ច្បាប់​នៅ​បារាំង​អាច​ឲ្យ​កូន​ៗ​​ប្ដឹង​ឪពុក​ម្ដាយ​ដែល​បង្ហោះ​រូបថត​​ពួក​គេ​​លើ​ Facebook បាន​

  • 2016-03-03 17:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុកម្ដាយ​ដែល​បង្ហោះ​រូបថត​កូន​តូចៗ​​លើ​បណ្ដាញ​សង្គម​ អាច​ប្រឈម​នឹង​ការ​ប្ដឹង​ពី​​សំណាក់​កូន​ប្រុស​ ឬ​កូន​ស្រី​​របស់​ពួក​គេ​បាន។ ​នេះ​បើ​ផ្អែក​​តាម​លើ​ច្បាប់​​​នៃ​សិទ្ធ​ឯកជន​របស់​ប្រទេស​បារាំង។

 

 

​​​​​​​​​​​​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​នឹង​កាសែត​ Le Figaro លោក​ Eric Delcroix អ្នក​ជំនាញ​ផ្នែក​ច្បាប់​លើ​បណ្ដាញ​អ៊ីនធឺណិត​បាន​ថ្លែង​ថា​ ៖ "មិន​យូរ​ទេ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​​ កូនៗ​អាច​នឹង​​ប្ដឹង​ឪពុក​ម្ដាយ​របស់​ពួក​គេ​ឡើង​តុលាការ​យ៉ាង​​ងាយ​ ពី​បទ​បង្ហោះ​រូបថត​នៅ​ពី​តូច​របស់​ពួក​គេ"។ អ្នក​ជំនាញ​រូប​នេះ​បន្ថែម​ទៀត​ថា​​ ឪពុក​ម្ដាយ​ទាំង​ឡាយ​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ឃុំ​រយៈ​ពេល​មួយ​ឆ្នាំ​ និង​រង​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ប្រមាណ​ ៥ម៉ឺន​ដុល្លារ។

 

​គួរ​រំលឹក​ថា​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​ប្រទេស​បារាំង​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ក្មេង​តូចៗ ដោយ​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​ Facebook ថា​៖ "សូម​មេត្តា​ឈប់​បង្ហោះ​រូបថត​កូន​ៗ​របស់​អ្នក​នៅ​លើ​ Facebook ទៀត​ទៅ"។

 

ភ្នាក់ងារ​នេះ​បាន​បន្ថែម​ថា​​ ការ​បង្ហោះ​រូបភាព​កូន​ៗ​លើ​ Facebook ដូច​នេះ​គឺ​មិន​មាន​សុវត្ថិភាព​ឡើយ។ វា​ជា​រឿង​ចាំបាច់​បំផុត​ក្នុង​ការ​​ការពារ​​សិទ្ធ​ឯកជន​របស់​ក្មេង​តូចៗ​​ ព្រម​ទាំង​រូបភាព​របស់​គេ​​នៅ​លើ​បណ្ដាញ​សង្គម៕ ចុច​អាន៖ ប្រើ​ emoji ​រូប​កាំភ្លើង គ្រាប់បែក​ ​កាំបិត​ ​​ត្រូវ​ឃាត់​ខ្លួន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ DailyMail​​

​​​