តារាចម្រៀងតៃវ៉ាន់ Show Luo ត្រូវគេចោទថាលួចចម្លង MV របស់ G-Dragon
- 2015-10-28 13:05:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀងតៃវ៉ាន់ Show Luo ត្រូវគេចោទថាលួចចម្លង MV របស់ G-Dragon
ចន្លោះមិនឃើញ
វីដេអូចម្រៀងថ្មីរបស់តារាចម្រៀងល្បី Show Luo មកពីតៃវ៉ាន់មានចំណុចច្រើនដូចទៅនឹង MV របស់តារាចម្រៀងមកពីប្រទេសកូរ៉េ។
ថ្ងៃទី ២៦ ខែតុលា តារាចម្រៀងតៃវ៉ាន់ Show Luo បានបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា "Let Go”។ តារាចម្រៀងវ័យ ៣៦ ឆ្នាំបានចែករំលែកថា "កាលពីនៅក្មេង ខ្ញុំជាក្មេងដ៏ធាត់ម្នាក់ និងតែងតែត្រូវគេធ្វើបាបជានិច្ចដោយសារតែរូបសម្បត្តិរបស់ខ្ញុំ។ ដោយសារហេតុនេះ ខ្ញុំយល់ពីអារម្មណ៍អ្នកដែលឆ្លងកាត់រឿងដូចនេះ"។ Show Lou សង្ឃឹមថាបទចម្រៀងមួយនេះ នឹងនាំមកនូវសារវិជ្ជមានមួយដល់មនុស្សទូទៅនៅក្នុងសង្គម។
យ៉ាងណាមិញ ចេញផ្សាយមិនទាន់បានមួយថ្ងៃផង វីដេអូចម្រៀង "Let Go” របស់ Show Luo ត្រូវគេចោទថាបានលួចគំនិតពី G-Dragon និង Big Bang ដូចជា "Heart Breaker”និង "Fantastic Baby"។
យ៉ាងណាក៏ដោយ ក៏នៅមានមតិមួយចំនួនចេញមកការពារ Show Luo។ ពួកគេបានលើកឡើងថា ដោយសារបទចម្រៀងរបស់តារាចម្រៀងរូបនេះ និយាយពីការរើសអើង ដូចនេះ ការប្រើប្រាស់របាំងមុខសម្រាប់ជនអាក្រក់ និងមុខត្រូវលាបខ្មៅសម្រាប់អ្នកខ្សត់ខ្សោយត្រូវគេធ្វើបាបជារឿងសមហេតុផល។
មកដល់ពេលនេះទាំងភាគី Show Luo និង G-Dragon មិនទាន់បានចេញមុខមកនិយាយពីរឿងនេះទេ។
ដើម្បីឲ្យកាន់តែច្បាស់ថាជាការចម្លងពិតឬយ៉ាងណា សូមទស្សនាវីដេអូចម្រៀងទាំងពីរបទខាងក្រោមនេះតែម្ដង៖
“Let Go” របស់ Show Luo៖
“Heartbreaker” របស់ G-Dragon៖
ចុចអាន៖ចម្រៀង KPOP ល្បីៗពីឆ្នាំ២០០៨ ដែលបទថ្មីៗល្បីមិនដល់
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ sina