ណាសា​​ត្រៀមបង្កើតដែនដី​មនុស្ស​​នៅលើ​ភព​ព្រះ​អង្គារ​ក្នុងពេល​១៥​ឆ្នាំ​ទៀត

  • 2015-10-18 23:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារ​អវកាស​​​សហរដ្ឋអាមេរិក​ ណាសា​ បាន​អះ​អាង​ថា ​ខ្លួន​​​​​​គ្រោង​នឹង​រៀប​ចំ​បញ្ជូន​មនុស្ស និងបង្កើតជាដែនដីមនុស្ស​លោក​​នៅលើ​ភព​ព្រះ​អង្គារ​​ត្រឹម​ឆ្នាំ​២០៣០​ ហើយ​​បេសកកម្ម​​​នេះនឹង​ក្លាយ​​ជា​បដិវត្ត​មនុស្ស​​នៅ​លើ​ភព​ក្រហម​នោះ។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​ The Space Agency។

 

  យោង​តាម​វិបសាយ​ The Space Agency ដដែល ណាសា​នឹង​​ធ្វើ​ឡើង​ជា​បី​ដំណាក់​កាល៖   ១. ទំនុក​ចិត្ត​ពី​​ភព​ផែន​ដី

អ្នក​វិទ្យាសាស្ត្រ​របស់​ណាសា​នៅ​លើ​​ស្ថានីយ​អវកាស​អន្តរជាតិ​​នឹង​សិក្សា​​ឲ្យ​ច្បាស់​លាស់​​ដំបូង​អំពី​សមត្ថភាព​របស់​មនុស្ស​ថា ​តើ​អាច​ទ្រាំ​ទ្រ​នឹង​ការ​ធ្វើ​ដំណើរ​ក្នុង​ពេល​​​វែង​ឆ្ងាយ​ទៅ​កាន់​លំហ​​​​​​ និង​ការ​សិក្សា​លើ​ប្រព័ន្ធ​​ផ្គត់ផ្គង់​ដែល​អាច​ទ្រទ្រង់​ជីវិត​បាន​នៅ​ទី​នោះដែរឬយ៉ាងណា?   ២. ស្ថានភាព​​ភព​​​​​​​​​​​​​​​​​​​

ការ​ធ្វើតេស្ត​លើ​ទីតាំង​​​​ស្ថានភាព​នៃ​ភព ​​និង​លក្ខណៈ​វា​បាន​ច្បាស់​លាស់ ​រួម​ទាំង​ការ​​​​​​សិក្សា​លើ​ការ​កាត់​បន្ថយ​មធ្យោបាយ​ផ្គត់ផ្គង់​តម្រូវ​​ការ​នៃ​ជីវិត​នៅ​លើ​ភព​ ​​​​ដោយ​ជំនួស​​វិញ​នូវ​ប្រភព​ដែល​អាច​​​ប្រើ​ប្រាស់​ឡើង​វិញ​បាន។ បេសកកម្ម​​ឆ្នាំ​២០២០​​នឹង​​​ពិនិត្យ​​លើ​​ការ​ស្វែង​យល់​លើ​ភព​​កាន់​តែ​ច្បាស់។​​   ៣. ជោគ​ជ័យ

អ្នក​អវកាស​នឹង​រស់​នៅ​និង​ធ្វើ​ការ​ទី​នោះ​​បាន​ច្រើន​ឆ្នាំ​ដោយ​មាន​ការ​ផ្គត់ផ្គង់យ៉ាង​ល្អ​ពី​​អុកស៊ីហ្សែន​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត។ បេសកកម្មនេះ​នឹង​ធានា​ថា​ ​​អ្នក​ទៅ​ធ្វើ​ការ​នៅ​លើ​ភព​នោះ​នឹង​មាន​សុវត្ថិភាព​​បាន​រយៈ​ពេល​វែង៕  

  ចុចអាន៖ អង្គការ​ណាសា​ប្រទះ​ឃើញ​ភព​ថ្មី​ កំពុង​កក្រើក​ដល់​​ពិភព​លោក   ចុចអាន៖ NASA ​ស្រាយ​ចម្ងល់​​ជិត​៩០​ឆ្នាំ​លើ​​ទំហំ​​ភព ​Pluto   ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ sky​​​​​, thespaceagency ​​