Floyd កុម្ម៉ង់​ឡាន​លឿន​បំផុត​លើ​លោក Bugatti ស៊េរី​ថ្មី​ តម្លៃ​៣,៥លាន​ដុល្លារ

  • 2016-02-04 20:37:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather ​អតីត​កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ ​បាន​កុម្ម៉ង់​ទិញ​រថយន្ត​​ល្បឿន​លឿន​បំផុត​លើ​លោក​ Bugatti Chiron តម្លៃ​៣,៥​លាន​ដុល្លារ។

 

 

​ក្រុមហ៊ុន​​ផលិត​រថយន្ត​របស់​បារាំង​ Bugatti ពុំ​ទាន់​ចេញ​លក់​​ម៉ូដែល​ Bugatti Chiron ​នៅ​ឡើយ​ទេ ដោយ​ពួកគេ​គ្រោង​នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ពិព័រណ៍ Geneva Motor Show ខែ​មិនា​ខាង​មុខ។ ​ប៉ុន្តែ​បើ​តាម​សារព័ត៌មាន TMZ ​បាន​ឲ្យ​ដឹង​ថា Floyd បាន​កុម្ម៉ង់​ទិញ​រថយន្ត​ស៊េរី​ថ្មី​នេះ​មុន​គេ ​ដោយ​ឲ្យ​តម្លៃ​៣,៥​លាន​ដុល្លារ។

 

​​បើ​តាម​ក្រុមហ៊ុន​ Bugatti បាន​បញ្ជាក់​ថា រថយន្ត​ស៊េរី​ថ្មី Bugatti Chiron​ នឹង​ក្លាយ​ជា​រថយន្ត​​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​លើ​លោក​ ៤៦៣គីឡូម៉ែត្រ​ក្នុង​១​ម៉ោង និង​មាន​ម៉ាស៊ីន​​ចំនួន​១៦ ទំហំ​៨​លីត្រ។

 

​កាល​ឆ្នាំ​មុន​ ​អតីត​​អ្នក​ប្រដាល់​អាមេរិក​រូប​នេះ ​ក៏​បាន​ទិញ​រថយន្ត​ 2015 Veyron Grand Sport Vitesse ​តម្លៃ​៣,៥​លាន​ដុល្លារ​ផង​ដែរ៕

 

-ចុចអាន៖ Floyd ​បង្អួត​រថយន្ត​​ថ្មី​​ទើប​ទិញ​ តម្លៃ​៣,៥​លាន​ដុល្លារ

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ carscoops

អត្ថបទពេញនិយម