មកដឹងតម្លៃផាកពិន័យ Update ចុងក្រោយបង្អស់នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
- 2015-12-16 18:43:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃផាកពិន័យ Update ចុងក្រោយបង្អស់នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
ចន្លោះមិនឃើញ
ការផាកពិន័យនៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនឹងត្រូវអនុវត្តយ៉ាងតឹងរឹងចាប់ពីថ្ងៃ ១មករា ២០១៦ ខាងមុខ ដែលការពិន័យនេះមានកម្រិតលើសពីច្បាប់ចាស់។
ត្រង់ជំពូកទី៣ អំពីល្មើសនិងចំនួនទឹកប្រាក់ត្រូវពិន័យអន្តរការណ៍ចែងដូចខាងក្រោម៖
-អ្នកបើកបរទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ឬអ្នកបើកបរត្រីចក្រយានយន្ត អ្នកបើកបរទោចក្រយានយន្ត និងអ្នកដំណើរព្រមទាំងកុមារដែលមានអាយុពី៣ឆ្នាំឡើងទៅមិនពាក់មួកសុវត្ថិភាពឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តង់ដាជាតិឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឺះខ្សែសុវត្ថិភាព។
-អ្នកបើកបរយានយន្តដែលមិនបានយកភ្ជាប់តាមខ្លួននូវឯកសារដើមរួមមាន៖ បណ្ណបើកបរយានយន្ត បណ្ណសម្គាល់យានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬលិខិតអនុញ្ញាតធ្វើអាជីវកម្មចំពោះរថយន្តដែលប្រកបអាជីវកម្មជញ្ជូន។
-អ្នកបើកបររថយន្តគ្រប់ប្រភេទ និងអ្នករួមដំណើរជិះកៅអីមុខនៃរថយន្តមិនពាក់ខ្សែក្រវាត់សុវត្ថិភាព។
-អ្នកបើកបររថយន្តដាក់កុមារអាយុក្រោម១០ឆ្នាំអង្គុយនៅខាងមុខ
-អ្នកបើកបរយានយន្តបើកបរដោយកុងទ័រល្បឿនមិនដំណើរការ
-អ្នកបើកបរយានយន្តហួសល្បឿនកំណត់ចាប់ពី ១-១៩ គីឡូមែត្រក្នុងមួយម៉ោង។
-អ្នកបើកបរយានយន្តប្រើប្រាស់ទូរសព្ទគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនងនៅពេលកំពុងបើកបរ
-អ្នកបើកបរយានយន្តប្រើសញ្ញាសូរសព្ទមិនត្រឹមត្រូវតាមបទបញ្ញត្តិច្បាប់
@តម្លៃផាក៖ -ទោចក្រយានយន្តឬទោចក្រយានយន្តសណ្ដោងរ៉ឺម៉កឬត្រីចក្រយានយន្ត : ១៥ ០០០រៀល - យានយន្តធុនស្រាល : ២៥ ០០០រៀល
មាត្រា៧
-អ្នកបើកបរទោចក្រយានយន្តអូសចន្ទល់លើផ្លូវថ្នល់ ឬព្រលែងដៃចង្កូត ឬលើកជើងដាក់លើដៃចង្កូត
-អ្នកបើកបរយានយន្តបង្ហោះ រេចុះឡើងរេឡើង ឆាប ឬកៀរ
-អ្នកបើកបរយានយន្តរៀបចំដាក់តាំងភ្លើង និងភ្លើងសញ្ញានៃយានជំនិះ មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
-អ្នកបើកបរយានយន្តដែលម៉ាស៊ីនបញ្ចេញសំឡេងខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេស។
