ប៉ូលិស​ស្រី​កូរ៉េ ល្បី​ពេញ​ប្រទេស​ដោយ​សារ​តែ​ស្អាត​និងសិចស៊ី​ពេក

  • 2015-09-30 18:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ នៅ​លើ​បណ្ដាញ​សង្គម​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​ពី​ព័ត៌មាន​​របស់​ប៉ូលិស​ស្រី​ម្នាក់​ដែល​មាន​រួប​សម្បត្តិ​ទាក់​ទាញ​និង​ស្រស់​ស្អាត ធ្វើ​ឲ្យ​​មនុស្ស​ជា​ច្រើន​ត្រូវ​លង់។ គួរ​បញ្ជាក់​ផង​ដែរ នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​នេះ មាន​ឈ្មោះ​ថា Kim Miso កើត​ឆ្នាំ ១៩៩២ សព្វ​ថ្ងៃ​ជា​​មាន​អាជីព​ជា​ប៉ូលិស​នៅ​ក្រុង​សេអ៊ូល ដែល​​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ជាង​គេ​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង។

 

 

Miso មិន​ត្រឹម​តែ​មាន​មុខ​មាត់​ស្អាត​បាត​ តែ​រូប​រាង​របស់​​ប៉ូលិស​ម្នាក់​នេះ​ក៏​មាន​ភាព​ក្ដៅ​គគុក​មិន​ធម្មតា​ដែរ។ មុន​ពេល​ឈាន​​ជើង​ចូល​ធ្វើ​ជា​ប៉ូលិស​ជា​ផ្លូវ​ការ Miso ធ្លាប់​ជា​តារា​ម៉ូដែល​​មាន​ឈ្មោះ​ល្បី​គួរ​សម ដោយ​សារ​​តែ​រូប​រាង​​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន។ ប៉ូលិស​ស្រី​​អាយុ​ ២៣ រូប​នេះ​​ធ្លាប់​ធ្វើ​ជា​តារា​ម៉ូដែល​​ឲ្យ​ក្រុមហ៊ុន​ខោអាវ​ក្នុង​ល្បី​ឈ្មោះ​​​មួយ​របស់​កូរ៉េ។

 

សព្វ​​ថ្ងៃ​នេះ នៅ​ពេល​ដែល​បាន​ចូល​បម្រើ​​ជាតិ​ហើយ ប៉ុន្តែ​​ Miso នៅ​តែ​​ទទួល​​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ផលិតផល​គ្រឿង​សម្អាង និង​ខោអាវ​លំដាប់​ខ្ពស់​​មួយ​ចំនួន។ យ៉ាងណាមិញ នាង​មិន​បាន​ធ្វើ​ជា​តារា​ម៉ូដែល​ឲ្យ​ម៉ូដ​ខោអាវ​ក្នុង​ទៀត​ទេ។

 

ជាមួយ​ភាព​ល្បីល្បាញ​នៅ​លើ​អ៊ីនធឺណិត​ដោយ​សារ​​មាន​សម្រស់​ស្រស់​ស្អាត​​របស់​​ខ្លួន មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា Miso ស្អាត​ដោយ​សារ​តែ​ការ​កែ​សម្ផស្ស។ Miso បាន​ចេញ​មក​បក​ស្រាយ​ថា​អ្វី​គ្រប់​យ៉ាង​នៅ​លើ​​ខ្លួន​របស់​នាង គឺ​គ្មាន​ការ​ប៉ះពាល់​ដល់​មុខ​កាំបិត​នោះ​ទេ គឺ​ធម្មជាតិ​សុទ្ធសាធ​។

 

ដោយ​សារ​តែ​​ភាព​សាមញ្ញ​និង សេចក្ដី​ស្មោះ​ត្រង់​របស់ Miso របស់​ប៉ូលិស​វ័យ​ក្មេង​រូប​នេះ បាន​ធ្វើ​ឲ្យ​នាង​ត្រូវ​បាន​គេ​ស្រលាញ់​រាប់​អាន​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ឥលូវ​នេះ រូប​ថត​របស់ Miso ត្រូវ​គេ​ស្វែង​រក​យ៉ាង​ច្រើន​​នៅ​លើ​អ៊ីនធឺណិត។

 

ខាង​ក្រោម​នេះ​​ជា​រូបភាព​​ស្រស់​ស្អាត​និង សិចស៊ី​​មួយ​ចំនួន​របស់ Miso៖

 

 
 
 
 
 
 

​​

ចុចអាន៖អ្នក​គ្រូ​កីឡាសិចស៊ី​មុខ​ស្រស់ មាន​សាច់ដុំ​ទាក់ទាញ​​បុរសៗ​ឲ្យ​វង្វេង​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ lollipop

អត្ថបទពេញនិយម