កូនក្របីចម្លែក រាងដូចក្រពើ ផ្អើលអ្នកភូមិនៅថៃ
- 2015-10-06 23:36:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនក្របីចម្លែក រាងដូចក្រពើ ផ្អើលអ្នកភូមិនៅថៃ
ចន្លោះមិនឃើញ
កូនក្របីចម្លែក បានកើតមកមានរាងដូចសត្វក្រពើ បានធ្វើឲ្យអ្នកភូមិក្នុងស្រុក Wanghin ខេត្តស៊ីសាកេត ប្រទេសថៃ ភ្ញាក់ផ្អើលជាខ្លាំងពេលបានឃើញទិដ្ឋភាពនោះ។
តាមសារព័ត៌មានក្នុងស្រុក Thai Rath បានឲ្យដឹងថាកូនក្របីនោះ កើតមកមានស្រកា ស្បែក និងក្បាលរាងដូចសត្វក្រពើ។ ក្រោយពេលកើតមកភ្លាមវាក៏បានងាប់ទៅវិញ។
ទោះជាយ៉ាងណាពុំទាន់មានអ្នកបកស្រាយរៀបរាប់ពីហេតុចម្លែកខាងលើនេះឡើយ។ អ្នកភូមិថៃជាច្រើនពេលបានឃើញហេតុការណ៍ខាងលើផ្ទាល់ក៏បាននាំគ្នាអុជធូបទៀន បន់ស្រន់ និងមានជំនឿថាសត្វចម្លែកនឹងនាំមកនូវសំណាងល្អដល់គ្រួសារ និងអ្នកភូមិ៕
ចុចអាន៖ បុរសថៃម្នាក់លួចលលាដ៍ក្បាលខ្មោចធ្វើមន្តអាគម
ចុចអាន៖ ថតបានទិដ្ឋភាពពពកដូច Godzilla នៅសហរដ្ឋអាមេរិក
ប្រែសម្រួល៖ មាន រតនា ប្រភព៖ thairath , mirror