-អ្នកបើកបរយានយន្តដែលគ្មានឬមិនដំណើរការនូវផ្លិតទឹកជូតកញ្ចក់មុខ ឬកញ្ចក់មុខ ឬកញ្ចក់ក្រោយមានប្រេះស្រាំដែលលំបាកមើលផ្លូវ ឬគ្មានកញ្ចក់មើលក្រោយ។
-អ្នកបើកបរយានយន្តហួសល្បឿនកំណត់ចាប់ពី ២០-២៩គីឡូមែត្រក្នុងមួយម៉ោង។
-អ្នកបើកបររថយន្តធ្វើអាជីវកម្មដឹកអ្នកដំណើរឬដឹកទំនិញ មិនមានសញ្ញាសំគាល់ ឬប្រើសញ្ញាសម្គាល់មិនត្រឹមត្រូវ។
-អ្នកបើកបររថយន្តដឹកទំនិញមានគ្រោះថ្នាក់មិនមានសញ្ញាសម្គាល់ ឬប្រើសញ្ញាសម្គាល់មិនត្រឹមត្រូវ។
-អ្នកបើកបរយានយន្តដែលមិនបានប្រើសញ្ញាអាសន្ន ឬមិនបានដាក់សញ្ញាត្រីកោណជាដំណឹងក្នុងករណីដែលយានយន្តខូចមិនអាចរំកិលចេញពីទ្រូងផ្លូវបាន។អ្នកបើកបរយានយន្តដែលមិនបានប្រើសញ្ញាអាសន្ន និងមិនបានដាក់សញ្ញាត្រីកោណជាដំណឹងសម្រាប់ការពារគ្រោះថ្នាក់ ក្នុងករណីដែលយានយន្តខូចមិនអាចរំកិលចេញពីទ្រូងផ្លូវបាននៅកន្លែងផ្លូវកោង ឬផ្លូវបត់ ឬផ្លូវចោត។
@តម្លៃ ផាក៖ -ទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត : ២០ ០០០រៀល។ -យានយន្តធុនស្រាល : ៤០ ០០០រៀល -យានយន្តធុនធ្ងន់ : ៧៥ ០០០រៀល។
មាត្រា៨
-អ្នកបើកបរយានយន្តបើកបរដោយពុំមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម ឬប្រើលិខិតធ្វើអាជីវកម្មហួសសុពលភាព
-អ្នកបើកបរយានយន្តមិនគោរពតាមលក្ខខណ្ឌសុខភាពដែលតម្រូវឲ្យពាក់វ៉ែនតា
-អ្នកបើកបរយានយន្តហួសល្បឿនកំណត់ចាប់ពី៣០-៣៥គីឡូមែត្រក្នុងមួយម៉ោង
-អ្នកបើកបរយានយន្តខុសទិសដែលតម្រូវឲ្យធ្វើចរាចរណ៍ ឬបើកបរជាន់គំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ
-អ្នកបើកបរយានយន្តល្មើសនឹងការជៀស ការបត់ និងការជែង
-អ្នកបើកបរយានយន្តល្មើសនឹងសិទ្ធអាទិភាពនៅផ្លូវប្រសព្វ
-អ្នកបើកបរយានយន្តដែលមិនមាន ឬមិនដំណើរការភ្លើងបំភ្លឺ ឬភ្លើងបំភ្លឺសញ្ញានៃយាន
-អ្នកបើកបរយានយន្តមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ឬក្រហមភ្លឹបភ្លែត
-អ្នកបើកបរយានយន្តមិនគោរពផ្លាកសញ្ញាហាមឃាត់ ឬផ្លាកសញ្ញាបញ្ជា ឬផ្លាកសញ្ញាសិទ្ធអាទិភាព ឬគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់
-អ្នកបើកបរយានយន្តប្រព្រឹត្តមិនរាងចាលនូវអំពើល្មើសស្ដីពីការឈប់ ឬចត
-អ្នកបើកបរយានយន្តប្រើប្រាស់សំបកកង់សឹកលើសកម្រិតកំណត់ ឬរហែក ឬប្រេះ ឬរបាំង
-អ្នកបើកបរយានយន្តមិនគោរពសញ្ញាចរាចរណ៍របស់ភ្នាក់ងារនគរបាលចរាចរណ៍
