យុវជន​ស្នង​ការដ្ឋាន​នគរបាល​ ខេត្ត​ព្រះសីហនុ ​A ជា​ជើង​ឯក​តំបន់​​ខេត្ត​ព្រះសីហនុ​

  • 2016-02-15 03:04:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យុវជន​ស្នង​ការដ្ឋាន​នគរបាល​ ខេត្ត​ព្រះសីហនុ ​A​​ បាន​ក្លាយ​ជា​ជើង​​ឯក Tiger Street Football Festival 2016 ​ នៅ​តំបន់​​ខេត្ត​ព្រះសីហនុ​បន្ទាប់​​ពីរ​ប្រើ​រយៈ​ពេល​ជម្រុះ​ពីរ​ថ្ងៃ​មក​នេះ។​ យុវជន​ស្នង​ការដ្ឋាន​នគរបាល​ ខេត្ត​ព្រះសីហនុ ​A​​ ​ ​បាន​យក​ឈ្នះ​ ក្រុម​ VILLA VEDICI ដោយ​លទ្ធផល​ប្រផុតប្រផើយ​ ២-១​ ក្រោយ​​ចប់​រយៈ​ពេល​ ​២០​ នាទី។​ ​គ្រាប់​បាល់​​​ទាំង​បី​គ្រាប់​​របស់​ក្រុម​ទាំង​ពីរ​រក​បាន​នៅ​តង់​ទី១​ ពោល តង់​ទី២​ មិន​មាន​ការ​ស៊ុត​បញ្ចូល​ទី​ណា​មួយ​​ទៀត​នោះ​​ឡើយ។ ចំណែក​ HURRICANE ជាប់​ចំណាត់​ថ្នាក់​លេខ​ ៣​ ក្រោយ​ឈ្នះ​ កំពង់​ផែរ​ស្វ័យ​យ័ត​ A ដោយ​លទ្ធផល​ ​៧-៦។ ​​​រីឯ​ ​ក្រុម​ចំណាត់​ថ្នាក់​លេខ​ ៥ គឺ VATANAKVICHEA SCHOOL (A) ។

 

 

សរុប​មក​ ​៥​ក្រុម​​​ដែល​រក​ឃើញ​នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ ចុង​សប្ដាហ៍​នេះ​គឺ ​យុវជន​ស្នង​ការដ្ឋាន​នគរបាល​ ខេត្ត​ព្រះសីហនុ ​A​​ , VILLA VEDICI , HURRICANE , កំពង់​ផែរ​ស្វ័យ​យ័ត​ A​ និងVATANAKVICHEA SCHOOL (A) ។ ក្រុម​ទាំង​ ៥ នឹង​ទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត​នា​ពេល​ខាង​មុខ​ក្នុង​ដំណើរ​​ឆ្ពោះ​ទៅ​រក​ជើង​ឯក​ដែល​មាន​ប្រាក់​រង្វាន់​ ១​ ម៉ឺន ដុល្លារ​អាមេរិក។  

​​​មុន​បិទ​បញ្ចប់​កម្មវិធី​​​​​​​នា​ម៉ោង ៦ ល្ងាចនេះ​ ​មាន​ការ​អញ្ជើញ​ប្រគល់​ប្រាក់​​​​រង្វាន់​ដល់​ជយលាភី​លេខ១​ ពី​​សំណាក់​ លោក​ Roland Bala អគ្គនាយក​ក្រុមហ៊ុន​ស្រាបៀរ​ថៃហ្គ័រ​ ប្រគល់​​​ប្រាក់​រង្វាន់​ចំណាត់​ថ្នាក់​លេខ​២​ពី​សំណាក់​ ឯក​ឧត្តម ​ស្រ៊ុន​ ស្រ៊ន់ ​អភិបាល​រង​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំ​ខេត្ត​ព្រះសីហនុ ប្រគល់​ប្រាក់​រង្វាន់​ជូន​ចំណាត់​ថ្នាក់​លេខ​៣​ ដោយ​លោក Artem Zyabkin នាយក​គ្រប់គ្រង​ផ្នែក​ពាណិជ្ជកម្ម​ក្រុម​ហ៊ុន​ស្រាបៀរ​ថៃហ្គ័រ​ និង​ ប្រគល់​​ប្រាក់​រង្វាន់​ដល់​ចំណាត់​ថ្នាក់​លេខ​៤​ពី​សំណាក់​​លោក ម៉ៃ តុលា អគ្គ​លេខាធិការ​រង​​នៃ​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា។  

គួរ​រំលឹក​​​ថា វគ្គ​ជម្រុះ Tiger Street Football Festival 2016 ​ជា​បន្ត​នឹង​ធ្វើ​​ឡើង​នៅ​ទឹក​ដី​​ខេត្ត​កំពង់​ចាម​​នៅ​ថ្ងៃ​ទី ២០ – ២១ កុម្ភៈ ខាង​មុខ។​ ​ព័ត៌មាន​ច្រើន​ទៀត ជុំវិញ Tiger Street Football Festival 2016​ សូម​ចូល​​មក​កាន់ Sabay៕

 

ចុច​មើល​ ស្នាម​ញញឹម​ ឱក សុគន្ធកញ្ញា នៅ​​ខេត្ត​ព្រះសីហនុ​ យប់មិញ

 

 
 

 

 
 
​  

ចុច​អាន​អត្ថបទ ពាក់ព័ន្ធ Tiger Street Football 2016 សូម​ចុច​ត្រង់​នេះ....  

 

អត្ថបទ៖ ស្រណោះ