​Google បង្ហាញ​ទូរសព្ទ​ជំនាន់​ថ្មី​សាក​ថ្ម​តែ​១០​នាទី​ប្រើ​បាន​៧​ម៉ោង

  • 2015-09-30 17:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​កន្លង​ទៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ ​ក្រុមហ៊ុន​ Google បាន​ធ្វើ​ការ​ប្រកាស​នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​ដោយ​​ក្នុង​នោះ​គេ​ឃើញ​មាន​ទូរសព្ទ​​ចំនួន​ពីរ​ម៉ូដែល​ផង​ដែរ។

 

 

ទូរសព្ទ​​ទាំង​ពីរ​ម៉ូដែល​នោះ​គឺ​ Nexus 5x ដែល​​សហការ​ផលិត​ជាមួយ​ក្រុមហ៊ុន​ LG និង​មួយ​ម៉ូដែល​​ទៀត​ Nexus 6P សហការ​ផលិត​ជាមួយ​ក្រុមហ៊ុន​ Huawei។ អ្នក​តំណាង​ក្រុមហ៊ុន​ Google បាន​ឲ្យ​ដឹង​ថា​ ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​នេះ​​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​​ប្រតិបត្តិការ​ Android Marshmallow ជំនាន់​ថ្មី​ដំបូង​គេ​បង្អស់​ ហើយ​នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ។

 

 

Google Nexus 6P៖ បច្ចេកវិទ្យា​ថ្មីៗ​ដែល​គេ​បាន​បំពាក់​លើ​ទូរសព្ទ​នេះ​មាន​ដូច​ជា​រន្ធ​​ USB​ ជំនាន់​ថ្មី​ Type-C ជំនួស​ឲ្យ​រន្ធ​ micro-USB។ ក្រុមហ៊ុន​បាន​បំពាក់​មុខងារ​ស្កេន​ក្រយៅដៃ​ផ្នែក​ខាង​ក្រោយ​នៃ​ទូរសព្ទ​ ដែល​ប្រើ​សម្រាប់​ដោះ​សោ​ទូរសព្ទ។ ចំពោះ​ម៉ាស៊ីន​វិញ​គេ​បាន​បំពាក់​នូវ​បន្ទះ​ Chip Snapdragon 810SoC មាន​ល្បឿន​ដល់​ទៅ​២,០​GHz ដោយ​បន្ទះ​ Chip នេះ​​នឹង​មិន​ធ្វើ​ឲ្យ​ទូរសព្ទ​ឡើង​កម្ដៅ​ខ្លាំង​នោះ​ទេ។ ចំណុច​ពិសេស​មួយ​ទៀត​នោះ​គឺ​​ថាមពល​ថ្ម ដោយ​សាក​ត្រឹម​តែ​១០​នាទី​អាច​ប្រើ​ប្រាស់​បាន​រយៈ​ពេល​​ដល់​ទៅ​៧ម៉ោង​ឯ​ណោះ។

 

 

លក្ខណៈ​សម្បត្តិ​បន្ថែម​៖ -អេក្រង់​៖ ប្រភេទ​ Quad Hdទំហំ​៥,៧​អ៊ីញ, ​ដង់ស៊ីតេ​៥១៨ppi និង​ Resolution ១៤៤០x២៥៦០ភិច​ស្សែល​ -Processor៖ Snapdragon 810SoC ល្បឿន​ ២,០​GHz -RAM៖ ទំហំ​៣GB -អង្គចងចាំ៖ ៣២GB, ៦៤GB និង ១២៨GB មិន​មាន​រន្ធ​សម្រាប់​បន្ថែម​ទំហំ​ -កាមេរ៉ា៖ ខាង​ក្រោយ​ទំហំ​១២,៣​MP, f/2.0 Aperture, Laser Detect Auto-Focus និង​ ខាង​មុខ​ទំហំ៨​MP -ថាមពល​ថ្ម៖ ៣៤៥០mAh -វិមាត្រ៖ ១៥៩,៣ x ៧៧,៨ x ៧,៣ម.ម, ទម្ងន់​១៧៨​ក្រាម -តម្លៃ៖ ៤៩៩​ដុល្លារ(៣២GB), ៥៤៩​ដុល្លារ​( ៦៤GB) និង​ ៦៤៩​ដុល្លារ(១២៨GB)

 

 

Google Nexus 5x៖ ដូច​គ្នា​ទៅ​នឹង​ Nexus 6P ដែរ ​ក្រុមហ៊ុន​បាន​ផ្លាស់​ប្ដូរ​ពី​រន្ធ​ micro-USB ទៅ​ជា​រន្ធ​ USB Type-C វិញ​ចំពោះ​ទូរសព្ទ​ម៉ូដែល​នេះ។ ផ្នែក​ខាង​ក្រោយ​របស់​ទូរសព្ទ​ក៏​មាន​បំពាក់​នូវ​មុខងារ​ស្កេនក្រយៅដៃ​សម្រាប់​ធ្វើ​ការ​ចាក់​សោ​និង​ដោះ​សោ​ទូរសព្ទ​ផង​ដែរ។ ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ទេ​ថា ​ថ្ម​ទូរសព្ទ​នេះ​អាច​ប្រើ​ប្រាស់​បាន​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​សាក​រយៈពេល​១០​នាទី​នោះ។

 

 

​​​​​​លក្ខណៈ​សម្បត្តិ​បន្ថែម៖ -អេក្រង់​៖ ទំហំ​៥,២​អ៊ីញ, ​ដង់ស៊ីតេ​៤២៣ppi និង​ Resolution ១០៨០x១៩២០ភិច​ស្សែល​ -Processor៖ Snapdragon 808 ល្បឿន​ ២,០​GHz -RAM៖ ទំហំ​២GB -អង្គចងចាំ៖ ១៦GB, និង ៣២GB មិន​មាន​រន្ធ​សម្រាប់​បន្ថែម​ទំហំ​ -កាមេរ៉ា៖ ខាង​ក្រោយ​ទំហំ​១២,៣​MP, f/2.0 Aperture, Laser Detect Auto-Focus និង​ ខាង​មុខ​ទំហំ៥​MP -ថាមពល​ថ្ម៖ ២៧០០mAh -វិមាត្រ៖ ១៤៧ x ៧២,៦ x ៧,៩ម.ម, ទម្ងន់​១៣៦ក្រាម -តម្លៃ៖ ៣៧៩​ដុល្លារ(១៦GB) និង ៤២៩​ដុល្លារ​( ៣២GB)

 

​​​​​​​

ចុច​អាន៖ ១០​ចំណុច​ដែល​ទូរសព្ទ​ Android នៅ​តែ​មាន​ប្រៀប​លើ​ iPhone ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena ​​​​

អត្ថបទពេញនិយម
អត្ថបទថ្មី