-អ្នកបើកបររថយន្តធុនធ្ងន់ដែលគ្មានរនាំងសុវត្ថិភាព ឬ មានរនាំងសុវត្ថិភាពមិនត្រឹមត្រូវ តាមបណ្ដោយតួរថយន្តខាងក្រោម ឬគ្មានគន្លឹះសុវត្ថិភាពសម្រាប់ភ្ជាប់កុងតឺន័រ ឬគន្លឺះសុវត្ថិភាព សម្រាប់ភ្ជាប់កុងតឺន័រ មិនដំណើរការ
@តម្លៃផាក៖ -ទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត : ២៥ ០០០រៀល -អ្នកបើកបរយានយន្តធុនស្រាល : ៥០ ០០០រៀល
សូមអាន៖ តម្លៃផាកពិន័យថ្មី នៃច្បាប់ចរាចរណ៍ដែលអ្នកគួរដឹង
-អ្នកបើកបរទោចក្រយានយន្តឬទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ឬត្រីចក្រយានយន្តដោយគ្មានបណ្ណបើកបរ គ្មានបណ្ណសម្គាល់និងផ្លាកលេខ
-អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលប្ដូរម៉ាស៊ីន ឬប្ដូរពណ៌ដោយគ្មានការអនុញ្ញាត ឬបិទពណ៌មិនត្រឹមត្រូវតាមបណ្ណសម្គាល់យានយន្ត
-អ្នកបើកបរយានយន្តប្រើប្រាស់បណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន
-អ្នកបើកបរយានយន្តប្រើបណ្ណបើកបរហួសសុពលភាព
-អ្នកបើកបរយានដែលមានកង់ច្រវាក់ដែកផ្ទាល់នៅលើទ្រូងផ្លូវថ្នល់ក្រាលកៅស៊ូ
-អ្នកបើកបរយានយន្តហួសល្បឿនកំណត់ចាប់ពី ៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោងឡើងទៅ
-អ្នកបើកបរយានយន្តប្រើប្រាស់ផ្លាកលេខសម្គាល់យានដែលរចនាខុសពីលក្ខណៈដើម ឬរលុបលេខ ឬបាត់ផ្លាកបាត់លេខឬដាក់សម្ភារៈ ឬវត្ថុផ្សេងៗបាំងផ្លាកលេខ
-អ្នកបើកបរយានយន្តមានអត្រាជាតិអាកុលចាប់ពី 0,25ទៅ 0,39 មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី 0,5ទៅ0,79 ក្រាម ក្នុងមួយលីត្រឈាម
-អ្នកបើកបររថយន្តឲ្យមនុស្សជិះលើយានដែលកំពុងសណ្ដោងក្រៅពីអ្នកបើកបរ
-អ្នកបើកបរយានយន្តកែច្នៃយានយន្តខុសបទដ្ឋានបច្ចេកទេស
-អ្នកបើកបរយានយន្តប្រណាំងយាន ដោយគ្មានការអនុញ្ញាតលើផ្លូវសម្រាប់ធ្វើចរាចរណ៍ជាសាធារណៈ
@តម្លៃផាក៖ -ទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត : ៣០ ០០០រៀល -អ្នកបើកបរយានយន្តធុនស្រាល : ៦០ ០០០រៀល -បើកបរយានយន្តធុនធ្ងន់ : ១២៥ ០០០រៀល។
យោងតាមមាត្រា ១០ ក្នុងករណីដែលជនល្មើសមិនបានបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃដែលបានទទួលបង្កាន់ដៃបង់ប្រាក់ពិន័យ ចំនួនទឹកប្រាក់ពិន័យនេះនឹងត្រូវដំឡើងជា២ដង។ បើលើសពី៩០ថ្ងៃ មន្ត្រីមានសមត្ថកិច្ចត្រូវរៀបចំសំណុំឯកសារបញ្ជូនទៅអយ្យការអមសាលាដំបូង។
សូមអាន ៖ ច្បាប់ចរាចរណ៍ថ្មីពិន័យ៥ដងមិនពាក់មួក អាចជាឱកាសអ្នកលក់កេងចំណេញ? អត្ថបទ៖ លឹម សុនា