មនុស្ស​យន្ត​បំបែក​កំណត់​ត្រា​ Rubik's Cube ប្រើ​ពេល​មិន​ដល់​មួយ​វិនាទី

  • 2016-02-11 17:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​មួយ​មាន​​រយៈ​ពេល​​មិន​ដល់​មួយ​នាទី​បាន​បង្ហាញ​ពី​សកម្មភាព​មនុស្សយន្ត​ដោះ​ស្រាយ​ Rubik's Cube ដោយ​ប្រើ​ពេល​​មិន​ដល់​មួយ​វិនាទី​ឡើយ។

 

 

តាម​រយៈ​វីដេអូ​ឃើញ​ថា​មនុស្ស​យន្ត​ឈ្មោះ​ Sub1 អាច​ដោះ​ស្រាយ​ Rubik's Cube ក្នុង​ពេល​ត្រឹម​តែ​ ០,៨៨៧​វិនាទី​ ប៉ុណ្ណោះ។ ជា​មួយ​​នឹង​រយៈ​ពេល​​ដ៏​ខ្លី​នេះ​គឺ​​វា​បាន​​បំបែក​កំណត់​ត្រា​ពិភពលោក​មិន​ផ្លូវ​ការ​មួយ​ ដែល​រង់​ចាំ​ទទួល​ការ​បញ្ជាក់​ពី​សំណាក់​​ក្រុម​ កំណត់​ត្រា​ពិភពលោក​ Guinness World Records។

 

 

មនុស្ស​យន្ត​ខាង​លើ​នេះ​បង្កើត​ឡើង​ដោយ​លោក​ Albert Beer ​ជា​វិស្វករ​ខាង​ឧស្សាហកម្ម​ និង​ជា​​អ្នក​ជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ច​មួយ​រូប​ ដែល​គាត់​បាន​ចំណាយ​ពេល​វេលា​រាប់​រយ​ម៉ោង​ដើម្បី​បង្កើត​វា​ឡើង។

 

​​គួរ​រំលឹក​ថា​កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ​វិស្វករ​ខាង​ផ្នែក​ Software លោក​ Jay Flatland និង​ Paul Rose ​ក៏​បាន​បង្ហោះ​វីដេអូ​មួយ​ដែល​​បង្ហាញ​ពី​មនុស្ស​យន្ត​របស់​ខ្លួន​អាច​ដោះ​ស្រាយ​ដុំ​​គូប​ Rubik ដោយ​ប្រើ​ពេល​​ ១,០៤៧​វិនាទី៕​

​​​​​​​​​​

ចុច​អាន៖ ការ​វាយ​អត្ថបទ​ដោយ​ម្រាម​ទាំង​១០ មិន​ប្រាកដ​ថាបាន​រហ័ស​នោះ​ទេ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ DailyMail​​​

អត្ថបទពេញនិយម