Pique & ​មិត្ត​ស្រី​ Shakira ​ត្រូវ​គេ​​​គំរាម​យក​ប្រាក់​រឿង​វីដេអូ​សិច

  • 2015-11-19 18:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gerard Pique ​ខ្សែ​ការពារ​ក្រុម​ Barcelona និង​មិត្ត​ស្រី Shakira ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​គេ​យក​វីដេអូ​សិច​​អ្នក​ទាំង​២​ ដើម្បី​គំរាម​យក​ប្រាក់។

 

Gerard Pique ​និង​មិត្ត​ស្រី Shakira​ កាន់​ពាន​ថត​រូប

 

​​សារព័ត៌មាន​អេស្ប៉ាញ ​Diario Vasco ​បាន​ឲ្យ​ដឹង​ថា កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​ Pique ​ដែល​មាន​ចំណូល​១៣​ម៉ឺន​ផោន​ក្នុង​​១​សប្ដាហ៍​ពី​ក្រុម​អ្នក​មាន​បុណ្យ ​និង​មិត្ត​ស្រី​​​​តារា​ចម្រៀង​ប៉ុប Shakira ​ត្រូវ​បាន​បុគ្គលិក​បម្រើ​ការងារ​ចាស់​របស់​​ពួកគេ​ គំរាម​បញ្ចេញ​វីដេអូ​សិច​ជា​សាធារណៈ​ បើ​ពួកគេ​មិន​ព្រម​​ឲ្យ​លុយ​​ដ៏​ច្រើន​ទេ។

 

​​វីដេអូ​ ដែល​​គេ​យក​ទៅ​គំរាម​អ្នក​ទាំង​២​នេះ ត្រូវ​បាន​គេ​ជឿ​ថា ជា​វីដេអូ​​ដែល​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ ​ហើយ​​វា​​ខុស​ក្រម​សីលធម៌ ​និង​បែប​​អាសអាភាស។

 

យ៉ាងណា អ្នក​​តំណាង​កីឡាករ​ Pique ម្នាក់ បាន​ប្រាប់​ដល់​ Sportmail កាល​ពី​ម្សិល​មិញ​​​ថា​ហេតុការណ៍​ខាង​លើ​នេះ វា​ជា​រឿង​មិន​ពិត ​ប៉ុន្តែ​ AS បាន​រាយការណ៍​ថា​ កីឡាករ​វ័យ​២៨​ឆ្នាំ និង​តារា​សញ្ជាតិ​កូឡុំប៊ី សុំ​មិន​បក​ស្រាយ​​​រឿង​នេះ​ទេ។

 

​គូ​សង្សារ​ Gerard Pique និង​ Shakira បាន​រស់​នៅ​ជាមួយ​គ្នា​៥​ឆ្នាំ​មក​ហើយ ហើយ​ក៏​មាន​កូន​ប្រុស​២​នាក់​​ Milan និង​ Sasha ជាមួយ​គ្នា​ហើយ​ដែរ៕

 

-ចុចអាន៖ សង្គ្រាម​ពាក្យ​សម្ដី​ Pique៖ “ខ្ញុំ​មិន​សុំទោស​ទេ ខ្ញុំ​ចង់​ឱ្យ Real ​ចាញ់​រហូត”

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ 101greatgoals | dailymail