ផ្ទះ​ល្វែង​នៅ​កីឡដ្ឋាន​ចាស់​ Arsenal ដាក់​លក់​ជាង​១​លាន​ដុល្លារ

  • 2015-09-28 22:37:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្ទះ​ល្វែង​​មួយ​ខ្នង​ ​ដែល​មាន​ទីតាំង​នៅ​កីឡដ្ឋាន​ចាស់​ Highbury ​​របស់​​ក្រុម​ Arsenal ​បាន​ប្រកាស​លក់​ហើយ​ នូវ​​តម្លៃ​​៦៦​ម៉ឺន​ផោន (ជាង​១​លាន​ដុល្លារ)។

 

 

កីឡដ្ឋាន​ចាស់​របស់​ក្រុម​កាំភ្លើង​ធំ Highbury​ ​​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ឡុងដុង ដែល​បើក​ដំណើរការ​តាំង​ពី​ឆ្នាំ​១៩១៣​នេះ​ ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ផ្ទះ​ល្វែង​វិញ បន្ទាប់​ពី​​ពួកគេ​ប្ដូរ​កីឡដ្ឋាន​ថ្មី​​ទៅ​ Emirates ​កាល​ឆ្នាំ​២០០៦។

 

​​បើ​តាម​ការ​ប្រកាស​លក់​របស់​វែបសាយ​ Zoopla ​បាន​ឲ្យ​ដឹង​ថា ​ផ្ទះ​ល្វែង​ដែល​មាន​ការ​រចនា​ឡើង​​​លេង​ម៉ូដ​​​ Arsenal Football Club ​នេះ​ មាន​បន្ទប់​គេង​ធំៗ​​ចំនួន​២, កន្លែង​ចត​ឡាន​មួយ​យ៉ាង​សុវត្ថិភាព, មាន​ចំនួន​៣​ជាន់, ផ្ទះ​បាយ​បែប​ទំនើប, សួន​ច្បារ​ជាមួយ​ទីលាន​បាល់ទាត់ និង​មាន​ផ្សារ​ទំនើប ភោជនីយដ្ឋាន ក្បែរៗ​​នោះ​ជា​ច្រើន ងាយ​ស្រួល​សម្រាប់​អ្នក​ស្នាក់​នៅ ជា​ពិសេស​គឺ​សម្រាប់​អ្នកគាំទ្រ​ក្រុម​ Arsenal តែ​ម្ដង។

 

​Highbury ​ក៏​ជា​ទឹក​ដី​ចាស់​របស់​ Arsenal ​​ដែល​ពួកគេ​ធ្លាប់​លើក​ពាន​ Premier League លើក​ចុង​ក្រោយ​នៅ​ឆ្នាំ​២០០៤ ​ផង​ដែរ ហើយ​តាំង​ពី​ប្ដូរ​ទៅ​កីឡដ្ឋាន​ថ្មី ពួកគេ​មិន​ទាន់​ឈ្នះ​ពាន​លីក​កំពូល​​អង់គ្លេស​ទៀត​ឡើយ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

-ចុចអាន៖ Henry៖ “Arsenal នៅ​តែ​​​​អាច​លើក​ពាន Premier League”

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror

អត្ថបទពេញនិយម