ម៉ារីម៉ា ឆ្លងទន្លេកូនដំបូងហើយ
- 2015-11-23 21:01:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ារីម៉ា ឆ្លងទន្លេកូនដំបូងហើយ
ចន្លោះមិនឃើញ
កំពូលតារាសម្ដែងស្រស់ស្អាតរបស់ហ្វីលីពីន Marian Rivera បានសម្រាលកូនដំបូងរបស់ខ្លួនហើយ។ អ្នកគ្រប់គ្រង់របស់តារាស្រីនេះបានបង្ហើបពីដំណឹងល្អនេះនៅលើ Instagram របស់ខ្លួន។
កាលពីព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា វេលាម៉ោង ៥ និង ២៥ នាទី តារាសម្ដែងស្រី Marian Rivera បានផ្ដល់កំណើតឲ្យកូនស្រីដំបូងរបស់ខ្លួននិងស្វាមី Dingdong Dantes ។ ព័ត៌មាននេះត្រូវបានបង្ហើបដោយអ្នកគ្រប់គ្រងរបស់តារាសម្ដែងស្រីនេះ លោក Ram David។ David បានបង្ហោះនៅលើបណ្ដាញសង្គម Instagram របស់ខ្លួនថា "ខ្ញុំទើបតែទទួលបានដំណឹងល្អបំផុតនៅក្នុងលោក ហើយជាកាដូណូអែលដ៏ពិសេសបំផុតពីព្រះជាម្ចាស់។ សូមចូលរួមអបអរសាទរដល់ Dingdong និង Marian។ សូមឲ្យព្រះប្រទានពរឲ្យអ្នកទាំងពីរផង"។
នៅក្នុងរូបដែលអ្នកគ្រប់គ្រងនេះបង្ហោះ គេសង្កេតឃើញថា ស្វាមីរបស់តារាសម្ដែងវ័យ ៣១ ឆ្នាំបានប្រាប់ទៅកាន់អ្នកគ្រប់គ្រងរបស់ប្រពន្ធខ្លួនថា Marian បានឆ្លងទន្លេហើយ ហើយទាំងម្ដាយនិងកូនគឺមានសុខភាពល្អទាំងពីរ ៕
សូមចូលរួមអបអរសាទរដល់ Marian និងគ្រួសាររបស់តារាសម្ដែងនេះផង៕
ចុចអាន៖ទោះមានពោះធំជិតគ្រប់ខែ ម៉ារីម៉ា នៅតែបង្ហាញរាងសិចស៊ីលើទស្សនាវដ្ដី
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖rappler