​​ភាព​ខុសគ្នា​១០យ៉ាង ​រវាង​មនុស្ស​​ធម្មតា និង​បុគ្គល​ជោគជ័យ​

  • 2016-03-03 17:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​មនុស្ស​គ្រប់​គ្នា​អាច​ក្លាយ​ជា​​បុគ្គល​ល្បី បុគ្គល​ជោគ​ជ័យ​ គ្រប់​ពេល​វេលា ​ប្រសិន​​បើ​​អាច​បោះ​បង់​ទម្លាប់​​​​​មិន​ល្អ​ប្រចាំ​ថ្ងៃ​បាន​ ​រួច​ឈោង​ចាប់​​​​យក​ទម្លាប់​ដូច​​​បុគ្គល​ល្បី​ៗ​នោះ។ ​ខាង​ក្រោម​នេះ​​ជា​ភាព​ខុស​គ្នា​ របស់​​មនុស្ស​ធម្មតា​ ​និង​បុគ្គល​ជោគជ័យ​ ដែល​គេ​សង្កេត​​ឃើញ​កើត​មាន​ឡើង​​​ប្រចាំ​ថ្ងៃ។​

 

 

១. ​មនុស្ស​ធម្មតា​​​​និយាយ​​តែ​ពី​រឿងអាក្រក់​​អ្នក​ដទៃ, ​​បុគ្គល​​​ជោគជ័យ​​ និយាយ​ពី​​​​ការ​អភិវឌ្ឍ​គំនិត

​ការ​និយាយ​ចចេច ចចូច និង​អួត​អាង​ ​បាន​ក្លាយ​ទៅ​ជា​​​​រឿង​​ពេញ​និយម​​​សម្រាប់​មនុស្ស​ធម្មតា​ទៅ​ហើយ។ ​ពួក​គេ​​មិន​ដែល​មាន​គំនិត​ជួយ​អ្នក​ដទៃ​ ​បែរ​ជា​និយាយ​មិន​ល្អ ​​និង​ច្រណែន​​គេ​ទៅវិញ​។ ​ចំណែក​​បុគ្គល​ជោគជ័យ​ ​​​ចូល​ចិត្ត​​ពិភាក្សា​គំនិត​​​​​​រកស៊ី ដែល​អាច​ជួយ​ឲ្យ​ជីវិត​​​​​​គេ​បាន​ប្រសើរ ដូច​ជា​​ផែនការ ​​ទិសដៅ ការ​ចង់​បាន និង​ការ​ច្នៃ​ប្រឌិត​ជាដើម។

 

២. ​មនុស្ស​ធម្មតា​​កំណត់​តែ​​គោល​ដៅ, ​បុគ្គល​ជោគជ័យ​​រៀប​ផែន​ការ​សកម្មភាព​លម្អិត​​​

​បុគ្គល​ជោគ​ជ័យ​​​​​កំណត់​​​គោលដៅ​ដូច​គ្នា​​ ប៉ុន្តែ​​ពួក​គេ​​រៀប​​ចំ​ផែន​ការ​​​លម្អិត​​តាម​​ថ្នាក់​ៗ​ និង​​ធ្វើ​សកម្មភាព​​​ ដើម្បី​​សម្រេច​​ឲ្យ​បាន។ ​​ជាពិសេស​​ ពួកគេ​​​​កំណត់​​ផែន​ការ​សកម្មភាព​​ ​ឬ​ទម្លាប់ ប្រចាំ​ថ្ងៃ ប្រចាំ​សប្ដាហ៍ ប្រចាំខែ និង​ប្រចាំ​ឆ្នាំ។

 

៣. ​មនុស្ស​ធម្មតា​​ត្អូញត្អែរ​ពី​ជីវិត, ​បុគ្គល​ជោគ​ជ័យ​​​រើ​ខ្លួន​ពី​ជីវិត​​​ធម្មតា

​​​​តើ​​ធ្លាប់​ឮ​ អ្នក​ដទៃ​​​​ទួញ​ថ្ងូរ​​​អំពី​បញ្ហា​​ក្នុង​ជីវិត​រស់​នៅ​របស់​ពួកគេ ​​ជំនួស​​ឲ្យ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដែរ​ទេ? ពេល​ខ្លះ​​ ​គេ​តែង​តែ​ឮ​​ថា​ ​ព្រហ្មលិខិត​​អយុត្តិធម៌ ​និង​​​មិន​ប្រណី​ដល់​ពួកគេ​ទេ។ ​​មនុស្ស​ធម្មតា​​​តែង​ប្រាថ្នា​ ​ចង់​បាន​ជីវិត​រស់​នៅ​​ស្រួល ​​ខណៈ​បុគ្គល​ជោគជ័យ​​​ស្វែង​រក​ផ្លូវ​​ដើរ​​ថ្មី​ ជាជាង​​ការ​បួង​សួង ឬ​បន្ទោស​អ្នក​ដទៃ។

