ទេព បូព្រឹក្ស ជិះ​យន្តហោះ ទៅ​ច្រៀង​ឲ្យ CCC នៅ​សៀម​រាប

  • 2014-10-23 19:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ​កញ្ញា ទេព្យ បូព្រឹក្ស នៅ​ថ្ងៃ​ទី ២៦ ខែ តុលា ខាង​មុខ​នេះ នឹង​​ចូលរួម​​ច្រៀង ​ក្នុង​ព្រឹត្តិការណ៍ CCC 2014 នៅ​​​​ខេត្ត​ ​សៀម​រាប ដោយ​ដំណើរ​ចេញ​ទៅ​ច្រៀង តារា​ស្រី​សម្បូរ​ទៅ​ដោយ​ក្បាច់​រាំ​​ម្នាក់​នេះ គឺ​ធ្វើ​ដំណើរ​តាម​យន្តហោះ។

 

បូព្រឹក្ស បាន​ប្រាប់ Sabay មុន​នេះ​បន្ដិច​​ថា មូល​ហេតុ​ដែល​នាំ​​ឲ្យ​នាង​សម្រេច​ធ្វើ​ដំណើរ​ទៅ​ច្រៀង​​ក្នុង​ព្រឹត្តិការណ៍ CCC 2014 នៅ​ទី​ក្រុង​សៀម​រាប តាម​ជើង​យន្តហោះ ក៏​ព្រោះ​តែ ផ្លូវ​ទៅ​កាន់​​ទី​នោះ រាង​ពិបាក ដោយ​មិន​ចង់​ចំណាយ​ពេល​ច្រើន និង មាន​​កម្មវិធី​ច្រៀង​​​ជាប់ៗ​គ្នា ទើប​ជិះ​យន្តហោះ​តែ​ម្ដង​ទៅ។

 

ព្រឹត្តិការណ៍ CCC 2014 នៅ​ទី​ក្រុង​សៀម​រាប នឹង​ត្រូវ​​ធ្វើ​នៅ ថ្ងៃ​ទី ២៥- ២៦ តុលា ឆ្នាំ ២០១៤ ​នេះ ដែល​ប្រព្រឹត្តិ​ទៅ​ ​នៅ​​សណ្ឋាគារ​បូរី​អង្គរ។ ក្នុង​ព្រឹត្តិការណ៍​នេះ កញ្ញា ទេព្យ បូព្រឹក្ស បាន​នាំ​ក្រុម​រាំ​ទាំង ៧ នាក់ របស់​នាង ទៅ​ជា​មួយ​ផង​ដែរ។ ​ក្រុម​រាំ​របស់​នាង​ នឹង​ត្រូវ​ជិះ​ឡាន​ទៅ​មុន​មួយ​ថ្ងៃ ចំណែក​នាង នឹង​ឡើង​យន្តហោះ​នៅ​ថ្ងៃ ២៦ តែ​ម្ដង ត្បិត​អី​នាង​ត្រូវ​ច្រៀង​ក្នុង​ថ្ងៃ​ចុង​ក្រោយ​ នៃ​កម្មវិធី​នេះ។

 

កញ្ញា ទេព្យ បូព្រឹក្ស បាន​សន្យា​ថា ព្រឹត្តិការណ៍ CCC 2014 នេះ នាងត្រៀម​​ចម្រៀង​​ចំនួន​ ៥ បទ អម​​​នឹង​ក្បាច់​​រាំ​ប្លែក ហើយ​ក៏​រំពឹង​ថា នឹង​មាន​ទស្សនិក​ជន​ជាច្រើន​ចូលរួម​គាំទ្រ​នាង​ផងដែរ។ ក្រៅ​ពី​បូព្រឹក្ស លោក Jimmy Kiss ម្ចាស់​បទ “Baby I am sorry” ក៏​ចូល​រួម​ច្រៀង ក្នុង​កម្មវិធី​នេះ​ផង​ដែរ។

 

ក្រោយ​ពី​ច្រៀង រួច បូព្រឹក្ស នឹង​ជិះ​យន្តហោះ ត្រឡប់​មក​ភ្នំពេញ​វិញ​ភ្លាមៗ មិន​ដេក​នៅ ទី​នោះ​ឡើយ ព្រោះ​នៅ​ថ្ងៃ បន្ទាប់​នាង​មាន​កម្មវិធី​ច្រៀង​ឲ្យ​កម្មវិធី​​ជា​ច្រើន​ផ្សេង​ទៀត​។ នេះ​មិន​មែន​ជា​លើក​ទី ១​ ទេ ដែល​តារា​ចម្រៀង​​មិន​ធ្លាប់​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ស្រី​ម្នាក់​នេះ ជិះ​យន្តហោះ​ទៅ​ច្រៀង​នៅ​តាម​បណ្ដា​ខេត្ត​ ដូចជា ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ ជាដើម។ "ភាគ​ច្រើន​ខ្ញុំ​ ​​ធ្វើ​ដំណើរ​តាម​យន្តហោះ ព្រោះ​​ឆាប់ ហើយ​ក៏​មិន​សូវ​ចំណាយ​ច្រើន​ដែរ"។

ព្រឹត្តិការណ៍ CCC 2014 នាំ​ជូន​ដោយ Sabay និង ​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត Smart។ Super 40 គឺជា Promotion ពិសេស ​ថ្មី ដែល​ផ្ដល់​រហូត​ដល់​ទៅ​ចំនួន ៤០ ​នាទី​ ដោយ​ឥតគិតថ្លៃ​សម្រាប់​ការ​ទាក់ទង​ក្នុង​ប្រព័ន្ធ​ជា​រៀងរាល់​ថ្ងៃ​ ជាមួយ​នឹង​ស៊ីម​កាត​ថ្មី ឬ​ចុច *202# សម្រាប់​អតិថិជន​ចាស់៕

 

អានអត្ថបទ៖ មុន​ក្លាយ​ជា ឯកឧត្ដម តើ នាយ ឃ្លោក មាន​ប្រវត្តិ​បែប​ណា? អានអត្ថបទ៖ បទ “ទឹក​ភ្លៀង​លាង​ទឹក​ភ្នែក” ឡូយ​យ៉ាង​ហ្នឹង មើល​ឈុត​ក្រៅ​ឆាក​វិញ​មើល៍

អត្ថបទ៖ ខុត សីហា