ក្រុមហ៊ុន​ ASUS ​ឌឺ​ដង​​សម្បក​​​ Smart Battery របស់​ Apple ម៉ា​ស្ពឹក​មុខ​​

  • 2015-12-11 16:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចេញ​នូវ​សម្បក​ Smart Battery របស់​ក្រុមហ៊ុន​ Apple កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​​បាន​ផ្ដល់​ជា​ភាព​ភ្ញាក់​ផ្អើល​មួយ​ដល់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ ប៉ុន្តែ​ពេល​នេះ​​ស្រាប់​តែ​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បី​​មួយ​​បាន​ធ្វើ​ការ​​ឌឺ​ដង​ចំៗ​នូវ​សម្បក​ថ្មី​នេះ។

 

 

ក្រុមហ៊ុន​ ASUS បាន​ធ្វើ​ការ​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​​ក្នុង​គោល​បំណង​ចំអក​ឡក​ឡើយ​ដល់​សម្បក​ Smart Battery ​ហើយ​​ស្រប​ពេល​នោះ​ក៏​បាន​​ផ្សព្វ​ផ្សាយ​ពី​ទូរសព្ទ​​របស់​ខ្លួន​ដែល​មាន​​ថាមពល​ថ្ម​អាច​ប្រើ​ប្រាស់​បាន​យូរ។ ទូរសព្ទ​ដែល​ក្រុមហ៊ុន​ ASUS បាន​បង្ហាញ​នោះ​គឺ​ Zenfone Max ដែល​​ផ្ទុក​ថាមពល​បាន​ ៥០០០mAh ​ហើយ​វា​អាច​ប្រើ​ប្រាស់​បាន​យូរ​ជាង​សម្បក​ជំនួយ​ថាមពល​ថ្ម​ របស់​ក្រុមហ៊ុន​ Apple ទៅ​ទៀត។

 

 

 

ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​តៃវ៉ាន់​មួយ​នេះ​បាន​សរសេរ​សារ​អម​ជា​មួយ​នូវ​រូបភាព​ឌឺ​ដង​នេះ​ដង៖ "​អ្នក​មិន​ចាំ​បាច់​មាន​សម្បក​ជំនួយ​​ថាមពល​ថ្ម​ទេ​ នៅ​ពេល​ដែល​ទូរសព្ទ​របស់​អ្នក​មាន​ថាមពល​ថ្ម​គ្រប់​គ្រាន់​ទៅ​ហើយ​នោះ"។

 

​​​​​​​គួរ​បញ្ជាក់​ថា​​ការ​ចេញ​សម្បក​ជំនួយ​ថាមពល​ថ្ម​​​របស់​ក្រុមហ៊ុន​ Apple ​ក៏​ត្រូវ​បាន​​អ្នក​ប្រើ​ប្រាស់​មួយ​ភាគ​ធំ​​​ធ្វើ​ការ​រិះ​គន់​ផង​ដែរ​ ជា​ពិសេស​ចំពោះ​ការ​រចនា​រូបរាង​​ដែល​មាន​សភាព​ប៉ោង៕

 

ចុច​អាន៖ ស្រោម​ទូរសព្ទ​ iPhone ថ្មី​ទើប​តែ​ល្បី ឥឡូវ​ស្រាប់​តែ​លេច​មតិ​រិះគន់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖​ RedmondPie​​​

អត្ថបទពេញនិយម