ប្រើ​ emoji ​រូប​កាំភ្លើង គ្រាប់បែក​ ​កាំបិត​ ​​ត្រូវ​ឃាត់​ខ្លួន​

  • 2016-03-02 20:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​អាយុ​ ១២ឆ្នាំ​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក​ ​ត្រូវ​អាជ្ញាធរ​ ​ឃាត់​ខ្លួន ​ក្រោយ​​ពី​បាន​បង្ហោះ​សារ​រិះគន់​ក្នុង​គណនី​ Instagram​ ដែល​និយាយ​អំពី​ចំណុច​អវិជ្ជមាន​នៃ​សាលា​របស់​នាង ​ដោយ​សារ​នោះ​មាន​ភ្ជាប់​ជា​មួយ​ emoji ​ដែល​មាន​រូប​កាំភ្លើង គ្រាប់បែក​ និង​កាំបិត​។​  

  អាជ្ញាធរ​បាន​លើក​ឡើង​ថា​អ្វី​ដែល​ក្មេង​ស្រី​នេះ​បាន​ធ្វើ​ គឺ​មាន​ទាក់ទង​ពី​បទ​គំរាមកំហែង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ទៅ​លើ​សាលា​របស់​នាង​។​ ​ប៉ូលិស​នឹង​បន្ត​ការ​ស៊ើបអង្កេត​ជា​បន្ត​ដើម្បី​រក​ឲ្យ​ឃើញ​ថា​វា​អាច​នឹង​មាន​បញ្ហា​អ្វី​កើត​ឡើង​ក្នុង​បរិវេណ​សាលា​​ឬ​អត់​។​ ខាង​ប៉ូលិស​បាន​បន្ត​ឲ្យ​ដឹង​ថា​មូល​ហេតុ​ដែល​ពួក​គេ​ត្រូវ​ចាត់​វិធាន​ការ​លើ​ក្មេង​ស្រី​ខាង​លើ​ ព្រោះ​បច្ចុប្បន្ន​​ សហរដ្ឋអាមេរិក ​មាន​ករណី​បាញ់​សម្លាប់​ក្នុង​បរិវេណ​សាលា​ជា​ញឹក​ញាប់​ ដូច​នេះ​ហើយ​ដើម្បី​បង្កើន​សុវត្ថិភាព​ដល់​សាលា​នានា​ ទោះ​បី​ជា​ប្រើ​រូប​ emoji ក៏​ត្រូវ​ឃាត់​ខ្លួន​មក​ព្រមាន​ផង​ដែរ​។​

  គូស​បញ្ជាក់​ផង​ដែរ​ថា​ករណី​ដូច​ក្មេង​ស្រី​ខាង​លើ​ ​មិន​មែន​ជា​រឿង​ទី​មួយ​សម្រាប់​ប្រទេស​អាមេរិក​នោះ​ទេ​។ ដោយ​កាល​ពី​ឆ្នាំ ២០១៤​ ក៏​មាន​ក្មេង​ប្រុស​អាយុ​ ១៧ឆ្នាំ​ម្នាក់​ ត្រូវ​ឃាត់​ខ្លួន​ផង​ដែរ​ក្រោយ​គេ​បាន​បង្ហោះ​សារ​ដែល​មាន​ភ្ជាប់​ជា​មួយ​ emoji រូប​កាំភ្លើង ​គ្រាប់បែក​ និង​រូបភាព​កញ្ឆា ចូល​ក្នុង​គណនី Facebook ហើយ​ដែល​ត្រូវ​ប៉ូលិស​ចោទ​ពី​បទ​ប៉ង​ប្រើ​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម​៕

  ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ businessinsider

អត្ថបទពេញនិយម