ចាប់​បាន​​ត្រី​​ចម្លែក​​​ ច្រមុះ​វែង មាន​​ស្លាប​និង​ភ្នែក​ភ្លឺ

  • 2016-03-11 16:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ត្រី​ចម្លែក​មួយ​ក្បាល​បាន​​​​​​ទើរ​ជាប់​​ក្នុង​​សំណាញ់​​​​​​​​​អ្នក​​នេសាទ​​​នៅ​ប្រទេស​កាណាដា​ ​បាន​បង្ក​ជា​​ការ​ភ្ញាក់​ផ្អើល​​ដល់​មនុស្ស​ជា​ច្រើន​ កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

តាម​សារព័ត៌មាន CBC News បាន​ឲ្យ​ដឹង​ថា​ ត្រី​ចម្លែក​ខាង​លើ​​​​​ត្រូវ​កប៉ាល់​​ដំណើរ​កម្សាន្ត​​​​​​​​​​​​​​និង​នេសាទ​ត្រី​​មួយ​​ចាប់​បាន​នៅ​​ក្នុង​កោះ​ Newfoundland ដោយ​វា​បាន​ទាក់​សំណាញ់​នេសាទ។ វា​មាន​​ ច្រមុះ​​ស្រួច​វែង មាន​ស្លាប​​ និង​ភ្នែក​​​​ភ្លឺ។

 

តាម​​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន​ អង់គ្លេស​ Dailymail បាន​ឲ្យ​ដឹង​ថា ត្រី​​ខាង​លើ​គឺ​ជា​ប្រភេទ​ត្រី​ Chimaera ​​​​​​​​ដែល​​​មាន​ទម្ងន់​​ប្រហែល​​​ពី​ពីរ​ទៅ​៥​គីឡូក្រាម។ ជា​ទូ​ទៅ​​ត្រី Chimaera រស់​នៅ​ក្នុង​ទឹក​ជ្រៅ​​ ប្រហែល​​ជម្រៅ​​ ២​ពាន់​​ម៉ែត្រ​ក្នុង​សមុទ្រ។​ វា​មាន​ភ្នែក​ពណ៌​ខ្មៅ ប៉ុន្តែ​​​ពេល​វា​ត្រូវ​ពន្លឺ​ថ្ងៃ​​ ភ្នែក​របស់​វា​​ប្រែ​ពណ៌​ទៅ​ជា​​បៃតង​ភ្លឺ។

 

ត្រី Chimaera ត្រូវ​បាន​អ្នក​នេសាទ​ហៅ​ឈ្មោះ​វា ផ្សេង​ទៀត​ថា ត្រី​ទន្សាយ​ ឬ​ត្រី​ខ្មោច​ឆ្លាម។ វា​​ជា​ប្រភេទ​ត្រី​ក្នុង​សន្តាន​ក្រុម​ត្រី​ឆ្លាម​ដែល​មាន​វត្ត​មាន​លើ​ផែន​ដី​​ ប្រហែល​៤០០​លាន​ឆ្នាំ​​កន្លង​ទៅ។ Chimaera ​អាច​ប្រើ​ភ្នែក​ដើម្បី​ទាក់​ទាញ​​​ចំណី​នៅ​​ទី​ងងឹត​​បាន វា​អាច​ស៊ី​​បង្គា និង​ក្ដាម​បាន​​ តែ​​​វា​​មិន​វាយ​ប្រហារ​មនុស្ស​នោះ​ទេ៕

 

ចុចអាន៖ ត្រី​ដូហ្វីន​​​មួយ​ក្បាល​​​ងាប់​ ដោយ​សារ​ប្រជាជន​​​​​នាំ​យក​ទៅ​លើ​គោក ថត​ Selfie

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ cbc, dailymail​​​​​

អត្ថបទពេញនិយម