ព្រីម លីហ្សា ជាប់​ដៃ​នឹង​ MV គ្មាន​ពេល​សម្រាក!

  • 2014-10-20 17:33:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រីម លីហ្សា កំពុង​ជាប់​ដៃ​ថត​ MV ឱ្យ​បណ្ដា​ផលិតកម្ម​ក្នុង​ស្រុក​នានា​គ្មាន​ពេល​សម្រាក​ទេ។

 

ការ​​​មាន​ទីផ្សារ​ខ្ពស់​បែប​នេះ ​​ក្រោយ​ពី​នាង​ទទួលបាន​​ពាន​អាណាចក្រ​តារា​ កាល​ពី​ពេល​កន្លង​ទៅ។

 

តារា​សម្ដែង​ Sexy កញ្ញា ព្រីម លីហ្សា និយាយ​ថា៖ "មាន​អី​បង​គេ​ហៅ​ថត​ជា​ហូរហែ​គ្មាន​ពេល​សម្រាក​ទេ។ ពេល​ខ្លះ​ទទួល ពេល​ខ្លះ​ទៀត​ក៏​មិន​ទទួល​ដែរ ព្រោះ​ហត់​ខ្លាំង​ពេក"។

 

 

កញ្ញា​បន្ត​ថា ផលិតកម្ម​​​មួយចំនួន​បាន​​ថត MV រួច និង ​កំពុង​បន្ត​ថត​តទៅ​ទៀត​មាន ​ដូច​ជា​ ផលិតកម្ម​សាន់ដេ ផលិតកម្ម អច្ឆរិយៈ ព្រម​ទាំង​ផលិតកម្ម​ក្រៅ​ស្រុក​ដទៃ​ទៀត។

 

 

ក្រៅ​តែ​ពី​ថត​ MV តារា​សម្ដែង​ sexy រូប​នេះ​បញ្ជាក់​ថា​​ មាន​ផលិតកម្ម​ផ្សេងៗ​ទៀត​បាន​ទាក់ទង​ថត​រឿង និង​ស្ប៉ត ប៉ុន្តែ​ នាង​មិន​ទទួល​ដោយ​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​​រឿង​​ក្នុង​បន្ទុក​គ្រួសារ។

 

 

“អាច​ថា​ជា​រឿង​ស៊យ​របស់​ខ្ញុំ​ក៏​ថា​បាន គេ​ហៅ​ថត​ស្ប៉ត និង​រឿង​ជា​ច្រើន​តែ​​លុប​កុងត្រា​ទៅ​វិញ ព្រោះ​ម៉ាក់​​គាត់​ឈឺ​ធ្ងន់​ត្រូវ​វះកាត់​នៅ​វៀតណាម"។ កញ្ញា ព្រីម លីហ្សា​បន្ថែម។

 

 

កញ្ញា ព្រីម លីហ្សា ត្រូវ​មហាជន​ចាត់​ទុក​ថា​ជា​តារា​សម្ដែង​ sexy ល្បី​ឈ្មោះ​ម្នាក់​ក្នុង​ចំណោម​តារា​ sexy ដទៃ​ទៀត។ កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ​នាង​បាន​ឈ្នះ​ពាន​ជា​ តារា​មាន​ប្រជាប្រិយភាព​ពី​កម្មវិធី​អាណាចក្រ​តារា៕

 

អានអត្ថបទបន្ត៖កុំកុំ ព្រម​​​សម្ដែងរឿង​ថ្មី ‘Noodle Man’ នៅ​អាមេរិក

អានអត្ថបទបន្ត៖ តារា​ៗ​ល្បី​ៗ​ទាំង​នេះ​សុទ្ធ​តែ​មាន​យន្ត​ហោះ​ផ្ទាល់​ខ្លួន​​ហើយ​ថ្លៃ​ៗ​ទៀត​ផង!

អានអត្ថបទបន្ត៖វីដេអូ​ពី​ហេតុការណ៍​បាក់​រនាំង​ដែក​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ក្នុង​ការ​ប្រគំ​តន្ត្រី KPOP ល្ងាច​មិញ

 

មើល​ MV ដ៏​ទាក់ទាញ​ពី​តារា​សម្ដែង sexy ព្រីម លីហ្សា ថត​ឱ្យ​ផលិតកម្ម​នានា​ក្នុង​ឆ្នាំ​២០១៤។

http://youtu.be/b6jsFG1B6VU

http://youtu.be/Pb0QJaQIdC8

http://youtu.be/lMpqEvapolA

អត្ថបទ៖ អ៊ីង សុឡា