យល់សប្ដិមុនជួបខាងក្រៅ
- 2015-12-11 15:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់សប្ដិមុនជួបខាងក្រៅ
ចន្លោះមិនឃើញ
តាំងពីកើតមកខ្ញុំមិនដែលជឿលើសុបិននោះទេ ទើបតែពេលនេះ ទើបខ្ញុំជឿលើសុបិន។ សុបិនវាអាចក្លាយជាការពិតមែន ដោយកាលពីប៉ុន្មានខែមុនខ្ញុំបានយល់សប្ដិឃើញមនុស្សស្រីម្នាក់ដែលជាស្រីស្អាត។
គេបានមកនិយាយរកខ្ញុំ ហើយសួរខ្ញុំនូវសំនួរជាច្រើន មានសំនួរមួយនេះ បើខ្ញុំចាំមិនខុសនោះទេ គេសួរថា «តើបងឈ្មោះអីដែរ ប្រាប់អូនផងបានអត់?» ។ខ្ញុំបានតបទៅគេនៅក្នុងសុបិនវិញថា « បងឈ្មោះមង្គល (ឈ្មោះតំណាង) ចុះអូនវិញ? » មកដល់ពេលខ្ញុំសួរគេ គេក៏លែងនិយាយ ហើយខ្ញុំក៏មិនគិតអ្វីក្រៅពីអោបគេនោះទេ ហើយខ្ញុំក៏បានលើកដៃគេមកប្រៀបនឹងសម្បុររបស់ខ្ញុំ សម្បុរគេសណាស់ សរដូចសំឡី មិនដូចខ្ញុំនោះទេ។
កំពុងតែអោបស្រួលផង ម៉ាក់ក៏មកដាស់ស្រាប់តែខ្ញុំភ្ញាក់រួចក៏ដឹងថាជាការយល់សប្ដិសោះ! ពេលនោះខ្ញុំអស់ពាក្យនឹងនិយាយតែម្ដង។ ចាប់ពីថ្ងៃនោះមកខ្ញុំចង់រកមុខគេណាស់! រយៈពេល ៥ ឆ្នាំ ក្រោយមក ខ្ញុំបានទេពធីតាក្នុងសុបិននោះ។ វាជារឿងនឹកស្មានមិនដល់ ហើយអ្នកទាំងអស់គ្នាក៏អាចនឹងមិនជឿដែរ។
ខ្ញុំបានជួបគេនៅសាកលវិទ្យាល័យមួយ ទើបតែចូលរៀននាពេលថ្មីៗនេះទេ ដោយការជួបគ្នារបស់ខ្ញុំវាសឹងតែមិនជឿ និងភ្នែក ព្រោះពេលដែលខ្ញុំឈានចូលបន្ទប់រៀនភ្លាម ខ្ញុំក៏បានឃើញគេភ្លាម ដោយគេមិននិយាយរកនរណាម្នាក់ទាំងអស់ ខ្ញុំគិតក្នុងចិត្តថា បើគ្មានគេនិយាយរក ខ្ញុំនឹងនិយាយរកគេ។
(រូបតំណាង)
Manager សង្ហាផ្ដល់ឱកាសការងារលួចភ្ជាប់នឹងក្ដីស្រលាញ់
ម៉ោងចេញលេងក៏បានមកដល់ ខ្ញុំក៏សម្រេចចិត្តដើរទៅជិតគេ រួចក៏សួរគេ «តើយើងមកពីខាងណាដែរ ប្រាប់ខ្ញុំបានអត់?»។ គេក៏និយាយមកខ្ញុំវិញ «ខ្ញុំនៅភ្នំពេញ ចុះបង?» ។ ខ្ញុំបន្ត «ខ្ញុំនៅហ្នឹងដែរ តែមិនដែលឃើញយើងសោះ!»។ កិច្ចសន្ទនាក៏បានចាប់ផ្ដើម ហើយខ្ញុំពិតជារំភើបខ្លាំងណាស់ដែលគេតបមកខ្ញុំបងៗពេញៗមាត់ ហើយវាក៏ជាសំឡេងមួយដែលខ្ញុំចង់ស្ដាប់ដោយផ្ទាល់ផងដែរ។
រយៈពេលត្រឹមពេលនេះវាត្រឹមតែមួយអាទិត្យទេ ដែលខ្ញុំនិយាយរកគេ ហើយខ្ញុំគិតថានិងសុំសារភាពស្នេហ៍ប្រាប់នាងក្នុងថ្ងៃមួយ បើសិនជាឱកាសអំណោយផលខ្ញុំនិងអោបគេដូចពេលនៅក្នុងសុបិនអញ្ចឹង ។ ពេលនេះខ្ញុំស្គាល់ឈ្មោះគេហើយ តែមិនអាចប្រាប់ឈ្មោះពិតរបស់គេបាននោះទេ។ បើពេលនេះគេមើលឃើញ ខ្ញុំក៏សប្បាយចិត្តដែរ ដែលគេអានអត្ថបទមួយនេះ ហើយជាចុងក្រោយខ្ញុំចង់និយាយប្រាប់គេថា បើថ្ងៃណាមានឱកាសខ្ញុំនឹងពោលពាក្យសុំស្រឡាញ់នាង៕
ចុចអាន៖ ស្រឡាញ់ដូចគ្នា
អត្ថបទ៖ មង្គល
មានអត្ថបទពាក់ព័ន្ធនឹងមនុស្សដែលអ្នកចងចាំ ចង់ឲ្យ Sabay ចុះផ្សាយ សូមទាក់ទង៖ អ៊ីមែល៖ kong.chanvanneng@cidc.com.kh ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