ថន ស្រី​ណៃ ហាត់​ប្រាណ​ពេល​ព្រឹក​ជួយ​ឲ្យ​ឆាប់​ស្រក​គីឡូ​ជាង​ពេល​ល្ងាច​

  • 2015-12-03 13:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែង​&បង្ហាញ​ម៉ូដ ថន ស្រី​ណៃ ប្រាប់​ពី​បទ​ពិសោធន៍​​ស្រក​គីឡូ​​ឆាប់​បាន​ទទួល​ផល​ គឺ​ ហាត់​ប្រាណ​​ពេល​ព្រឹក​ ​ធ្វើ់​ឲ្យ​នាង​មាន​រាង​ស្អាត​គ្មាន​ក្បាល​ពោះ​ ជា​ពិសេសនោះ​គឺមាន​​សុខភាព​ល្អ​​។

 

ការ​ហាត់​ប្រាណ​មាន​សារប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​គ្នា​ វា​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ​មាំ​មួន​។ ចំពោះ​ការ​ហាត់​ប្រាណ​នេះ​ អ្នក​ខ្លះ​និយម​ហាត់​ពេល​ព្រឹក​ព្រលឹម អ្នក​ខ្លះ​ទៀត​និយម​ពេល​ល្ងាច​ ប៉ុន្តែ​សម្រាប់​ស្រី​ណៃ នាង​ជ្រើសរើស​យក​ពេល​ព្រឹក​ ព្រោះ​ឆាប់​ទទួល​បាន​ផល​បើ​សិន​ជា​រូប​រាង​កាយ​សម្បូរ​ទៅ​ដោយ​សារធាតុ​ខ្លាញ់​ច្រើន។

 

 

ស្រី​ណៃ ថ្លែង៖ “សម្រាប់​បង​ ហាត់​ប្រាណ​ពេល​ព្រឹក​អាច​ស្រក​គីឡូ​បាន​លឿន​ជាង​ពេល​ល្ងាច មិន​មែន​តែ​បង​ទេ អ្នក​ហាត់​ប្រាណ​ដូចគ្នា​មួយ​ចំនួន​ដែល​បង​ស្គាល់​ក៏​និយាយ​ដូច​បង​ដែរ​ហើយ​របៀប​ហាត់​ពេល​ព្រឹក​ក៏​មិន​សូវ​មាន​ការ​ពិបាក​ទេ​។ យើង​អាច​រត់​ ឬ​ដើរ​ជុំ​វិញ​ផ្ទះ​តិចៗ​"។

មិន​តែ​ប៉ុណ្ណោះ​ តួ​សម្ដែង​ក្នុង​រឿង "សង្គ្រាម​បងប្អូន" បាន​បន្ត​ទៀត​ថា ហាត់​ប្រាណ​ពេល​ព្រឹក​ព្រលឹម​មិន​ត្រឹម​តែ​ជួយ​រូប​រាង​ឲ្យ​មាន​សុខភាព​ល្អ​មួយ​មុខ​នោះ​ទេ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត វា​អាច​ជួយ​ឲ្យ​នាង​កាន់​តែ​មាន​ទំនុក​ចិត្ត​និង​អារម្មណ៍​ស្រស់​ស្រាយ​ពេញ​មួយ​ថ្ងៃ​។

 

 

(ថន ស្រីណៃ កំពុង​ហាត់​ប្រាណ)

 

ស្រីណៃ​ បន្ត៖ “ពិត​ណាស់​អូន...បើ​បាន​ងើប​ហាត់​ប្រាណ​ពី​ព្រលឹម​ហើយ​ កិច្ចការ​ដែល​បង​ត្រូវ​បំពេញ​ប្រចាំ​ថ្ងៃ​មាន​អារម្មណ៍​ថា​រលូន ខួរ​ក្បាល​ក៏​ឆាប់​ចាប់​បាន​ ហើយ​មាន​ទំនុក​ចិត្ត​ទៀត​។​ បើ​អត់​បាន​ហាត់​ប្រាណ ឬ ងើប​ពី​គេង​យឺត ថ្ងៃ​ហ្នឹង​ដឹង​តែ​អត់​ស្រលះ​ក្នុង​ខ្លួន​ទេ ធ្វើ​អី​មិនសូវ​ល្អ នេះ​បើ​តាម​បទ​ពិសោធន៍​បង​កន្លង​មក​"។

 

តួស្រី​ក្នុង​រឿង "ខ្មោច​ទឹក​កក"​ បញ្ជាក់​ទៀត​ថា​ ហាត់​ប្រាណ​គឺ​សំខាន់​ ដូច្នេះ​ក្នុង​មួយ​ថ្ងៃ​គួរ​ណាស់​ហាត់​ឲ្យ​បាន​៤៥​នាទី ពេល​ព្រឹក​ក៏​បាន​ពេល​ល្ងាច​ក៏​បាន​អាស្រ័យ​​លើ​ពេល​វេលា​​ដែល​បង​ប្អូន​ទំនេរ៕

 

រឿង​រ៉ាវ ​ប៊ុត សីហា ឆ្មើង​ឆ្មៃ​មិនគោរព​ការងារ​ ប្រភព​ថា​​ទះ​ដៃ​តែ​ម្ខាង​មិន​ឮ

 

រឿង “អាកុក អាច្រវា” ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ

 

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម