Xavi៖ CR7, Neymar & Suarez អស្ចារ្យ​ ប៉ុន្តែ​​នៅ​តែ​​ចាញ់​​ Messi

  • 2015-12-28 18:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Xavi ​វីរបុរស​ក្រុម​ FC Barcelona បាន​លើក​ឡើង​ថា Cristiano Ronaldo, Neymar និង​ Luis Suarez គឺជា​កីឡាករ​ដ៏​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ ​ប៉ុន្តែ​ពួកគេ​ទាំង​៣​នាក់​នេះ នៅ​តែ​មិន​អាច​ប្រៀប​នឹង​ Lionel Messi បាន។

 

Messi ទទួល​ពាន​រង្វាន់​ Globe Soccer Awards ម្សិល​មិញ

 

​អតីត​ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ ​បាន​ប្រាប់​ដល់​​សារព័ត៌មាន​​ព័រទុយហ្គាល់​ Record ថា៖ "Cristiano Ronaldo, Neymar និង​ Suarez គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ ប៉ុន្តែ​ពួកគេ​នៅ​តែ​​មាន​កម្រិត​ក្រោម​ Messi។ Messi អាច​ជ្រែក ​បង្កើត​ឱកាស រក​គ្រាប់​បាល់​ និង​ធ្វើ​ឲ្យ​ការ​ប្រកួត​ខុស​ប្លែក​គ្រប់​ប្រកួត​ទាំង​អស់"។

 

Messi និង​ Ronaldo ​បាន​ឈ្នះ​ពាន​រង្វាន់​ Ballon d'Or ​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយ​ ខណៈ​ដែល​មាន​មតិ​ខ្លះ​ថា Xavi គួរ​តែ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​លើ​លោក​នេះ​ខ្លះ ប៉ុន្តែ​កីឡាករ​រូប​នេះ គិត​ថា​ខ្លួន​ឯង​មិន​​សម​នឹង​ទទួល​បាន​វា​ទេ។

 

“ខ្ញុំ​មិន​ដែល​គិត​ថា ខ្ញុំ​ស័ក្ដិសម​សម្រាប់​ពាន​រង្វាន់​មួយ​នេះ​ទេ។ មនុស្ស​ជា​ច្រើន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គួរ​តែ​ឈ្នះ​ ប៉ុន្តែ​មាន​ Messi គាត់​ជា​កីឡាករ​ដ៏​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ វា​ជា​រឿង​ធម្មតា​ទៅ​​ហើយ ដែល​គាត់​ឈ្នះ​វា”។ កីឡាករ​វ័យ​៣៥​ឆ្នាំ​បន្ថែម។

 

​កាល​ពី​ម្សិល​មិញ​ Messi ក៏​ទើប​តែ​ទទួល​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​​​ពី​ Globe Soccer Awards ​នៅ​ទីក្រុង​ Dubai ប្រទេស​អារ៉ាប់រួម​ផង​ដែរ៕

 

-ចុចអាន៖ ប្រធាន​ក្លិប​ Barca៖ Messi ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ goal

អត្ថបទពេញនិយម