រថយន្តមួយអាចប្រើប្រាស់បានប៉ុន្មានឆ្នាំ?
- 2016-02-04 15:45:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តមួយអាចប្រើប្រាស់បានប៉ុន្មានឆ្នាំ?
ចន្លោះមិនឃើញ
ប្រើប្រាស់រថយន្តរាល់ថ្ងៃក្រៅពីត្រូវដឹងពីបច្ចេកទេសបើកបរ និងការថែទាំបានត្រឹមត្រូវ ក៏ត្រូវមានស្វែងយល់ពីបច្ចេកទេសជាច្រើនទៀត។ ចម្ងល់មួយដែលអ្នកប្រើប្រាស់រថយន្តចង់ដឹង តើរថយន្តមួយមានអាយុកាលប្រើប្រាស់បានប៉ុន្មានឆ្នាំ?
លោក ស៊ន ពិនិត្យ ដែលធ្លាប់បម្រើការផ្នែកបច្ចេកទេសនៅក្រុមហ៊ុនរថយន្ត Mercedes និងបច្ចុប្បន្នជាម្ចាស់យានដ្ឋានមួយឲ្យដឹងថា អាយុកាលរថយន្តមិនមានការកំណត់ជាក់លាក់ទេអាច ១០ ឆ្នាំ ២០ ឆ្នាំឬយួរជាងនេះអាស្រ័យការថែទាំបានត្រឹមត្រូវ។
លោកថា ការយល់ដឹងពីបច្ចេកទេសថែទាំត្រឹមត្រូូវជាកត្តាសំខាន់ដើម្បីរថយន្តប្រើប្រាស់យូរអង្វែង។ ជាមួយគ្នានេះក៏អាស្រ័យលើគុណភាពរថយន្តដែលក្រុមហ៊ុនផលិតតម្រូវលើទីផ្សារផងដែរ។
យ៉ាងណាលោកបញ្ជាក់ថា នៅបណ្ដាប្រទេសជាច្រើនមានច្បាប់កំណត់ពីអាយុកាលរថយន្តដែលអនុញ្ញាតបើកបរនៅលើដងផ្លូវ។ ដូចនៅសិង្ហបុរីច្បាប់កំណត់គ្រប់រថយន្តថ្មីបើកបរបានតែ ៥ ឆ្នាំ ឬ ១០០ ០០០ គីឡូម៉ែត្រត្រូវរុះរើម៉ាស៊ីនបញ្ជូនចូលរោងចក្រវិញ។ អ្នកប្រើប្រាស់អាចសុំពន្យារថែម ៥០ ០០០ គីឡូម៉ែត្រទៀតប៉ុន្តែត្រូវជាប់កាតព្វកិច្ចបង់ពន្ធខ្ពស់។
លោកថា រថយន្តដែលប្រើហួសរយៈកាលកំណត់បង្កហានិភ័យខ្ពស់លើសុវត្ថិភាពដោយសារភាពចាស់ទ្រុឌទ្រោមនៃរថយន្ត និងផលប៉ះពាល់ចំពោះបរិស្ថានដោយការបញ្ចេញផ្សែងពុលនៃរថយន្តចាស់ៗ។
នៅក្នុងស្រុកខ្មែរនៅមិនទាន់មានច្បាប់កំណត់សម្រាប់អាយុកាលការប្រើប្រាស់រថយន្តទេ។ បើតាមលោក ស៊ន ពិនិត្យ ឲ្យដឹងថា ពលរដ្ឋភាគច្រើនប្រើប្រាស់រថយន្តទាល់តែជ្រុះម៉ាស៊ីនឬបើកទៅមុខលែងរួចទើបសម្រេចចិត្តប្ដូររថយន្តថ្មី។
បន្តអាន៖ ប្រព័ន្ធសុវត្ថិភាពរថយន្តសំខាន់ៗអ្នកត្រូវដឹងពេលទិញរថយន្តថ្លៃៗមកប្រើ
អត្ថបទ៖ ប៊ុណ្ណារ៉ា