​សុនខ ​​ក្លូន​ដំបូង​គេ​​លើ​លោក ​​ងាប់​នៅ​អាយុ​១០​ឆ្នាំ

  • 2016-03-15 18:11:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​អ្នកវិទ្យាសាស្ត្រ​​​កូរ៉េ​ខាង​ត្បូង​​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ពេទ្យ​សត្វ ​ក្នុង​​សាកលវិទ្យាល័យ​​​​ជាតិ​សេអ៊ូល​ ​បាន​អះអាង​​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា ​​សុនខ​​​​ក្លូន​​ដំបូង​​គេ​​លើ​ពិភព​លោក​​​បាន​ងាប់​ហើយ​នៅ​អាយុ​ ១០​ឆ្នាំ។

 

 

សុនខ​នេះ​មាន​ឈ្មោះ Snuppy ដែល​ជា​ពាក្យ​កាត់​​របស់​សាកល​វិទ្យាល័យ​សេអ៊ូល​ ( Seoul National University puppy ) បាន​កើត​​ក្នុង​ខែ​មេសា ឆ្នាំ​ ២០០៥ ​តាម​រយៈ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​របស់​​​ក្រុម​អ្នក​វិទ្យាសាស្ត្រ​កូរ៉េខាងត្បូង ​ដឹក​នាំ​ដោយ​​អ្នក​​ស្រាវ​ជ្រាវ​​បណ្ដុះ​កោសិកា​ ​លោក Hwang Woo-suk ដែល​​ជា​ប្រធាន​​​មូលនិធិ​ស្រាវជ្រាវ​ជីវសាស្ត្រ​ Sooam។

 

Snuppy ​រស់​នៅ​​​​​​​​​មាន​អាយុ​ស្មើ​នឹង​​អាយុ​​ជាមធ្យម​របស់​សុនខ​​ធម្មតា ​ដែល​ផ្ទុយ​​ពី​ការ​អះអាង​​​​ខ្លះ​ថា​ ​សត្វ​ក្លូន​​រស់​​នៅ​មិន​បាន​​យូរ​ដូច​ធម្មជាតិ​ទេ។ ប៉ុន្តែ​ការ​បាត់​បង់ជីវិត​​របស់​សុនខ​​នេះ​ ​គេ​មិន​ទាន់​​ទទួល​បាន​លម្អិត​នៅ​ឡើយ​ទេ។ ​​​​​​​​គ្រប់​គ្នា​​​ចង់​ឲ្យ​មាន​​​ក្លូន​សុនខ​ញី ​តែ​​អ្នក​​ជំនាញ​ថា​សុនខ​​ញី​បញ្ចេញ​ពង​អូវុល​​តែ​ ២ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ដែល​ធ្វើ​ឲ្យ​​ការ​ផ្ទេរ​​ដំណាក់​កាល​លូតលាស់​​ និង​​​ការ​ក្លូន​​មាន​ភាព​លំបាក​ជាង​។

 

​​អ្នក​ស្រាវ​ជ្រាវ​ ​បាន​ក្លូន​សុនខ​​​​ចំនួន ២ក្បាល​​ក្នុង​ឆ្នាំ ២០០៥ ​ដោយ​សុនខ​ខាង​លើ​​​​មុន​ដំបូង​គេ​ ដោយ​ផ្ទេរ​ជាលិកា​ចូល​ក្នុង​ស៊ុត​ញី ​​ដើម្បី​​អាច​បង្ក​កំណើត​ក្នុង​ស្បូន។ ​ក្រុម​ស្រាវជ្រាវ​​ខាង​លើ​​និយាយ​ថា​​ពួកគេ​​គ្រោង​​ក្លូន​​​ទៅ​​សុនខ​​មួយ​ទៀត ​​​ដោយ​ប្រើ​​កោសិកា​​របស់​​​សុនខ​ងាប់​ទៅ Snuppy នេះ​បន្ត​ទៀត​​។

 

​លោក​Hwang ​​ត្រូវ​គេ​ស្គាល់​​​​ថា​​អ្នក​​​ជំនាញ​​​បណ្ដុះ​កោសិកា​មុន​គេ​ និង​​ក្លូន​សត្វ​​ ​ដោយ​គាត់​ថា​​ការ​​ក្លូន​សុនខ​ ​ពិត​ជា​មាន​តម្លៃ​​ក្នុង​ការ​ស្វែងរក​​បច្ចេកវិទ្យា​​ថ្មី​ៗ ​​ដើម្បី​ព្យាបាល​ជំងឺ​មនុស្ស​ផង​ដែរ៕​​

 

 

 

 

ចុចអាន៖ ​ជួប​សុនខ​​កម្ពស់​ជាង ២ម៉ែត្រ ​​​ខ្ពស់​បំផុត​ក្នុង​លោក

ចុចអាន​៖ សុនខ​គួរ​ឲ្យ​អាណិត​ គេ​ពិសោធ​ហើយ​ទុក​ចោល​មិន​មើល​ថែ

ចុចអាន៖ សុនខ៣ក្បាល ត្រូវ​ព្រួញ​កាំប្រមា​បាញ់ពេញ​ខ្លួន មាន​អ្នក​រៃ​លុយ​ជួយ​​ខ្ទង់​​ម៉ឺន​ដុល្លារ

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Korea Joongand Daily