បុរស​​​អាយុ​ ៨៣ឆ្នាំ​ចំណាយ​ពេល​ជិត​ពាក់​កណ្ដាល​ជីវិត​​ដើម្បី​លក់​នំប៉័ង​​ចុង​ក្រោយ​សល់​តែ​ដៃ​ទទេ​

  • 2015-10-30 14:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​វេលា​ម៉ោង​​ប្រហែល​ ៤​ទាប​ភ្លឺ​​បុរស​វ័យ​ចំណាស់​អាយុ ៨៣​ឆ្នាំ​​ឡើង​ទៅ​យក​​នំប៉័ង​នៅ​ផ្សា​ថ្មី​ដើម្បី​លក់​តាម​កង់​ ដែល​ចំណាយ​ពេល​ជិត​ពាក់​កណ្ដាល​ជីវិត​ចុង​ក្រោយ​គ្មាន​សល់​​ទ្រព្យ​សម្បត្តិ​​​អ្វី​បន្តិច​សោះ​​។

​ ​​លោក​តា​ សាយ បាន​ឲ្យ​ដឹង​ថា លោក​មាន​ប្រពន្ធ​ឈ្មោះ​ ជា​ ហុន សព្វ​ថ្ងៃ​រស់​នៅ​តែ​​​ពីរ​អ្នក​យាយ​ និង​តា​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​​ម្ដុំ​​មុខ​ផ្សា​ហេង​លី​ ក្រោយ​ខារ៉ាអូខេ​ ញ៉ូវស្តា​។ ប្រពន្ធ​របស់​គាត់​នៅ​ផ្ទះ​​គ្មាន​មុខ​របរ​ ហើយ​​លោក​តា​អាយុ ៨៣​ឆ្នាំ​វិញ​​រក​ស៊ី​លក់​នំប៉័ង ដោយ​​​ឡើង​ទៅ​យក​នំ​​នៅ​ផ្សា​ថ្មី​តាម​មធ្យោបាយ​​កង់​របស់​ខ្លួន។

 

 

​បុរស​ចំណាស់​សក់​ស្កូវ​ពេញ​ក្បាល​រូប​នេះ​ប្រាប់​ទៀត​ថា​ ​ក្នុង​មួយ​ថ្ងៃ​លោក​ជិះ​កង់​ដើរ​លក់​នំប៉័ង​​ប្រមាណ​ជាង ១០ គីឡូម៉ែត្រ​​សឹងតែ​គ្រប់​ទី​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។ ចំណែក​ប្រាក់​ចំណេញ​វិញ​បាន​ត្រឹម​តែ ១៥០០០ រៀល​ឬ ២​ម៉ឺន​រៀល​​ក្នុង​មួយ​ថ្ងៃ​​។​ លោក​តា​ចាប់​​ផ្ដើម​លក់​នំប៉័ង​​តាំង​ពី​​ឆ្នាំ​​ជិត​ ១៩៩០ រហូត​មក​ដល់​ពេល​នេះ​(​ឆ្នាំ​២០១៥)គ្មាន​សល់​អ្វី​ក្រៅ​ពី​កង់​កញ្ចាស់​មួយ​ប៉ុណ្ណោះ​​​។ ​​​លោក​តា​ចាប់​ផ្ដើម​រក​ស៊ី​របរ​នេះ​ដោយ​បាតដៃ​ទទេ​ និង​គ្មាន​អ្នក​ណា​ជួយ​​ទំនុក​បំរុង​​រហូត​មក​ដល់​បច្ចុប្បន្ន៕​

 

 

 

 

 

 

​​​​​

​​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​ រូប​ថត​៖ ទូរសព្ទ​ដៃ​