Mahrez ​បង្ហើប​ប្រាប់​រឿង​ចង់​ផ្ទេរ​ទៅ​លេង​ឲ្យ​​ Barcelona

  • 2016-02-13 18:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Riyad Mahrez ខ្សែ​​បម្រើ​ឆ្នើម​ក្រុម​កញ្ជ្រោង​ Leicester City ​ដែល​​កំពុង​ឈរ​កំពូល​តារាង​ Premier League ​បាន​បង្ហើប​ថា ​បើ​​មាន​ឱកាស​​ថ្ងៃ​ណា​មួយ​​ ខ្លួន​​អាច​នឹង​​​ផ្ទេរ​ទៅ​លេង​ឲ្យ​ក្រុម​ FC Barcelona ​ដើម្បី​​បាន​​លេង​ចាប់​ដៃ​គូ​គ្នា​ជាមួយ​កំពូល​កីឡាករ​ឆ្នើម​លើ​លោក​ Lionel Messi។

 

 

​​​ខ្សែ​បម្រើ​​ស្លាប​ជម្រើស​ជាតិ​​អាល់ហ្សេរី ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ ​គឺជា​តួអង្គ​ដ៏​សំខាន់​បំផុត (Key Player) ដែល​ជួយ​ឲ្យ​ក្រុម​ Leicester ឈរ​កំពូល​តារាង​លីគ​កំពូល​អង់គ្លេស​បច្ចុប្បន្ន ​បន្ទាប់​ពី​រូប​គេ​ស៊ុត​បាន​​១៤​គ្រាប់ ​និង​ Assists ​១០​ដង ក្នុង​ការ​បង្ហាញ​ខ្លួន​​២៤​ប្រកួត​នៅ​ Premier League រដូវ​កាល​នេះ។

 

កីឡាករ​ឆ្នើម​ ដែល​ធ្វើ​ឲ្យ​អ្នកចាំទី​នៅ​​ Premier League ​គ្រប់​ក្រុម​ខ្លាច​ញញើត​រូប​នេះ ​បាន​បង្ហើប​ប្រាប់​រឿង​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​យក្ស​អេស្ប៉ាញ​ Barcelona ថា៖ "វា​មិន​មែន​ជា​គោល​បំណង​របស់​ខ្ញុំ ឬ​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ទេ ​ប៉ុន្តែ​ជាក់​ស្ដែង នរណា​ក៏​ចង់​​លេង​ជាមួយ​ Messi ដែរ។ ​ប្រហែល​ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​អាច។ ​ហេតុ​អ្វី​មិន​អាច?”។

 

 

បើ​តាម​សេចក្ដីរាយការណ៍ ក្លឹប​អ្នក​មាន​បុណ្យ​ ចង់​បាន​ Mahrez ​​ដើម្បី​យក​​ទៅ​ជំនួស​តំណែង​ខ្សែ​បម្រើ​ស្លាប​ Pedro ដែល​បាន​ចាក​ចេញ​​ទៅ​ក្លឹប​តោ​ខៀវ​ Chelsea ​កាល​ខែ​សីហា៕

 

-ចុចអាន៖ Mahrez ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​អាល់ហ្សេរី

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ thesun

អត្ថបទពេញនិយម