កូនក្រមុំប្រគល់សញ្ញាបត្របញ្ជាក់ភាពបរិសុទ្ធ ឲ្យឪពុកថ្ងៃរៀបការ
- 2015-10-26 16:13:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនក្រមុំប្រគល់សញ្ញាបត្របញ្ជាក់ភាពបរិសុទ្ធ ឲ្យឪពុកថ្ងៃរៀបការ
ចន្លោះមិនឃើញ
ដើម្បីជាការបញ្ជាក់ថានៅភាពបរិសុទ្ធរហូតមកដល់ថ្ងៃអាពាហ៍ពិពាហ៍ កូនក្រមុំមកពីប្រទេសអង់គ្លេសម្នាក់បានបញ្ជាក់ឲ្យឪពុករបស់នាងដឹងដោយប្រគល់សញ្ញាបត្របញ្ជាក់ពីភាពនៅបរិសុទ្ធព្រហ្មចារីរបស់ខ្លួន។
កូនក្រមុំចូលរោងការឈ្មោះ Brelyn Bowman បានឲ្យសញ្ញាបត្រនោះទៅឪពុកនាងដែលមានបញ្ជាក់ពីពេទ្យជំនាញផ្នែករោគស្ត្រី។ សញ្ញាបត្រនោះត្រូវបានឲ្យទៅឪពុកកូនក្រមុំឈ្មោះ Michael នៅថ្ងៃមង្គលរបស់កូនក្រមុំ Brelyn និងកូនកំលោះ Timothy តែម្ដងនៅចំពោះមុខភ្ញៀវកិត្តិយស៣៥០០នាក់។
កូនក្រមុំ Brelyn បានសរសេរក្នុងគណនី Instagram របស់ខ្លួនថា៖ "ខ្ញុំបានប្ដេជ្ញាហើយថា ខ្ញុំអាចប្រគល់សញ្ញាបត្រដែលបញ្ជក់ពីភាពបរិសុទ្ធរបស់ខ្លួន និងចុះហត្ថលេខាដោយពេទ្យជំនាញទៅកាន់លោកវេជ្ជបណ្ឌិតប៉ា Michael A. Freeman របស់ខ្ញុំបាន។ ហើយខ្ញុំអាចធ្វើតាមការសន្យារបស់ខ្ញុំខ្លួនឯងបាន ដែលបង្ហាញពីកិត្តិយសបរិសុទ្ធរបស់ខ្ញុំ" ៕
ចុចអាន៖ កូនក្រមុំវាយកូនកំលោះមុនថ្ងៃការ ធ្វើឲ្យអាពាហ៍ពិពាហ៍ជាង២ម៉ឺនដុល្លារត្រូវលុបចោល
ចុចអាន៖ រ៉ូបកូនក្រមុំស្អាតៗ៣ឈុតឆ្នាំ២០១៥ មានតម្លៃធូរថ្លៃ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ metro