ខ្លា​រូប​អាក្រក់​ជាង​គេ​​លើ​លោក ដោយ​សារ​​ការ​បង្កាត់​​ពូជ​សែស្រលាយបងប្អូន

  • 2016-02-24 18:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្លា​ពណ៌​ ស​ ជា​ប្រភេទ​​សត្វ​កម្រ​​​​មួយ​នៅ​ក្នុង​ព្រៃ ​​​ជា​ហេតុ​នាំ​ឲ្យ​​អ្នក​​ទេសចរ​​​​​ជុំ​វិញ​ពិភព​លោក​​​​ចង់​ទៅ​ទស្សនា​​​វា​នៅ​សួន​សត្វ។ ប៉ុន្តែ​​នៅ​សួន​សត្វមួយ​នៅ​អាមេរិក ​មាន​សត្វ​ខ្លា​សមួយក្បាល ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សត្វ​ខ្លា​រូប​រាង​អាក្រក់ ដោយ​សារ​តែ​ការ​បង្កាត់​ពូជសែ​ស្រលាយ​គ្នា (បង​ប្អូន)។

 

 

​តាម​របាយការណ៍​ពី​ស្ថាប័ន​សង្គ្រោះ​សត្វ Big Cat Rescue ក្នុង​កម្មវិធី​បង្កាត់​ពូជ​សត្វ​ខ្លា បង្ក​ឲ្យ​សត្វ​ខ្លា​មួយ​ ក្នុង​ចំណោម​ ខ្លា​១​ម៉ឺន​ក្បាល កើត​​មក​មាន​ជំងឺ Leucism។ ជំងឺ​នេះ ធ្វើ​ឲ្យ​ខ្វះ​ពណ៌​​​លើ​រាង​កាយ ធ្វើ​ឲ្យ​រោម​ ក្លាយ​ពណ៌​ស និង​ខ្មៅ និង​​មាន​ភ្នែក​ពណ៌​ខៀវ។

 

ក្រៅ​ពី​កើត​​លក្ខខណ្ឌ​ជំងឺ​ខាង​លើ វា​បាន​បង្ក​ឲ្យ​​សត្វ​ខ្លា​ខ្លះ កើត​មក​មាន​ប្រព័ន្ធ​ស៊ាំ​ចុះ​ខ្សោយ ភ្នែក​ស្រឡេវ​ (Cross-eyed) ហើម​ភ្នែក ព្រម​ទាំង​មាន​បញ្ហា​សរសៃ​ប្រសាទ វៀច​មាត់ និង​មុខ​ខូច​ទ្រង់​ទ្រាយ។

 

សត្វ​ខ្លា​ ស ជា​ទូ​ទៅ​មិន​ត្រូវ​បាន​គេ​លែង​វា​ទៅ​ក្នុង​ព្រៃ​វិញ​​នោះ​ទេ បើ​ទោះ​បី​វា​មាន​សុខភាព​ល្អ​ក៏​ដោយ។ នោះ​គឺ​ដោយ​សារ​តែ​វា​​ងាយ​រង​គ្រោះ​​​ដោយ​សារ​ការ​បរ​បាញ់។

 

សត្វខ្លា ឈ្មោះ Kenny
 

  នៅ​ក្នុង​​ឆ្នាំ​ ២០០០ សត្វ​ខ្លា​​​មួយ​ក្បាល ឈ្មោះ​ថា Kenny អាយុ​ទើប​តែ​២​ឆ្នាំ ត្រូវ​បាន​​​ ស្ថាប័ន​សង្គ្រោះ​សត្វ​ព្រៃ Turpentine Creek Wildlife Refuge ជួយ​សង្គ្រោះ​​​ចេញ​ពី​ អ្នក​​បង្កាត់​ពូជ​ឯក​ជន​ម្នាក់​ក្នុង រដ្ឋ​ Arkansas ។ Kenny ត្រូវ​គេ​ឃើញ​ថា មាន​ មុខ​​ធំ ច្រមុះ​និង​មាត់​ខ្លី ធ្មេញ​លៀន​ចេញ (ចំទើស) ។

 

ក្រោយ​មក ក្រុម​សង្គ្រោះ​សត្វ​ព្រៃ​ក៏​បាន​រក​ឃើញ ខ្លា ​Benghal មួយ​ក្បាល​ពណ៌​ទឹក​ក្រូច ឈ្មោះ Willie មាន​ភ្នែក​ស្រឡេវ ដែល​គេ​ជឿ​ថា​វា​ជា​​បង​ប្អូន​របស់ Kenny។

 

សត្វ​ខ្លា​ទាំង​ពីរ​ ត្រូវ​បាន​ក្រុម​សង្គ្រោះ​ជឿ​ថា ជា​កូន​ចៅ​ខ្លា ដែល​កើត​ពី ជំនាន់​​មេបា​បង្កាត់​ពូជ សែ​ស្រលាយ​​គ្នា​។

 

សត្វខ្លា ឈ្មោះ Willie

 

នៅ​ឆ្នាំ​២០១១ កន្លង​ទៅ សមាគម​សួន​សត្វ​សហរដ្ឋអាមេរិក​ បាន​​​ហាម​ឃាត់​រាល់​​ការ បង្កាត់​ ខ្លា​ ស ទាំង​ឡាយ។ ប៉ុន្តែ​ ការ​ហាម​ឃាត់​មិន​មាន​ប្រសិទ្ធភាព ដោយ​សារ​ នៅ​តែ​មាន​ការ​បង្កាត់​ពូជ ក្នុង​សួន​សត្វ​​មួយ​ចំនួន​ដែល​មិន​មែន​ជា​សមាជិក ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​ Las Vegas ទាក់​ទាញ​អ្នក​ទស្សនា៕

 

 

 

 

 

ចុចអាន៖ ផូស៊ីល​​​ពស់​​ជើង​៤ ​បង្ហាញ​ភស្តុតាង​ពី​​ដំណើរ​វិវត្តន៍​របស់​សត្វ​ពស់

  ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail​ ​​

អត្ថបទពេញនិយម