សញ្ញា​៧​យ៉ាង​បង្ហាញ​ថា​មិត្ត​ភក្ដិ​ប្រុស​ជិតស្និទ្ធ​ ​លង់​​ស្រលាញ់​អ្នក​

  • 2015-11-18 21:15:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ខ្លះ​មនុស្ស​ពីរ​នាក់ បុរស​ និង​នារី​​ជា​មិត្តភ័ក្ដិ​​ជិត​ដិត​នឹង​​​គ្នា ​​ក៏​​អាច​ក្លាយ​ជា​ស្នេហា​ ជា​គូ​សង្សារ និង​ឈាន​ដល់​​គូ​អនាគត​​​បាន​ដែរ។ ប៉ុន្តែ​មុន​ឈាន​ចូល​ដំណាក់​កាល​នោះ យើង​ពិបាក​នឹង​​​នឹក​ស្មាន​ដល់ ឬ​មើល​ដឹង​​ថា​​មិត្តភក្ដិ​​ប្រុស​របស់​អ្នក​ ​លង់​​ស្រលាញ់​អ្នក​ក្នុង​ន័យ​ស្នេហា​នោះ​ទេ។ យ៉ាង​ណា​ក្ដី សញ្ញា​មួួយ​ចំនួន​ខាង​ក្រោម អាច​ឲ្យ​អ្នក​ដឹង​បាន៖

 

 

១. ធ្វើ​អ្វី​​ប្លែក​ៗ​នៅ​ពេល​អ្នក​​​នៅ​ជា​មួយ​អ្នក​ផ្សេង ​​ 

គេ​បង្ហាញ​​កាយ​វិការ​ប្លែក​ៗ​​ ព្យាយាម​ប្ដូរ​​​​​ប្រធាន​បទ​​អ្វី​ដែល​អ្នក​កំពុង​និយាយ​​​ស្និទ្ធស្នាល​ជា​មួយ​មនុស្ស​​ប្រុស​ម្នាក់​ទៀត​ដោយ​អារម្មណ៍​មិន​ស្រួល... អេះអុញៗ... នៅមិនស្ងៀម។ ​ផ្ទុយ​ទៅ​វិញ​នៅ​ពេល​អ្នក​និយាយ​រក​គេ​វិញ​​ គេ​នឹង​​ព្យាយាម​បង្ហាញ​នូវ​ភាព​ជិត​ស្និទ្ធ​​របស់​គេ​ជា​​មួយ​អ្នក​ដោយ​រីក​រាយ​ និង​​ចង់​សន្ទនា​ជា​មួយ​អ្នក​យូរ​ៗ មិន​ចង់​ឃ្លាត។  

២. លះ​បង់​វេលា​សំខាន់​មួយ​ចំនួន​​ដើម្បី​នៅ​​​ក្បែរ​​អ្នក​​​​​

  ការងារ​នៅ​រវល់​ តែ​គេ​មិន​ដែល​បដិសេធ​ម្ដង​ណា​ឡើយ​ ពេល​ទៅ​ដើរ​ជា​មួយ​អ្នក ឬ​កំដរ​អ្នក​​ជា​មួយ​មិត្តភ័ក្ដិ​ផ្សេង​ទៀត។ សកម្មភាព​បែប​​នេះ​​ដូច​អ្នក​ដឹង​ស្រាប់ គឺ​បង្ហាញ​ថា​គេ​​​យក​ចិត្ត​ទុក​ដាក់​នឹង​​​​អ្នក ចង់​នៅ​ក្បែរ និង​​ចាត់​ទុក​អ្នក​ជា​មនុស្ស​សំខាន់​ជា​និច្ច​ទោះ​បី​អ្នក​មិន​សូវ​​ធ្វើ​បែប​នេះ​ដាក់​គេ​វិញ​ក៏​ដោយ។

  ៣. មិត្តភ័ក្ដិ បង​ប្អូន​ ឬ​ឪពុក​ម្ដាយ​របស់​គេ​សរសើរ​អ្នក

  ពេល​ខ្លះ​​មិត្តភ័ក្ដិ ឬ​បង​ប្អូន​របស់​គេ​ដែល​ស្គាល់​អ្នក​ដែរ តែង​និយាយ​លើក​សរសើរ​ពី​អ្នក​ ខុស​ពី​ធម្មតា និង​និយម​លើក​ឈ្មោះ​គេ​មក​បង្អាប់​ជា​មួយ​អ្នក។ ចំណុច​​នេះ​ហើយ​មាន​ន័យ​ថា​មិត្តភ័ក្ដិ​យល់​ចិត្ត​​​របស់​គេ​ចង់​បង្ហាញ​​​ជា​សញ្ញា​អ្វី​មួយ​ដល់​អ្នក​ថា មាន​មនុស្ស​ម្នាក់​នៅ​ជិត​ៗ​នេះ​​​​កំពុង​តែ​លួច​ស្រលាញ់​អ្នក​​​ហើយ។  

  ៤. ពេល​ខ្លះ​អ្នក​ចាប់​បាន​គេ​កំពុង​លួច​​មើល​អ្នក​​

  ពេល​ខ្លះ​​​អ្នក​​​ទាន់​ពេល​ដែល​​គេ​លួច​សម្លឹង​មើល​មក​អ្នក​​ដោយ​ចៃដន្យ ជា​មិត្តភ័ក្ដិ​នឹង​គ្នា​មែន​តែ​អ្វី​ដែល​​​​​គេ​​​ចូល​ចិត្ត​លួច​​សម្លឹង​មើល​អ្នក​​​គឺ​បង្ហាញ​ទឹក​មុខ​ប្លែកៗ។ នៅ​ពេល​អ្នក​​សួរ​ថា​​​ "មាន​​រឿង​អី​? " គេ​តែង​ឆ្លើយ​តប​វិញ​ថា " គ្មាន​អី​ទេ" ….តែ​​​នៅ​ក្នុង​​ខ្លួន​​របស់​គេ​មាន​​ន័យ​​ចង់​បង្ហាញ​ពី​​​អ្វី​មួយ​ចេញ​ពី​ចិត្ត។  

