គេហដ្ឋានថ្លៃជាងគេនៅអាមេរិក ដាក់លក់ជាថ្មី តម្លៃ១៥៩លានដុល្លារ
- 2015-11-16 22:30:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេហដ្ឋានថ្លៃជាងគេនៅអាមេរិក ដាក់លក់ជាថ្មី តម្លៃ១៥៩លានដុល្លារ
ចន្លោះមិនឃើញ
ភូមិគ្រឹះមួយនៅរដ្ឋ Florida ដែលធ្លាប់ស្ថិតក្នុងចំណោមបញ្ជីគេហដ្ឋានថ្លៃជាងគេក្នុងសហរដ្ឋអាមេរិក ពេលនេះបានត្រឡប់មកក្នុងទីផ្សារអចលនទ្រព្យវិញ ហើយមានតម្លៃថ្លៃជាងមុនទៀត។
គេហដ្ឋានឈ្មោះ Le Palais Royal ទំហំ៥៥៧៤,១៨ម៉ែត្រការ៉េ ក្នុងអំឡុងមួយឆ្នាំពេលមិនទាន់សង់បង្ហើយរួច គឺមានតម្លៃ១៣៩លានដុល្លារ។ ពេលនេះការសង់ក្នុងគេហដ្ឋានបានរួចរាល់ជាស្ថាពរ រីឯតម្លៃក៏ឡើងតាមដែរគឺពេលនេះមានតម្លៃ១៥៩លានដុល្លារ។
គេហដ្ឋានប្រណិតធំស្កឹមស្កៃខាងលើមានលក្ខណៈពិសេសជាច្រើនដូចជា នៅជាប់ឆ្នេរសមុទ្រ Hillsboro មានកន្លែងសម្រាប់ធ្វើពិធីជប់លៀងនៅជាន់ក្រោមដី កន្លែងជិះរំអិលស្គីទឹកកក កន្លែងសម្រាប់ប្រណាំងរថយន្ត កន្លែងបោះប៊ូលលីង និងមានជាន់សម្រាប់ធ្វើជាក្លិបកម្សាន្តជាដើម។
សព្វថ្ងៃវាជាកម្មសិទ្ធិរបស់ លោក Robert Pereira ជាសេដ្ឋីខាងសំណង់ដែលមានបំណងរស់នៅ តែពេលនេះលោកបានប្តូរចិត្តនិងលក់វាចោល។ នេះបើតាម Wall Street Journal។
ខាងក្រោមជាទិដ្ឋភាពនៅខាងក្នុងគេហដ្ឋានប្រណិត Le Palais Royal៖
ចុចអាន៖ ចូលមើលផ្ទះប្រណិតរបស់ Angelina Jolie ដែលដាក់លក់ក្នុងតម្លៃ២លានដុល្លារ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ businessinsider