តើ E-Commerce ជា​អ្វី?

  • 2015-11-16 23:20:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ទិវា​សប្ដាហ៍​សហគ្រិន​ពិភពលោក សមាគម​សហគ្រិន​វ័យក្មេងកម្ពុជា បាន​បើក​ការ​ជជែក​​មួយ​ក្រោម​ប្រធានបទ "Cambodia's E-entrepreneurship” ដោយ​មាន​សួរ​ដេញដោល​យ៉ាង​ផុលផុស អំពី​ការ​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ E- Commerce។

 

 

តើ E-Commerce ជា​អ្វី?

 

E-Commerce ជា​ការ​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ការ​ធ្វើ​អាជីវកម្ម​តាម​អនឡាញ និង​ជា​ប្រធាន​បទ​​ដ៏​​មាន​សារសំខាន់​​មួយ ចំពោះ​សហគ្រិន និង​អ្នក​​ដែល​​​ចង់​ក្លាយ​ជា​សហគ្រិន ហើយ​ដើម្បី​​ធ្វើ​អាជីវកម្ម​នេះ​បាន​គឺ​ត្រូវ​៖

-យល់​ឬ​ចេះ​បច្ចេកទេស (Technology) អ៊ីនធឺណិត និង​ បណ្ដាញ​សង្គម -យល់​ពី​អតិថិជន​​​ (អតិថិជន​ត្រូវ​ការ​អ្វី? មិន​ចូល​ចិត្ត​អ្វី?) -ផលិត​ផល -ការ​គ្រប់គ្រង (ត្រូវ​ចេះ​គ្រប់គ្រង) -ការ​ផ្ដល់​​​សេវាកម្ម ​​-ការ​អង្កេត (ថា​តើ​មាន​ខ្វះ​​អ្វី​ខ្វះ​​​ដើម្បី​បំពេញ​ចន្លោះ​) -ការ​ប្ដេជ្ញា​ចិត្ត អត់ធ្មត់ -មាន​ធនធាន​មនុស្ស ដើម​ទុន -មាន​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ -ត្រូវ​ធ្វើ​អ្វី​ឱ្យ​ដើរ​​មុន​គេ និង​ត្រូវ​ទីផ្សារ

 

​ចំណុច​ចាប់​ផ្ដើម​ខាងលើនេះ ​គឺ​ជា​ការ​លើក​ឡើង​របស់​វា​គ្មិន​ច្រើន​រូប​ក្នុង​កម្មវិធី​រួម​មាន​លោក ឃិន ម៉ារិទ្ធ ប្រធាន​ក្រុមហ៊ុន HGS Investment លោក សេង សុភាព នាយក​វិទ្យាស្ថាន​ជាតិ Posts, Telecomes & ICT លោក Kheng Vantha ស្ថាបនិក​និង​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Biz Solution។

 

ក្នុង​ទិវា​សប្ដាហ៍​សហគ្រិន​ពិភពលោក ដែល​ធ្វើ​ឡើង​នៅ CJCC កាល​ពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកាកន្លង​ទៅ គឺ​មានការ​ចូល​រួម​ជាច្រើន​​​​ពី​គណៈអធិបតី និង​វាគ្មិន​ដូចជា ឯកឧត្ដម ​បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា លោក​ជំទាវ ជា សិរី អគ្គនាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា លោក​ឧកញ៉ា សុខ ពិសិដ្ឋ​ ប្រធាន​សមាគន​សហគ្រិន​វ័យ​ក្មេង​កម្ពុជា និង​លោក ជី សិលា អគ្គនាយក​ក្រុមហ៊ុន Sabay ឌីជីថល ព្រម​ទាំង​សហគ្រិន ​និស្សិត និង ​អ្នកសារព័ត៌មាន​ជាច្រើន​នាក់៕

 

 

 
 
 
 
 
 
 

 

ចុចអាន៖ កូន​ប្រុស​ពៅ​រៀបការ​ជាមួយ​​កូន​ស្រី​ពៅ រក​ស៊ី​អត់​ឡើង?​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី