ពាក្យ​ចុង​ក្រោយ​របស់​ភីឡុត ដែល​បញ្ជា​យន្ត​ហោះ​ធ្លាក់​នៅ​រុស្ស៊ី

  • 2016-03-20 17:13:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិច្ច​សន្ទនា​ចុង​ក្រោយ​របស់​​ភីឡុត​ (អាកាសយានិក) ​ដែល​បញ្ជា​ជើង​ហោះហើរ​ FlyDuba Flight FZ981 ​ធ្លាក់​នៅ​ប្រទេស​រុស្ស៊ី​​ស្លាប់​មនុស្ស​​ចំនួន​៦២​នាក់​​ម្សិល​មិញ​នោះ គឺ​​និយាយ​ពី​កង្វល់​ នៃ​បញ្ហា​អាកាស​ធាតុ។

 

 

ភីឡុត Aristos Sokratous (អាវ​ខ្មៅ-ឆ្វេង) និង​ជំនួយការ​ Alejandro Álava Cruz

 

បើ​តាម​​​ខ្សែ​​អាត់​សំឡេង​​​រយៈពេល​៧​នាទី ពី​​កន្លែង​ត្រួត​ពិនិត្យ​ចរាចរណ៍​ផ្លូវ​អាកាស បាន​ឲ្យ​ដឹង​ថា ភីឡុត​​ Aristos Sokratous បាន​សួរ​ជំនួយ​ការ​របស់​ខ្លួន​​ថា "តើ​អាកាសធាតុ ​ប្រសើរ​ឡើង​ហើយ?” មុន​ពេល​យន្តហោះ​នោះ​ចុះចត​​នៅ​​ប្រលាន​យន្ត​ហោះ​ Rostov-on-Don ​​ផ្ទុះ​ឆេះ។

 

យន្ត​ហោះ ​Boeing 738 ​របស់​ជើង​ហោះហើរ​ FlyDuba Flight FZ981 បាន​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​ Dubai ឆ្ពោះ​ទៅ​ប្រលាន​យន្ត​ហោះ​ Rostov-on-Don ​ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី ប៉ុន្តែ​បែរ​ជា​​ជួប​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៅ​ពេល​ចុះ​ចត​ វេលា​ម៉ោង​៤:០០​ព្រឹក​ម្សិល​មិញ (ម៉ោង​នៅ​រុស្ស៊ី) ធ្វើ​ឲ្យ​ស្លាប់​មនុស្ស​សរុប​៦២​នាក់។

 

ក្នុង​ចំណោម​ជន​រង​គ្រោះ​អ្នក​ស្លាប់​៦២​នាក់​ ត្រូវ​បាន​គេ​ដឹង​ថា​ មាន​អ្នកដំណើរ​សរុប​​៥៥​នាក់ ​ភាគ​ច្រើន​ជា​ជន​ជាតិ​រុស្ស៊ី ជន​ជាតិ​អ៊ុយក្រែន​៨​នាក់ ឥណ្ឌា​២​នាក់ អ៊ូបេគីស្ថាន​១​នាក់ ក្នុង​នោះ​មាន​ក្មេង​៤​នាក់ រួម​ទាំង​អាកាសយានិក​៧​នាក់​ផង​ដែរ ​បាន​បាត់​បង់​ជីវិត​​ទាំង​អស់៕

 

 

 

 

 

-ចុចអាន៖ Update៖ យន្តហោះ​មួយ​គ្រឿង​ធ្លាក់​នៅ​រុស្ស៊ី​សម្លាប់​មនុស្ស​ទាំង​​៦១នាក់​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail

អត្ថបទពេញនិយម