មើល​​សម្រស់​​ដ៏​ផូរផង់ របស់​បុត្រី​ស្ដេច​លើ​ពិភពលោក ​

  • 2014-10-18 18:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុត្រី​របស់​ព្រះ​អង្គ​ម្ចាស់​ និង​ព្រះ​មហាក្សត្រ​នៃ​ប្រទេស​មួយ​ចំនួន​មាន​សម្រស់​ដូច​​បវរកញ្ញា​ពិភព​លោក​អីចឹង។ ខាង​ក្រោម​នេះ​ជា​បុត្រី​​ស្ដេច​ចំនួន​៤​អង្គ​ ដែល​មាន​សម្រស់​ស្រស់​ស្អាត​គួរ​ឲ្យ​ទាក់​ទាញ។

 

-បុត្រី​​ព្រះអង្គម្ចាស់​​ជប៉ុន

ព្រះនាង Kako ជា​ព្រះ​រាជបុត្រី​ទី​ពីរ​​របស់​​ព្រះ​អង្គម្ចាស់​​អាគី​​ស៊ី​​ណូ​​នៃ​រាជា​ណា​ចក្រ​ជប៉ុន។ ព្រះនាង Kako ប្រសូត​នៅ​ថ្ងៃ​ទី​២៩​ ខែ​ឆ្នូ​ ឆ្នាំ ១៩៩៤។

 

 

-បុត្រី​ស្ដេច​ប្រ៊ុយណេ

ព្រះនាង Hajah Hafizah Sururul Bolkiah ជា​ព្រះ​រាជបុត្រី​របស់​ស្ដេច​ ​ស៊ុលតង់​ Hassanal Bolkiah ប្រទេស​​ប្រ៊ុយណេ​។ បច្ចុប្បន្ន​ព្រះនាង​មាន​​​​ព្រះជន្ម​​​៣២​ព្រះវស្សា​ហើយ។

 

 

-បុត្រី​ស្ដេច​ស៊ុយអែត​

ព្រះ​នាង​ Madeleine​ ជា​ព្រះ​រាជ​បុត្រី​នៃ​ព្រះ​មហាក្សត្រ​ King Carl XVI Gustaf ​និ​ង​ព្រះ​មហាក្សត្រិយានី​ Queen Silvia​ នៃ​ប្រទេស​ស៊ុយអែត។ ​ព្រះ​នាង​មាន​​ព្រះ​ជន្ម​៣២​ព្រះ​វស្សា។

 

 

-បុត្រី​ម្ចាស់ក្សត្រី​ម៉ូណាកូ

ព្រះនាង Charlotte Casiraghi ជា​ព្រះ​រាជបុត្រី​របស់​​ម្ចាស់ក្សត្រី Caroline និង​ជា​ព្រះ​រាជបុត្រី​ទីប្រាំ​នៃ​ខ្សែ​រាជវង្ស​ម៉ូណាកូ។ ព្រះ​នាង​មាន​ព្រះជន្ម​២៨​ព្រះវស្សា។

 

 

 

មើល​អត្ថបទ៖ ១០​ប្រទេស មាន​កំពូល​​បុរស​សង្ហា​ច្រើន​បំផុត​លើ​លោក​

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ alzefaf, yahoo