១០ចំណុចដែលទូរសព្ទ Android នៅតែមានប្រៀបលើ iPhone
- 2015-09-29 13:00:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ចំណុចដែលទូរសព្ទ Android នៅតែមានប្រៀបលើ iPhone
ចន្លោះមិនឃើញ
ទោះបីជាក្រុមហ៊ុន Apple បានធ្វើការបន្ថែមមុខងារថ្មីៗលើ iPhone ជំនាន់ថ្មីរបស់ខ្លួនក៏ពិតមែន ប៉ុន្តែនៅតែមានចំណុចមួយចំនួនដែលទូរសព្ទដើរដោយប្រតិបត្តិការ iOS មួយនេះមិនអាចយកឈ្នះលើទូរសព្ទ Android បាន។
ទាំងនេះគឺជាចំណុចដែល Android យកប្រៀបលើ iPhone៖
១. ពេលដែលទិញទូរសព្ទ iPhone បញ្ហាដែលមនុស្សគ្រប់រូបតែងព្រួយបារម្ភនោះគឺបញ្ហាអង្គចងចាំ។ ដោយឡែកទូរសព្ទ Android ភាគច្រើនគឺមានរន្ធសម្រាប់ដោតអង្គចងចាំបន្ថែមបាន
២. ប្រសិនបើថ្មទូរសព្ទចាប់ផ្ដើមខូចគុណភាព គេអាចធ្វើការដោះដូរថ្មីបានសម្រាប់ទូរសព្ទ Android ភាគច្រើន ប៉ុន្តែចំពោះ iPhone គ្រប់ជំនាន់សុទ្ធតែមានថ្មជាប់នឹងទូរសព្ទ មិនអាចដោះចេញបានឡើយ
៤. ទូរសព្ទ iPhone ពិបាកក្នុងការផ្ទេរឯកសារពីទូរសព្ទមួយទៅទូរសព្ទមួយ និងរវាងទូរសព្ទទៅកុំព្យូទ័រណាស់ មិនដូចជាទូរសព្ទ Android
៥. ទូរសព្ទ Android អាចសាកបានដោយប្រើប្រាស់ខ្សែ micro-USB ដែលមានម៉ាកខុសគ្នាបាន។ ប៉ុន្តែចំពោះ iPhone លុះត្រាតែមានខ្សែដែលផលិតដោយ Apple ផ្ទាល់
៦. ទូរសព្ទ iPhone អាចធ្វើការចាក់សោបានតែពីរវិធីតែប៉ុណ្ណោះ គឺស្កេនម្រាមដៃ និង វាយលេខកូដ។ ចំពោះ Android វិញមានវិធីចាកសោច្រើនរបៀបដូចជា ប្រើផ្ទៃមុខ និងប្រើប្រាស់ Pattern ជាដើម
៧. អ្នកប្រើប្រាស់ Android អាចធ្វើការកែប្រែរូបរាង Interface នៃទូរសព្ទរបស់ខ្លួនបានតាមចំណង់ចំណូលចិត្ត ចំណែកឯ iPhone គឺមិនអាចកែប្រែបានឡើយ
៨. រាល់កម្មវិធីដែលបានដំឡើងលើទូរសព្ទ iPhone គឺត្រូវបង្ហាញនៅលើ Homescreen ទាំងអស់ ដោយឡែកចំពោះទូរសព្ទ Android វិញគឺកំណត់ឲ្យបង្ហាញក៏បានមិនបង្ហាញក៏បាន
៩. ទូរសព្ទ Android ដូចជា LG ឬ Samsung ជំនាន់ក្រោយគឺសុទ្ធសឹងតែមានមុខងារ Multi-task ដែលអាចប្រើប្រាស់កម្មវិធីច្រើនផ្សេងគ្នាក្នុងពេលតែមួយបាន
១០. រាល់ Notification របស់ទូរសព្ទ Android គឺមានបង្ហាញនៅផ្នែកខាងលើ ដែលធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលចងចាំពីអ្វីដែលខ្លួនត្រូវធ្វើ៕
ចុះចំពោះប្រិយមិត្តវិញគិតថា នៅមានចំណុចអ្វីខ្លះទៀតដែល Android មានប្រៀបលើ iPhone នោះ?
ចុចអាន៖ ៨ចំណុចនេះធ្វើឲ្យ iPhone 6s Plus លោតអត់រួចជាមួយ Galaxy Note 5
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ BusinessInsider