ដោយសារតុក្កតាជប៉ុន ធ្វើឲ្យយុវតីអូស្ត្រាលីម្នាក់ចូលចិត្តតែងខ្លួនបែបនេះរាល់ថ្ងៃ
- 2015-10-27 18:26:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោយសារតុក្កតាជប៉ុន ធ្វើឲ្យយុវតីអូស្ត្រាលីម្នាក់ចូលចិត្តតែងខ្លួនបែបនេះរាល់ថ្ងៃ
ចន្លោះមិនឃើញ
កញ្ញា Amber Harding វ័យ១៨ឆ្នាំមកពីតំបន់ជាយទីក្រុង Perth ប្រទេសអូស្ត្រាលី បានឲ្យដឹងថា នាងស្រលាញ់ការតែងខ្លួនដូចក្នុងតួអង្គស្រីក្នុងរឿងតុក្កតាជីវចលជប៉ុន។ ហេតុតែស្រលាញ់លក្ខណៈរូបរាងតួអង្គតុក្កតាបែបនេះបាននាំឲ្យនាងតុបតែងខ្លួនប្លែកៗតាមជារៀងរាល់ថ្ងៃ។
ជារៀងរាល់ព្រឹក Amber បានឲ្យដឹងថា នាងតែងតុបតែងមុខ ផាត់ម្សៅ ពាក់ត្របកភ្នែកធំៗ គូសច្រមុះឲ្យមើលឃើញតូចស្អាត និងពាក់ Len កែវភ្នែកពណ៌ផ្សេងៗដើម្បីឲ្យឃើញស្អាតនិងទាក់ទាញ។ បន្ថែមពីនេះ នាងចូលចិត្តជ្រើសរើសសំលៀកបំពាក់ទិញពីហាងលក់ទំនិញជជុះដែលស័ក្ដិសមនឹងរូបរាងនាង និងធ្វើឲ្យការតែងខ្លួនដូចតុក្កតាជប៉ុន។
ចំពោះគ្រួសារនិងមិត្តប្រុស របស់ Amber ក៏ចូលចិត្តការតែងខ្លួនរបស់នាងដែរ ហើយ Amber បានបញ្ជាក់ថា នាងមិនដែលបានវះកាត់កែសម្ផស្សអ្វីនោះទេ។
សម្រាប់យុវតីក្មេងៗជប៉ុន ការតែងខ្លួនស្អាតគួរឲ្យស្រលាញ់គឺពេញនិយមបំផុតក្នុងសង្គមពួកគេ ហើយលក្ខណៈមួយនេះគឺបង្ហាញតាមរយៈវប្បធម៌សម័យទំនើបតួយ៉ាងដូចជា ការតុបតែងខ្លួនដូចតួអង្គតុក្កតាជាដើម៕
ចុចអាន៖ និស្សិតស្រីសម្រស់ដូចតារា ល្បីពេញអ៊ីនធើណិតនៅចិន
ចុចអាន៖ ឈុតហែលទឹក១០សន្លឹកពីបវរកញ្ញាអាមេរិក Olivia ល្មមប្រុសៗបាក់ចិត្ត
ប្រែសម្រួល៖ មាន រតនា ប្រភព៖ dailymail