ជា សុផល្លា៖ បុគ្គលិក​ត្រូវ​ធ្វើ ១២ ចំណុច​​​នេះ បើ​ចង់​ឱ្យ​កន្លែង​ធ្វើការ​មាន​ភាព​​ល្អ​ប្រសើរ

  • 2016-01-29 12:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ស្រី ជា សុផ្លលា ជា​នាយិកា​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ Emerald+ ដែល​ទើបតែ​បើក​សម្ពោធ ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពីដើម​ឆ្នាំ​២០១៦។ លើ​​ផ្ទាំង CEO's Message មួយ លោកស្រី​​ថា កន្លែង​ធ្វើការ​ជា​​ផ្ទះ​ទី​ពីរ និង​ជា​គ្រួសារ​ធំ​មួយ ដែល​មួយ​ថ្ងៃៗ​ សមាជិក​តែង​ខំប្រឹង ពង្រីក ពង្រឹង និង​អភិវឌ្ឍ​គ្រួសារឱ្យ​មាន​កេរ្តិ៍ឈ្មោះ និង​កិត្តិយស ហើយ​ដើម្បី​ឱ្យ​គ្រួសារ​នេះ កាន់​តែ​ល្អ​ប្រសើរ​ឡើង​នោះ លុះត្រាតែ​សមាជិក​ទាំងអស់​មាន​ ១២​ ចំណុច​ខាងក្រោម៖

 

 

១. ចេះ​ស្រលាញ់​គ្នា ២.សាមគ្គី​គ្នា ៣. បង្រៀន​គ្នា ៤. ពង្រឹង​ជំនាញ ៥. ពង្រីក​សមាជិក​ពូកែៗ ៦. បង្កើន​កេរ្តិ៍ឈ្មោះ​ល្អ​ក្នុង​សង្គម ៧. រួម​គ្នា​បង្កើត​បរិយាកាស​ល្អ ៨. ជួយ​គ្នា​ដោះស្រាយ​បញ្ហា ៩. ចែក​រំលែក​គ្នា ១០. បង្កើត​គំនិត​ល្អៗ ១១. ព្យាយាម​ធ្វើជា​​គំរូ​​ដល់​អ្នកដទៃ ១២. ព្យាយាម​គិត​វិជ្ជមាន

 

លោក​ស្រី ជា សុផល្លា បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នៅ​អឺរ៉ុប និង​អាស៊ី ប្រហែល ២០ និង​បាន​សិក្សា​​វគ្គ​សំខាន់ៗ​​មួយ​ចំនួន​ដូចជា ការ​គ្រប់គ្រង​អចលនទ្រព្យ​នៅ​សិង្ហបុរី និង​ការ​គ្រប់គ្រង​អចលនទ្រព្យ​ Online នៃ​សាកលវិទ្យាល័យ New York University​។ លោកស្រី​មាន​បទ​ពិសោធន៍​ការងារ ១៥ ឆ្នាំ​ខាង​បង្កើត​បណ្ដាញ​ទំនាក់ទំនង និង​ហេដ្ឋារចនាសម្ពន្ធ​សម្ព័ន្ធ ហើយ​ក្រៅ​ពី​មាន​តួនាទី​ជា​នាយិកា​នៃ​ក្រុមហ៊ុន​ខាងលើ លោ​ស្រី​​មាន​ក្រុមហ៊ុន​ក្នុង​ដៃ​ចំនួន​៦​ផ្សេង​ទៀត ជា​ក្រុមប្រឹក្សា​នាយក នៃ​សមាគម​សហគ្រិន​វ័យក្មេង​នៅ​កម្ពុជា ជា​អនុប្រធាន​ប្រតិបត្តិ JCI Cambodia និង​ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម នៃ​ខេត្ត​កំពង់ស្ពឺ៕

 

ធ្វើ​ការ​ជាមួយ​អ្នក​សុំ​ យើង​ជា​អ្នក​ក្រ ធ្វើ​ការ​ជាមួយ​អ្នក​ឱ្យ ​យើង​ជា​អ្នកមាន

CEO ហាង​កាហ្វេ Brown លើកយក ៥ ចំណុចធ្វើ​​​ឱ្យ​​ក្រុមហ៊ុនមាន​និរន្តរភាព​

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី