ស្មោះត្រង់នឹងអតិថិជន ប្រាក់ចំណូលនឹងកើនឡើង
- 2016-02-19 22:35:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មោះត្រង់នឹងអតិថិជន ប្រាក់ចំណូលនឹងកើនឡើង
ចន្លោះមិនឃើញ
បើទោះមិនមានបទពិសោធន៍ច្រើនលើមុខជំនួញ ប៉ុន្តែយុវតី រ៉ាប់ វ៉ាន់ថង បានចែករំលែកទស្សនៈរបស់ខ្លួនមួយ តាមរយៈ គេហទំព័រ Sabay ថាបើ "ស្មោះត្រង់នឹងអតិថិជន ប្រាក់ចំណូលនឹងកើនឡើង"។
ចំពោះទស្សនៈនេះម្ចាស់អាជីវកម្មខ្នាតតូច Laor Mart ចង់បង្ហាញថា កាលបើអ្នកលក់មានចិត្តស្មោះត្រង់នឹងអតិថិជន អតិថិជនប្រាកដជាស្មោះត្រង់វិញ តាមរយៈរូបភាពផ្សេងៗដូចជា ការជឿទុកចិត្ត ទំនាក់ទំនងមុខជំនួញ និងគាំទ្រប្រើប្រាស់ផលិតផលជាដើម។
"ដូចយើងលក់របស់អ្វីមួយអ៊ីចឹង ត្រូវប្រាប់គេត្រង់ថា ផលិតផលហ្នឹងផលិតនៅប្រទេសណា? គុណភាពយ៉ាងម៉េច? យើងប្រាប់តាមអ្វីដែលជាការពិត។ ពេលគេដឹងថាយើងលក់ផលិតផលល្អ មិនកុហកគេ គេនឹងប្រាប់តៗគ្នា ឬអាចនាំអតិថិជនថ្មីមកឱ្យយើងទៀតផង"។
ការលើកឡើងខាងលើ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយយុវតីបន្ថែមថា ក្នុងនាមជាអ្នកលក់ ត្រូវតែគិតពីសុខភាពអ្នកប្រើប្រាស់ជាចម្បង និងចេះយកចិត្តទុកដាក់ តាមដានអតិថិជន តាមតែអាចធ្វើបាន។
ថៅកែវ័យក្មេងបានបញ្ជាក់យ៉ាងដូច្នេះថា៖ "យើងត្រូវ Follow Up គាត់ថាតើគាត់ ប្រើប្រាស់ទៅវាយ៉ាងម៉េច? មានផលប៉ះពាល់អ្វីអត់? ចេះស្ដាប់ Feed Back របស់គាត់។ កាលណាយើងយកចិត្តទុកដាក់នឹងគាត់ គាត់មានទំនុកចិត្តលើយើង ហើយគាត់នឹងស្មោះត្រង់ជាមួយយើង។ ពេលខ្លះគាត់អាចមកទិញដោយការពេញចិត្ត ហើយមិនគិតពីតម្លៃអីវ៉ាន់នៅកន្លែងយើង"។
នារីមានរាងតូចច្រឡឹង វ៉ាន់ថង បានក្លាយជាថៅកែ ល្អ ម៉ាត នៅម្ដុំផ្លូវនៅផ្លូវកោសដូង ក្នុងឆ្នាំ ២០១៣ ហើយបច្ចុប្បន្នម៉ាតមួយនេះ កំពុងមានការគាំទ្រច្រើនពីសំណាក់អតិថិជន៕ https://www.youtube.com/watch?v=KFNKuU1vs5s&feature=youtu.be
ចុចអាន៖ “ការងារសង្គម” ជាទីផ្សារដ៏សំខាន់មួយជួយឱ្យក្រុមហ៊ុនមានមុខមាត់ល្អ
ចុចអាន៖ ធ្វើការជាមួយអ្នកសុំ យើងជាអ្នកក្រ ធ្វើការជាមួយអ្នកឱ្យ យើងជាអ្នកមាន
អត្ថបទ៖ អ៊ុំ សុភក្តិ