គន្លឹះថ្មីងាយៗទាញយកវីដេអូពី Facebook លើទូរសព្ទ iPhone
- 2015-12-08 20:33:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះថ្មីងាយៗទាញយកវីដេអូពី Facebook លើទូរសព្ទ iPhone
ចន្លោះមិនឃើញ
ការទាញយកវីដេអូពី Facebook សម្រាប់ទូរសព្ទ Android ភាគច្រើនគឺមានភាពងាយស្រួល ខុសពីទូរសព្ទ iPhone ដែលជាការលំបាកមួយ។ ប៉ុន្តែពេលនេះមានគន្លឹះថ្មីមួយដែលអាចឲ្យអ្នកប្រើប្រាស់ iPhone ទាញយកវីដេអូពី Facebook បានដោយងាយ។
@ដំបូងទាញយកកម្មវិធី “MyMedia” ដែលកម្មវិធីនេះសម្រាប់ធ្វើការគ្រប់គ្រងវីដេអូដែលបានទាញយកហើយ។ ចុចទីនេះដើម្បីទាញយក
@ រួចហើយចូលទៅកាន់ Facebook លើទូរសព្ទបន្ទាប់មកស្វែងរកវីដេអូណាមួយដែលចង់ទាញយករួចចុច Play។ ចុចនៅលើពាក្យ “Share” រួចចុចលើពាក្យ “Copy Link”
@ ជាបន្តជ្រើសរើសកម្រិតវីដេអូដែលអ្នកចង់បានរួចចុចលើវា ដើម្បីធ្វើការទាញយកតែម្ដង។ កម្មវិធីនឹងឲ្យអ្នកធ្វើការដាក់ឈ្មោះវីដេអូនោះជាមុនដើម្បីចាប់ផ្ដើមការទាញយក។ នៅពេលទាញយករួចរាល់ អ្នកនឹងឃើញវីដេអូនៅក្នុង Tab ឈ្មោះថា “Media” នៅក្នុងកម្មវិធី។
@នៅពេលចប់សព្វគ្រប់ អ្នកអាចធ្វើការទស្សនាវីដេអូដែលបានទាញយកហើយនៅក្នុងកម្មវិធី MyMedia ផ្ទាល់ ហើយក៏អាចធ្វើការរក្សាទុកវីដេអូចូលទៅក្នុង Camera Roll បានផងដែរ។
ចង់ដឹងកាន់តែលម្អិតពីវិធីទាញយកអាចទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖ ៥ចំណុចដែលអ្នកគួរឆែកមុនសម្រេចចិត្តទិញ iPhone មួយទឹក ប្រយ័ត្នស៊យធំ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ GuidingTech