ឌីជេ Mai បរាជ័យ​ការ​ប្រកួត​នៅ​ ហ្វីលីពីន តែ​ជា​ឱកាស​ល្អ!

  • 2014-10-23 21:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mai មិន​អាច​យក​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ឌីជេ​នៅ​ប្រទេស​ហ្វីលីពីន ដែល​មាន​ឈ្មោះ​ថា " Pioneer digital DJ Asia championship" ដូច​ការ​រំពឹង​ទុក​បាន​នោះ​ទេ ខណៈ​បេក្ខភាព​ទៅ​ពី​បណ្ដា​ប្រទេស​ផ្សេងៗ សុទ្ធសឹងតែ​មាន​សមត្ថភាព​ខ្ពស់ ស្ទើរ​នឹក​ស្មាន​មិន​ដល់។

 

 

តាម​ពិត​ទៅ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នេះ ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី​ ១៩ ខែ​ តុលា ឆ្នាំ​ ២០១៤​ មក​ម្ល៉េះ ប៉ុន្តែ​ សាមី​ខ្លួន​ទើប​បង្ហើប​លទ្ធផល​កាល​ពី​ព្រឹក​មិញ​ មក​កាន់​គេហទំព័រ Sabay។ DJ Mai ​ប្រាប់ ថា៖" មិន​ធម្មតា​ទេ ឌីជេ​គេ​មាន​សមត្ថភាព​លេង​ភ្លេង​បាន​ល្អ​ញាប់ ចំណែក​ខ្មែរ​យើង​មាន​លក្ខណៈ​យឺត​ជាង​គេ​ឆ្ងាយ​ណាស់ ខ្ញុំ​ប្រឹង​អស់​ពី​លទ្ធភាព​ហើយ នៅ​តែ​មិន​អាច​ឈ្នះ​ទៀត"។

 

ចំណាត់​ថ្នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​ក្នុង​ការ​ប្រកួត​នេះ គឺ​រាប់​ចាប់​លេខ១ ​ដល់​លេខ​ ៣។ Mai បន្ត​ថា ឌីជេ​ទៅ​ពី​ប្រទេស​ថៃ ជា​អ្នក​ធ្វើ​បាន​ល្អ​ជាង​គេ ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​១ ​ក្នុង​ចំណោម​ចម្រុះ​ជាតិ​សាសន៍ ខណៈ​ស្ត្រី​ខ្មែរ​ដំបូង​រូប​នេះ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​៧​ ឯ​ណោះ។ នាង​ទទួល​ស្គាល់​ថា ពូក​គេ​ម្នាក់ៗ​មាន​ការ​ច្នៃ​ប្រឌិត​ខ្ពស់ ក្នុង​វិស័យ​ភ្លេង​បែប​នេះ។

 

“ទោះ​មិន​ជាប់​ចំណាត់​ថ្នាក់​ដូច​គេ ប៉ុន្តែ​បន្ទាប់​ពី​ការ​ប្រកួត​ខ្ញុំ​មាន​ទំនាក់ទំនង​ច្រើន​ជាង​មុន ហើយ​អាច​មាន​ឱកាស​ទៅ​សម្ដែង​នៅ​ប្រទេស​ជា​ច្រើន​ផង​ដែរ"។ នាង​បញ្ជាក់​យ៉ាង​ដូច្នេះ។

 

ម្យ៉ាង​ទៀត Mai នៅ​តែ​មាន​តួ​នាទី​ជា​ឯកអគ្គរដ្ឋទូត​របស់ Pioneer ដែល​ជា​ក្រុមហ៊ុន​ផលិត​សម្ភារៈ​DJ​ចែកចាយ​ទូទាំង​ពិភព​លោក​ដដែល បន្ទាប់​ពី​នាង​បាន​ប្រលង​ជាប់​ចំណាត់​ថ្នាក់​លេខ​១​នៅ​ប្រទេស​កម្ពុជា​អំឡុង​៣​ខែ​មុន។ ទោះ​ពី​ជា​យ៉ាង​ណា Mai នៅ​តែ​អរគុណ​ដល់​ក្រុម​ហ៊ុន​មួយ​នេះ ដែល​បាន​ឧបត្ថម្ភ​កន្លង​​មក រហូត​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​ឱកាស​ចេញ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ទៀត​ផង៕

 

អាន​អត្ថបទ៖ ទេព បូព្រឹក្ស ជិះ​យន្តហោះ​ទៅ​ច្រៀង​ឲ្យ CCC សៀមរាប

អានអត្ថបទ៖ មុន​ក្លាយ​ជា​ឯកឧត្ដម តើ​នាយ ឃ្លោក មាន​ប្រវត្តិ​បែប​ណា?

អត្ថបទ៖ សំ ជំនាញ រូបថត៖ DJ Mai