ជា​សិស្ស​ពូកែ​ដែរ​ តែ​ខ្ញុំ​មិន​ស្រឡាញ់!

  • 2016-03-18 17:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ស្រី​ណា​ក៏​ត្រូវ​ការ​ពាក្យ​ស្រឡាញ់​ដែរ​ តែ​សម្រាប់​ខ្ញុំ​មាន​មនុស្ស​ប្រុស​ម្នាក់​ ដែល​គេ​ជា​សិស្ស​ពូកែ​ទូទាំង​ខេត្ត​​ មក​ស្រឡាញ់​ខ្ញុំ​តាំង​ពី​ថ្នាក់​ទី​១០ ខ្ញុំបែរ​ជា​ស្អប់​គេ​ទៅ​វិញ។

 

គេ​នោះ ទោះ​បី​ជា​រៀន​ពូកែ​មែន​តែ​ចរិត​ឡប់ៗ​​​ ឱ្យ​ខ្ញុំវ៉ៃ​ហើយ​ជេរ​រាល់​ថ្ងៃ។ រឿង​ហេតុ​ គឺ​ដោយ​សារ​មិត្តភ័ក្ដិ​បង្អាប់​ខ្លាំង​ពេក​ ទើប​គេ​ដល់​ថ្នាក់​ស្រឡាញ់​មែន​ទែន។

 

មនុស្ស​ខុស​គេ​ខុស​ឯង​នោះ​ មិន​ដូច​ប្រុស​ផ្សេង​ ដែល​ស្រឡាញ់​លាក់​ក្នុង​ចិត្ត​នោះ​ទេ​ គេ​និយាយ​កោក​ៗ​ឱ្យ​មនុស្ស​ក្នុង​ថ្នាក់​ដឹង​ទាំង​អស់ រហូត​ដល់​ថ្នាក់​ចង់​​ប្រាប់​ប៉ា​ម៉ាក់​គេ​ឱ្យ​មក​ស្ដី​ដណ្ដឹង​ខ្ញុំ​ទៀត។ រឿង​នេះ​ខ្ញុំ​ដឹង​តាម​រយៈ​ មិត្តភ័ក្ដិ​ខ្ញុំ​ដែល​ត្រូវ​​ជា​ក្មួយ​របស់​គេ។

 

 

រូបតំណាង

អានអត្ថបទ៖ ផ្លែចេក

អានអត្ថបទ៖ មនុស្សដែលខ្ញុំចងចាំទាំងអស់

 

គ្រាន់​តែ​ដឹង​ភ្លាម​ពេល​ទៅ​ដល់​ថ្នាក់​ខ្ញុំ​វ៉ៃ​គេ​ចង់​ងាប់​ហើយ​ រហូត​ដល់​មិត្តភ័ក្ដិ​ជួយ​អូស​គេ​ចេញ​កុំ​ឱ្យ​នៅ​ក្បែរ​ខ្ញុំ។ នៅ​ចាំ​ទៀត​ថា មិន​ថា​ លំហាត់​កិច្ចការ​ផ្ទះ​ ប្រឡង​ប្រចាំ​ខែ​ ឬ​ប្រឡង​ឆមាស​ទេ ពេល​ធ្វើ​ហើយ​គេ​តែង​យក​ក្រដាស​របស់​គេ​ឱ្យ​ខ្ញុំ​មើល​ជានិច្ច​ទោះ​ខ្ញុំ​ប្រាប់​គេ​ថា​ខ្ញុំ​ធ្វើ​ហើយ​ក៏​ដោយ​ ព្រោះ​ខ្ញុំ​មិន​ចង់​ឱ្យ​គេ​គិត​កាន់​តែ​ជ្រៅ។ ចំណែក​កំពូល​មិត្ត​ខ្ញុំ​ដែល​អង្គុយ​បៀម​ប៊ិច​នោះ ទៅ​ប្រាប់​គេ​ថា​ខ្ញុំ​មិន​ទាន់​ធ្វើ​ហើយ​ទេ​ ទើប​គេ​ទុក​ឱ្យ​ខ្ញុំ​មើល​ ឯ​គូ​កន​ខ្ញុំ​ផ្សេង​ទៀត​ក៏​បាន​មើល​ដែរ។

 

វ៉ៃ​គេ​រាល់​ថ្ងៃ​ តែ​បើ​ប្រឡង​ចម្លង​គេ​មិន​បន្ធូរ​ដៃ​ដែរ តែ​បើ​សួរ​ថា ​ស្រឡាញ់​អត់​ គឺ​អត់​ទេ? ព្រោះ​ឡប់ៗ​ពេក​ ហើយ​ស្ទីល​ស្លៀក​ពាក់​គឺ​ ទឺនុយ​លើក​កប់​ៗ​ផ្ចិត។ តាំង​ពី​គេ​សារភាព​មុខ​គេ​មុខ​ឯង​មក​ ខ្ញុំ​មិន​ចង់​និយាយ​រក​គេ​ប៉ុន្មាន​ទេ​ លុះ​ឡើង​ទី​ ១២ ក៏​និយាយ​រក​គេ​ធម្មតា​វិញ។

 

មក​ដល់​ឥឡូវ​ក្នុង​មួយ​ឆ្នាំ ​យើង​ជួប​ជុំ​គ្នា​ម្ដង​ ក្នុង​ឱកាស​បុណ្យ​ធំ​ៗ​ ដែល​យើង​ចេញ​ពី​ភ្នំពេញ​ទៅ​លេង​ស្រុក។ ពេល​ជួប​មុខ​គេ​ខ្ញុំ​នៅ​និយាយ​សួរ​សុខ​ទុក្ខ​ធម្មតា​ ហើយ​គេ​មិន​សូវ​ឡប់ៗ​ដូច​កាល​មុន​ទេ៕

 

ចុះប្រិយមិត្តវិញ​ មាន​រឿងរ៉ាវចង់ចែករំលែកអំពីមនុស្សដែលអ្នកចងចាំ ដូច​រ័ត្ន ដែរឬទេ?  

បើមានសូមផ្ញើទៅកាន់ e-mail: kong.chanvanneng@sabay.com

ឬ ទូរសព្ទទៅលេខ ០១០ ៧០០ ៧២៧

 

អត្ថបទ៖ រ័ត្ន​​​

អត្ថបទពេញនិយម