មើល Ronaldo ​និយាយ​​កំប្លែង​ជាមួយ Marcelo ​រឿង Messi ​ទាត់​ប៉េណាល់​ទី

  • 2016-02-17 14:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid ​បាន​ទៅ​ដល់​ប្រទេស​អ៊ីតាលី​ហើយ ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​នៅ​ម៉ោង​២:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ​ជាមួយ​ក្រុម Roma ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

 

 

អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​ត្រៀម​ប្រកួត​នេះ​ដែរ ​ខ្សែ​ប្រយុទ្ធ​ល្បី​ថា​ស៊ុត​បាល់​ប៉េណាល់ទី​កម្រ​ភ្លាត់ Cristiano Ronaldo ​បាន​និយាយ​កំប្លែង​លេង​ជាមួយ​មិត្ត​រួម​ក្រុម Marcelo ​និង Alvaro Arbeloa ​ពី​រឿង​ដែល Lionel Messi ​ទាត់​បញ្ជូន​បាល់​ប៉េណាល់​ទី​ឱ្យ Luis Suarez ​ស៊ុត។ ខាង​ក្រោម​នេះ​ជា​ការ​សន្ទនា​ខ្លី​របស់​ពួកគេ៖

 

Marcelo ៖ Cris,  Arbeloa ​នឹង​ក្លាយ​ជា​អ្នក​ទាត់​វា Cristiano ៖  Arbeloa ​នឹង​ក្លាយ​ជា​អ្នក​ទាត់ ​ហើយ​បន្ទាប់​មក​ទាត់​ឱ្យ​ចូល​ផង​ដែរ Arbeloa ៖ ​ចាំ​តែ​មើល​ទៅ! ខ្ញុំ​នឹង​ធ្វើ​វា​ឱ្យ​បាន Cristiano ៖ ខ្ញុំ​ច្បាស់​ថា Arbeloa ​នឹង​ស៊ុត​វា​បាន Keylor Navas ៖ ហើយ​វិធី​សាស្ត្រ​មួយ​ទៀត ហើយ​វិធី​សាស្ត្រ​មួយ​ទៀត Arbeloa ​នឹង​យក​វា​ហើយ​បោះ​ទៅ​ឱុ្យ Cristiano ​ស៊ុត​វិញ Arbeloa ៖ ​ហ្នឹង​ហើយ

 

អាន​ដូច​មិន​សូវ​ដឹង​រឿង​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ 101greatgoals