អាហារ​៨​ប្រភេទ​ជួយ​សម្រួល​ការរំលាយអាហារ

  • 2014-09-17 17:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​ប្រព័ន្ធ​រំលាយអាហារ​ ជា​បញ្ហា​ដែល​កើត​ឡើង​ជា​រឿយៗ​ចំពោះ​មនុស្ស​គ្រប់​វ័យ។ ​អាហារ​៨​ប្រភេទ​ខាង​ក្រោម នឹង​អាច​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​បាន៖

 

១.ត្រី​សូម៉ុង

មិន​ត្រឹមតែ​អាច​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ត្រី​សូម៉ុង​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ស្រស់ថ្លា​បាន​មួយ​កម្រិត​ទៀត។

 

២. ផ្លែ​ប័ររី

 

ផ្លែ​ប័ររី​មានកម្រិត​ប្រឆាំង​អុកស៊ីតកម្ម​ និង​ជាតិ​ហ្វាយប៊័រ​ខ្ពស់​ ដែល​ល្អ​បំផុត​សម្រាប់​សុខភាព ក៏​ដូច​ជា​ប្រព័ន្ធ​រំលាយ​អាហារ។

 

ចុច​អាន៖ ធ្វើ​ម៉េច​ទៅ​បើ​ធុំ​ក្លិន​ក្លៀក?

 

៣. ស្ពៃ​ Spinach

Spinach ​សម្បូរ​ទៅ​ដោយ​សារធាតុ​វីតាមីន B ខ្ពស់​ ដែល​វា​មិន​ត្រឹម​តែ​ជួយ​ជំរុញលាយ​អាហារ​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​មាន​ង្កើន​​មុខងារ​សាច់ដុំ​​ថែម​ទៀត​ផង។

៤. សាច់​គោ

ការ​ទទួលទាន​អាហារ​ដែល​មាន​សារធាតុ​ប្រូតេអ៊ីន​ខ្ពស់ ដូចជា​សាច់​គោ​​ គឺជា​វិធី​ដ៏​ល្អ​បំផុត​​សម្រាប់​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ។

 

៥. ម្ទេស

ការ​ទទួលទាន​ម្ទេស​មិន​ត្រឹមតែ​ជួយ​ជំរុញ​ការរំលាយអាហារ​បាន​លឿន​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​កាត់បន្ថយ​ចំណង់​តណ្ហា​បាន​ផង​ដែរ។

ចុចអាន៖ ពេល​វេលា​រួម​សិច​ល្អ​បំផុត​ទាំង​៥​សម្រាប់​ស្រ្ដី​

៦. ទំពាំងបារាំង

ការ​ទទួលទាន​ទំពាំងបារាំង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​​អាច​បង្កើន​​កម្រិត​​រំលាយអាហារ និង​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់។

 

៧.ស៊ុត

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ​ថា ស៊ុត​គឺ​ជា​អាហារ​ដ៏​ល្អ​បំផុត​​មួយ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ។ វា​អាច​ជួយ​សម្រក​ទម្ងន់ និង​ជួយ​សម្រក​ខ្លាញ់​ចង្កេះ​ផង​ដែរ។​

 

៨. ផ្លែ​អាវ៉ូកាដូ ឬ​ផ្លែ​ប័រ

ផ្លែ​​អាវ៉ូកាដូ​​មិន​ត្រឹមតែ​មាន​សារធាតុ​អូមេហ្គា 3 ​នោះ​ទេ ​វា​ក៏​មាន​ផ្ទុក​​អាស៊ីដ​អាមីណូ​ទាំង​៩​ប្រភេទ​ផង​ដែរ។

 

ចុច​អាន៖ ​ស្ត្រី​គួរ​តែ​ទទួលទាន​​អាហារ​អ្វី​ខ្លះ​អំឡុង​ពេល​មាន​ផ្ទៃពោះ?

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រភព៖ fittips4life

អត្ថបទពេញនិយម