កុំចេះតែហ៊ានប្រយ័ត្នអស់បណ្ណបើកបរ បើប្រព្រឹត្តខុសកំហុស៥នេះ
- 2015-11-30 16:01:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំចេះតែហ៊ានប្រយ័ត្នអស់បណ្ណបើកបរ បើប្រព្រឹត្តខុសកំហុស៥នេះ
ចន្លោះមិនឃើញ
នៅខែមករា ឆ្នាំ២០១៦ខាងមុខ អ្នកបើកបរទាំងអស់តម្រូវឲ្យមានបណ្ណបើកបរ បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចាប់អនុវត្ត។ បណ្ណនេះត្រូវចំណាយពេលវេលា និងប្រាក់កាសដើម្បីទទួលបានស្របច្បាប់ តែអ្នកក៏អាចត្រូវបងប៉ូលិសដកហូតបានដែរ បើអ្នកហ៊ានប្រព្រឹត្តខុសកំហុស៥យ៉ាងនេះនៅពេលបើកបរ។
យោងតាមមាត្រា៦២នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចែងថាមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកមានសិទ្ធិដកបណ្ណបើកបរព្យួរទុក ក្នុងរយៈពេលមិនលើសពី៧ថ្ងៃ និងដកពិន្ទុលើបណ្ណបើកបរចំពោះបទល្មើសណាមួយដូចខាងក្រោម៖
១/ បើកបរខុសទិសចរាចរណ៍ ឬបើកបរតាមទិសចរាចរណ៍ដែលមានដាក់សញ្ញាហាមឃាត់។ ២/ បើកបរដោយល្បឿនលើសពី៤០ គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅក្នុងទីប្រជុំជន ៣/ មិនគោរពសិទ្ធិអាទិភាព ៤/ មិនគោរពស្លាកសញ្ញាឈប់ឬភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមឬពណ៌ក្រហមភ្លឹបភ្លែតៗ ៥/ បើកបរយានដែលមានកង់ច្រវាក់ដែកផ្ទាល់នៅលើផ្លូវថ្នល់ក្រាលកៅស៊ូ។
ចំពោះមន្ត្រីនគរបាលចរាចរណ៍ មិនត្រូវដកហូតបណ្ណបើកបរនិងឯកសារផ្សេងៗរបស់យានយន្តក្នុងករណីពុំមានចែងក្នុងច្បាប់នេះឡើយ។
ដោយឡែកតាមមាត្រា៧៥ ចំពោះជនណាបើកបរដោយគ្មានបណ្ណបើកបរឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី៦ថ្ងៃទៅមួយខែនិង ពិន័យជាប្រាក់ពី ១០០ ០០០រៀលទៅ ៨០០ ០០០រៀល ។ លើកលែងតែជនបើកបរទោចក្រយានយន្ត ឬត្រីចក្រយានយន្ត៕
សូមអាន ៖ ច្បាប់ចរាចរណ៍ថ្មីពិន័យ៥ដងមិនពាក់មួក អាចជាឱកាសអ្នកលក់កេងចំណេញ?
អត្ថបទ៖ លឹម សុនា