 

៤. ​មនុស្ស​ធម្មតា​ប្រកាន់​ខ្ជាប់​នឹង​​​ទម្លាប់​​សង្គម​​ពីមុន, បុគ្គល​ជោគជ័យ​បង្កើត​ទម្លាប់​ខ្លួនឯង

​មនុស្ស​ធម្មតា​តែង​តែ​ខ្លាច​រអា​ ​​នៅ​ពេល​ធ្វើ​អ្វី​ខុស​ទម្លាប់ តែ​​​បុគ្គល​ជោគ​ជ័យ​ចូល​ចិត្តធ្វើ​​អ្វី​ដែល​ខ្លួន​ចង់។​​​​

 

៥. ​មនុស្ស​ធម្មតា​​​​​បាន​ត្រឹម​សុបិន, ​បុគ្គល​ជោគជ័យ​ប្រឹង​បង្កើត​​​

​យើង​គ្រប់​គ្នា​​​​ចង់​បាន​​ជីវិត​ប្រសើរ​ ​សុភមង្គល ​សេរីភាព ​​សុខភាព កិត្តិយស និង​​​មាន​​​ទ្រព្យ​ធន់​​​ច្រើន ​ដែល​ជា​​ក្ដី​ប្រាថ្នា​​​ទាំង​អស់​គ្នា។ ​​​​មនុស្ស​​ទូទៅ​គ្រាន់​តែ​សុបិន​ ប៉ុន្តែ​​​​បុគ្គល​ជោគជ័យ​​​​​ត្រូវ​បញ្ចេញ​សកម្មភាព។

 

៦.មនុស្ស​ធម្មតា​ធ្វើ​អ្វី​មួយ​ចង់​បាន​ផល​​ភ្លាមៗ​​, ​បុគ្គល​ជោគ​ជ័យ​​ធ្វើ​អ្វី​ចង់​បាន​ផល​យូរអង្វែង

​​​ជា​ទូទៅ​មនុស្ស​ធម្មតា​ ​ពេល​សម្លឹង​ឃើញ​​អ្នក​ណា​​​ធ្វើ​អ្វី​​​​ទទួល​​លទ្ធផល​ភ្លាម​ៗ ​ពួកគេ​​តែង​តែ​​ដូរ​​ចិត្ត​តាម​មជ្ឈដ្ឋាន​​ជុំវិញ​ចង់​ធ្វើ​នេះ​ ចង់​ធ្វើ​នោះ​​ឲ្យ​តែ​ឃើញ​​គេ​​ធ្វើ​បាន ​មានន័យ​ថា​​ធ្វើ​អ្វី​​មួយ​​មិន​ពិត​ប្រាកដ​​។ ចំណែក​បុគ្គល​ជោគ​ជ័យ ​គឺ​ផ្ទុយ​ពី​ការ​គិត​របស់​​យើង ​ពួកគាត់​​ត្រូវ​ដើរ​តាម​ក្ដី​សុបិន​ ទោះ​​ត្រូវ​ចំណាយ​ពេល​យូរ និង​លំបាក​​យ៉ាង​ណា​ក៏​ដោយ ​តែ​ផល​បាន​មក​​នឹង​​​​អស្ចារ្យ​ យូរអង្វែង។ ​​​​​​​​

​​​​​​​​​​​​​ ៧.មនុស្ស​ធម្មតា​​វាយ​តម្លៃ​មនុស្សដទៃ​​​, ​បុគ្គល​ជោគ​ជ័យ​​វាយ​តម្លៃ​តែ​ខ្លួន​ឯង

​​ការ​​​និយាយ​ពី​អ្នក​នេះ​ល្អ​​ អ្នក​នោះ​អាក្រក់​ ​ជា​ទម្លាប់​​​គួរ​ឲ្យ​ស្អប់​​មួយ​​​ចំពោះ​មនុស្ស​ធម្មតា​​ ​បើ​​អាច​កាត់​បន្ថយ​បាន​ ​គួរ​តែ​​​បន្ថយ​ ​​ព្រោះ​វា​គ្មាន​បាន​ផល​​ចំពោះ​ខ្លួន​ទេ។ ឯ​​បុគ្គល​ល្បី​ៗ ​​​​តែង​តែ​មើល​​​អាកប្បកិរិយា​ សកម្មភាព​ខ្លួន​ឯង​​ ស្គាល់​ចំណុច​ខ្សោយ​ខ្លួន​ ​រក​វិធី​ណា​ធ្វើ​ឲ្យ​ខ្លួន​​​កាន់​តែ​ប្រសើរ​ ​កាន់​តែ​ល្បី​ គេ​គោរព​សរសើរ។ ​​

