វីដេអូ​ក្រៅ​ឆាក​​បង្ហាញ​ពី​ការ​លំបាក​របស់​តួ​អង្គ​ម្នាក់​ៗ​ក្នុង​រឿង "Hormones 3”

  • 2015-12-24 18:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​មួយ​ភាគ​ទៀត​ប៉ុណ្ណោះ ​ភាពយន្ត​ភាគ​ថៃ​អំពី​ជីវិត​សិស្ស​វិទ្យាល័យ "Hormones 3” នឹង​ត្រូវ​បញ្ចប់ ស្រប​ពេល​ផលិតកម្ម GTH ដែល​ជា​អ្នក​ផលិត​នឹង​បិទ​ទ្វារ​ដូច​គ្នា។ កំឡុង​ពេល​នេះ​ដែរ GTH បាន​បង្ហាញ​វីដេអូ​ក្រៅ​ឆាក​ខ្លះ​ៗ​សម្រាប់​តួ​អង្គ​ម្នាក់​ៗ ក្នុង​រឿង "Hormones” រដូវ​កាល​​ទី​៣​នេះ ដែល​វីដេអូ​នីមួយ​ៗ​បាន​បង្ហាញ​ពី​សកម្មភាព​ឈុត​សំខាន់​ៗ​របស់​តួ​អង្គ​នីមួយ​ៗ។​​

 

 

១. Thiti Mahayotaruk សម្ដែង​ជា​តួ Non

២. Nichaphat Chatchaipholrat សម្ដែង​ជា​តួ Kanompang

៣.Narikun Ketprapakorn សម្ដែង​ជា​តួ Oil

២. Sarit Tailetwichen សម្ដែង​ជា​តួ Boss

៤. Nutchapan Paramacharenroj សម្ដែង​ជា​តួ First

៥. Atitaya Craig សម្ដែង​ជា​តួ Mali

៦. Jirayus Khawbaimai សម្ដែង​ជា​តួ Robot

៧. Tonhon Tantivatchakul សម្ដែង​ជា​តួ Phao

“Hormones” បាន​ចេញ​រដូវ​កាល​ដំបូង​កាល​ពី​ឆ្នាំ​២០១៣ រដូវ​កាល​ទី​២​នៅ​ឆ្នាំ​២០១៤ ហើយ​រដូវ​កាល​ទី​៣ ក្នុង​ឆ្នាំ​២០១៥​នេះ គឺ​ជា​រដូវ​កាល​ចុង​ក្រោយ។ ភាពយន្ត​នេះ​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​យុវវ័យ ដោយ​សារ​សាច់​រឿង​ និង​បច្ចេកទេស​ផលិត​មាន​លក្ខណៈ​​ទំនើប​​ជាង​ភាពយន្ត​ភាគ​ថៃ​ផ្សេង​ៗ និង​ផ្ដោត​លើ​​បញ្ហា​ទូទៅ​​ដែល​កើត​ឡើង​ក្នុង​ជីវិត​​​សិស្ស​វិទ្យាល័យ។​

 

អ្នក​ណា​ខ្លះ​ជា​អ្នក​គាំទ្រ​រឿង "Hormones”? ពេញ​ចិត្ត​ការ​សម្ដែង​របស់​តួ​អង្គ​ណា​ដែរ?

 

ចុចអាន៖ចង់​ដឹង​ឈ្មោះ ​អាយុ ​កម្ពស់​ពិត​របស់​តារា​សម្ដែង​ប្រុស​ក្នុង​រឿង​ “Hormones”​ អត់?

ប្រែ​សម្រួល៖ វ៉ាន់ថន វីដេអូ៖ GTHchannel

អត្ថបទថ្មី