អង់គ្លេសអាចរំសាយការប្រកួតមិត្តភាពជាមួយបារាំង ដោយសារបញ្ហានៅប៉ារីស
- 2015-11-14 22:38:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង់គ្លេសអាចរំសាយការប្រកួតមិត្តភាពជាមួយបារាំង ដោយសារបញ្ហានៅប៉ារីស
ចន្លោះមិនឃើញ
ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិអង់គ្លេស និងបារាំងនៅថ្ងៃទី១៧ខែវិច្ឆិកាខាងមុខនេះ អាចនឹងត្រូវរំសាយចោលវិញដោយសារតែមានសោកនាដកម្មមួយដែលបានកើតមានឡើងនៅកណ្ដាលទីក្រុងប៉ារីសកាលពីយប់មិញ។
សហព័ន្ធបាល់ទាត់អង់គ្លេស (FA) បានប្រកាសថា ការប្រកួតមិត្តភាពអាចនឹងត្រូវរំសាយចោលវិញ ដោយសារតែប្រទេសបារាំងកំពុងតែជួបបញ្ហាធំ មានខ្មាន់កាំភ្លើងបាញ់រះ និងបំផ្ទុះគ្រាប់បែក ដាក់ប្រជាជនស្លូតត្រង់ស្លាប់អស់ជាច្រើនរយនាក់ និងមួយចំនួនទៀតមានរបួស។ បន្ថែមពីលើនេះដែរ FA បានចេញសេចក្ដីថ្លែងការណ៍ចូលរួមរំលែកទុក្ខផងដែរថា៖ “វាជារឿងធ្ងន់ធ្ងរបំផុត ដែលមានរឿងអាក្រក់កើតឡើងនៅពេលកំពុងប្រកួត។ យើងសូមចូលរួមសោកស្ដាយ ចំពោះអ្វីដែលបានកើតឡើង ហើយក៏ចូលរួមប្រឆាំងដាច់ខាតចំពោះអំពើព្រៃផ្សៃនេះដែរ”។
ក្រុមភេរវករចំនួន៨នាក់បានបើកការវាយប្រហារ៦កន្លែងផ្សេងគ្នានៅទីក្រុងប៉ារីសកាលពីយប់មិញនេះ ខណៈដែលមួយកន្លែង គឺនៅជិតកីឡដ្ឋានជាតិបារាំង ដែលកំពុងធ្វើការប្រកួតរវាងក្រុមជម្រើសជាតិបារាំងជាមួយអាល្លឺម៉ង់ ហើយក៏បានសម្លាប់មនុស្ស៣នាក់ផងដែរ។ ដោយឡែកបើសរុបចំនួនអ្នកស្លាប់ទាំង៦កន្លែងនោះទៅ គិតត្រឹមបច្ចុប្បន្ននេះមានចំនួនច្រើនជាង១៥០នាក់ទៅហើយ៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ mirror