 

៨. ​មនុស្ស​ធម្មតា​មើល​ទូរទស្សន៍​ច្រើន​​​, ​បុគ្គល​ជោគ​ជ័យ​អាន​សៀវភៅច្រើន

​​​ការ​មើល​ទូរទស្សន៍​​ ​ខ្សែ​ភាព​យន្ត​​​ ជា​ពេល​​កម្សាន្ត​​​របស់​មនុស្ស​ទាំង​ពី​រ​ប្រភេទ​ខាង​លើ តែ​មនុស្ស​ធម្មតា​​ត្រូវ​គេ​មើល​ឃើញ​ថា​​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​​​​យ៉ាង​ច្រើន​ក្នុង​ការ​តាម​ដាន​​​ភាព​យន្ត។ បើ​យោង​តាម​ការ​សិក្សា​មួយ​ ​​មនុស្ស​ធម្មតា​​ ជាមធ្យម​​មើល​ទូរទស្សន៍​រយៈ​ពេល​​ ​៩​ឆ្នាំ​ក្នុង​មួយ​ជីវិត​ ខណៈ​​​ទូរទស្សន៍​​មិន​សូវ​​ផ្ដល់​ផល​ប្រយោជន៍​ ​ឬ​បាន​ប្រឌិត​រឿង​ជា​ដើម។ ​​​អ្នក​នឹង​មិន​អាច​ចៀស​​ផុត​​​ឡើយ​ ការ​ទស្សនា​ពាណិជ្ជកម្ម​រាប់​មិន​អស់​ ​ដែល​ព្យាយាម​​បញ្ចុះ​បញ្ចូល​​​ឲ្យ​ទិញ​របស់​ដែល​​មិន​សូវ​ចាំបាច់។​​​​​

 

៩.​មនុស្ស​ធម្មតា​​ចង់​បាន​ជីវិត​​ប្រសើរ​​ជាង​អ្នកដទៃ​​, ​បុគ្គល​ជោគ​ជ័យ​ចង់​ឲ្យ​​ខ្លួនឯង​​​​​​​ប្រសើរ​ជាង​មុន

​មនុស្ស​​ធម្មតា​​ ចូល​ចិត្ត​ប្រៀប​ធៀប​ខ្លួន​​​ទៅ​​​​នឹង​​មនុស្ស​ដែល​អន់​ជាង​ខ្លួន ​ដើម្បី​ឲ្យ​គេ​គិត​ថា​ខ្លួន​​ជា​មនុស្ស​អស្ចារ្យ។ ​​តែ​ផ្ទុយ​មកវិញ បុគ្គល​ជោគជ័យ​​តែងតែ​​ប្រៀប​ធៀប​ខ្លួន​ឯង​ថ្ងៃ​នេះ ​គឺ​​ប្រសើរ​ជាង​ម្សិលមិញ​ ហើយ​ស្អែក​​នឹង​ប្រសើរ​ជាង​ថ្ងៃ​នេះ​រហូត​។

 

១០. មនុស្ស​ធម្មតា​​​ខ្លាច​បរាជ័យ, ​បុគ្គល​ជោគ​ជ័យ​​​ទទួល​យក​​ដៃ​ពីរ​

​​​គ្រប់​គ្នា​​តែង​តែ​ខ្លាច​​​​ភាព​​បរាជ័យ​ ប៉ុន្តែ​​​មនុស្ស​ជោគជ័យ​​ទទួល​ស្គាល់​​បរាជ័យ និង​​ចាត់​ទុក​​ការ​បរាជ័យ​ជា​ផ្លូវ​​នាំ​ពួកគេ​​​ទៅ​រក​ភាព​ជោគជ័យ ដែល​គេ​ឃើញ​​ភាគ​ច្រើន​ចំពោះ​សហគ្រិន៕​​​​​​

 

ចុចអាន៖ គន្លឹះ​៥ចំណុច ដើម្បី​ជាប់​​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស

ចុចអាន៖ គន្លឹះសុំ​​ឡើង​ប្រាក់​ខែ​​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​ធ្វើ​ការ​​ក្នុង​ឆ្នាំ​ថ្មី​នេះ​

ចុចអាន៖ ទម្លាប់​៧​យ៉ាង​ជួយ​អ្នក​ សម្រេច​ជា​បុគ្គល​ជោគ​ជ័យ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Careergirldaily

អត្ថបទពេញនិយម
អត្ថបទថ្មី