DJ ស្រី​កម្ពុជា​ទាំង ៤ ស្រស់​ស្អាត​មិន​ធម្មតា ហើយ​ពូកែ​ទៀត​

  • 2015-10-21 21:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​នារី​ខ្មែរ​តិចតួច​ ដែល​កំពុង​បំពេញ​ការងារ​ជា DJ តាម​ក្លឹប​កម្សាន្ត​នានា​ក្នុង​ពេល​រាត្រី ដោយ​​សារ​តែ​ងាយ​ប្រឈម​ទៅ​នឹង​បញ្ហា​ជាង​បុរស។ ទោះ​បី​ជា​យ៉ាង​ណា DJ ស្រី​ខ្មែរ ៤ រូប​​ កំពុង​តស៊ូ​យ៉ាង​ស្វិតស្វាញ​ក្នុង​វិស័យ​​នេះ ដើម្បី​បង្ហាញ​ថា ស្ត្រី​ក៏​អាច​ធ្វើ​បាន​ដូច​ជា​បុរស​ ស្រប​ពេល​ដែល​ពួក​គេ​កំពុង​សិក្សា​ថ្នាក់​មហា​វិទ្យាល័យ​ផង​ដែរ។

 

DJ Mai៖ ឌីជេ Mai ធ្លាប់​បាន​សម្រេច​ចិត្ត​ទាំង​ប្រថុយប្រថាន​ក្នុង​អាជីព​នេះ បន្ទាប់​ពី​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​ឌីជេ Doni G ជន​ជាតិ​ឥណ្ឌា​កាត់​ម៉ាឡេស៊ី​រយៈ​ពេល ​១ ​ខែ​ប៉ុណ្ណោះ។ ប៉ុន្តែ​នាង​បាន​សាង​ភាព​លេច​ធ្លោ​យ៉ាង​ឆាប់​រហ័ស ថែម​ទាំង​ធ្លាប់​មាន​ឱកាស​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ទៀត​ផង និង​ទទួល​បាន​ការ​កោត​សរសើរ​ពី​បរទេស​នានា។ ​បច្ចុប្បន្ន​នាង​កំពុង បំពេញ​តួនាទី​នេះ តាម​ក្លឹប​ធំៗ ៣ កន្លែង​នៅ​ភ្នំពេញ។

 

 

DJ ROSE៖ ចាប់​ផ្ដើម​អាជីព​នេះ​តាំង​ពី​ឆ្នាំ ​២០១២ ហើយ​ធ្លាប់​មាន​បទពិសោធន៍​ធ្វើ​ការ​នៅ​ក្លឹប​កម្សាន្ត​ល្បី​ជា​ច្រើន​មក​ហើយ។ បច្ចុប្បន្ន​នាង​ជា DJ ប្រចាំ​នៅ Cool Club ខណៈ​កំពុង​សិក្សា​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស នៅ​សាកលវិទ្យាល័យ បញ្ញា​សាស្ត្រ។

 

 

DJ ViNi៖ នាង​ក៏​បាន​ចាប់​អាជីព​ជា DJ ក្នុង​ឆ្នាំ​ ២០១២​ ដូច​គ្នា​ដែរ ហើយ​កំពុង​ប្រកប​អាជីព​នេះ នៅ​តាម​ក្លឹប​កម្សាន្ត​ចំនួន ៤ នៅ​ទីក្រុង​ភ្នំពេញ និង​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកល​វិទ្យាល័យ RULE។

 

 

DJ ToTo៖ នាង​ចាប់​ផ្ដើម​អាជីព​ជា DJ ស្រី​ដូច្នេះ​តាំង​ពី​ឆ្នាំ​ ២០១៣។ សព្វ​ថ្ងៃ​កំពុង​ធ្វើ​ការ​នៅ Zeus Club​ និង​ ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​គណនេយ្យ នៃ​សកលវិទ្យាល័យ ន័រតុន។

 

 

 

 

អាន​អត្ថបទ៖  បរាជ័យ​របស់ អ៊ាម វន្នី ធ្វើ​ឱ្យ​ម្ដាយ​អតីត​តារា​កំប្លែង​ស្រី​ម្នាក់​យំ​អត់​បាយ ៣ ​ថ្ងៃ

អាន​អត្ថបទ៖ ចាន់​តារាទី ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​​ជាមួយ​នឹង​ ម៉ូតូ ​កាល​ពី​យប់​មិញ

 

 

អត្ថបទ៖ សំ ជំនាញ រូប​ថត៖ ផ្ដល់​ឱ្យ

អត្ថបទពេញនិយម