៥. តែង​ពិភាក្សា​​ជា​មួយ​អ្នក​ពេល​មាន​បញ្ហា​អ្វី​មួយ​​កើត​ឡើង

  ពេល​ជួប​​​បញ្ហា​​អ្វី​មួយ ធ្វើ​ឲ្យ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ គេ​ឧស្សាហ៍​​មក​ពិភាក្សា​ជា​មួយ​អ្នក​ដើម្បី​រៀប​រាប់​ពី​ទុក​លំបាក​របស់​គេ។ ជាង​នេះ​​​​​​​​​​​​​​​​ទៅ​ទៀត​គេ​តែង​​​ទទួល​យក​ដំបូន្មាន​របស់​អ្នក​ដែល​បាន​ចែក​រំលែក​​ហើយ​អនុវត្ត​តាម​ដោយ​ចាត់​ទុក​យោបល់​របស់​អ្នក​​​ដំបូន្មាន​​សំខាន់​មួយ​សម្រាប់​រូប​គេ​ជាង​​ដំបូន្មាន​មិត្តភ័ក្ដិ​ផ្សេង​ៗ។ ចំពោះ​យោបល់​​អ្នក​​​ គេ​​តែង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​​ និង​​មិន​លេង​សើច​ទៀត​ផង។  

៦. គេ​តែង​និយាយ​​អំពី​ឈ្មោះ​អ្នក​

  អនុស្សាវរីយ៍​ជា​មិត្ត​ភក្តិ​​នឹង​អ្នក គេ​តែង​លើក​ឡើង​​​​​​​ ហើយ​ភាគ​ច្រើន​មិន​ដែល​បាត់​រូប​អ្នក​នឹង​គេ​ទេ ព្រោះ​ជា​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ។ ​គេ​តែង​និយាយ​អំពី​ឈ្មោះ​អ្នក​និង​រូប​គេ​​​ពេល​​និយាយ​គ្នា​ជា​មួយ​មិត្តភ័ក្ដិ​ផ្សេង​​ទៀត។ ចាប់​ផ្ដើម​ដោយ​ពាក្យ​ "យើង​ទាំង​ពីរ" ជំនួស​ពាក្យ​ "ខ្ញុំ​តែ​ឯង" មិន​ដែល​បាត់​ ហើយ​ជា​មនុស្ស​​ភេទ​ខុស​គ្នា​ទៀត​នោះ ភាគ​រយ​ច្រើន​ណាស់​ដែល​គេ​មាន​ចិត្ត​លួច​ស្រលាញ់​លើ​រូប​អ្នក​គួប​ផ្សំ​និង​សកម្មភាព​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​រូប​អ្នក​ផង។  

៧. កំប្លែង​លេង​តែ​ក្នុង​ន័យ​​​ចង់​ប្រាប់​អ្វី​ម្យ៉ាង​មក​អ្នក​​​​​

  ក្នុង​សកម្មភាព​​ប្រចាំ​ថ្ងៃ​អ្នក​ជា​មិត្តភ័ក្ដិ​របស់​គេ ហើយ​តែង​ចំអន់​គ្នា​លេង​តាម​ធម្មតា​ ប៉ុន្តែ​អ្វី​ដែល​គេ​​លេង​សើច​​​រហូត​ជា​មួយ​អ្នក​តែង​​ព្យាយាម​បង្ហាញ​ឲ្យ​អ្នក​ដឹង​ពី​ចិត្ត​បន្តិច​ម្ដង​ៗ។ ពេល​នោះ​អ្នក​​មើល​ឃើញ​និង​យល់​​ពី​ចិត្ត​របស់​គេ​ច្បាស់​ដោយ​ឯក​ឯង ហើយ​ថ្ងៃ​ណា​មួយ​នោះ​គេ​អាច​ដាច់​ចិត្ត​​ហ៊ាន​និយាយ​ឬ​ Chat ប្រាប់​អ្នក​ផ្ទាល់​​ទៀត​ផង... ពី​មិត្ត​ជិត​ស្និទ្ធ​​ក្លាយ​ទៅ​ជា​ស្នេហា​មួយ៕  

  អត្ថបទ​នេះ​គឺ​សម្រាប់​​នារីៗ​ប៉ុណ្ណោះ តែ​សម្រាប់​បុរស​វិញ Sabay នឹង​បង្ហាញ​ជូន​នា​ពេល​ក្រោយ​ទៀត។ អាច​ប្រាប់​បាន​អត់​ថា​តើ​អ្នក​ធ្លាប់​ត្រូវ​បាន​មិត្តភក្ដិ​ជិត​ស្និទ្ធ​លង់​ស្រលាញ់? តើ​អ្នក​អាច​ដឹង​តាម​របៀបណាដែរ?

  ចុចអាន៖ បើ​ស្រលាញ់​នារី​ម្នាក់ អ្នក​​គិត​អតីតកាល​របស់​នាង​ទេ?

ចុចអាន៖ រឿងផ្អែមល្ហែម៨​យ៉ាង​​ គួរ​ធ្វើ​​ទៅ​កាន់​មនុស្ស​ជា​ទីស្រលាញ់ បញ្ជាក់​ថា​អ្នក​ស្រលាញ់​​គេ​ខ្លាំង  

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ thoughtcatalog​​​​​​​​​