មហាសេដ្ឋី​​បច្ចេកវិទ្យា​ទាំង​ពីរ​រូប​ ​និយាយអ្វី​ខ្លះ​​ពេល​ជួប​គ្នា​នៅ​ប៉េកាំង?

  • 2016-03-22 17:24:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mark Zuckerberg ស្ថាបនិក​​បណ្ដាញ​ Facebook រួម​ជា​មួយ​លោក​ Jack Ma ម្ចាស់​ក្រុមហ៊ុន​ Alibaba បាន​ជួប​ពិភាក្សា​គ្នា​​ក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​ពី​សេដ្ឋកិច្ច​​ ដែល​រៀប​ចំ​ឡើង​នៅ​ទីក្រុង​ប៉េកាំង។

 

 

ក្នុង​កិច្ច​ប្រជុំ​នេះ​មហាសេដ្ឋី​ទាំង​ពីរ​រូប​បាន​លើក​យក​ប្រធាន​បទ​មួយ​​​ដែល​និយាយ​ពី​ការ​ដែល​មនុស្ស​អាច​យក​ឈ្នះ​ហ្គេម​កុំព្យូទ័រ​ Go to Google របស់​ AlphaGo។ គាត់​ទាំង​ពីរ​បាន​ឯកភាព​ថា​ ទោះ​បី​ជា​​កុំព្យូទ័រ​មាន​​នឹង​សមត្ថភាព​​កាន់​តែ​ខ្លាំង​ឡើង​​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​ក៏​ដោយ​ ប៉ុន្តែ​​គេ​នៅ​តែ​ត្រូវ​ការ​វត្តមាន​របស់​មនុស្ស។

 

មហាសេដ្ឋី​ចិន​វ័យ​​៥១​ឆ្នាំ​បាន​ថ្លែង​ដូច​នេះ ៖ ​"ខ្ញុំ​គិត​ថា​ម៉ាស៊ីន​នឹង​មាន​សមត្ថភាព​ខ្លាំង​ជាង​មនុស្ស​, ម៉ាស៊ីន​នឹង​ឆ្លាត​ជាង​មនុស្ស ប៉ុន្តែ​ម៉ាស៊ីន​នឹង​មិន​​មាន​ការ​គិត​​​ប្រកប​ដោយ​គតិ​បណ្ឌិត​ដូច​ជា​មនុស្ស​ឡើយ"។ គតិ​បណ្ឌិត, ដួង​ព្រលឹង, និង​បេះដូង​គឺ​ជា​អ្វី​ដែល​មនុស្ស​មាន​លើស​ម៉ាស៊ីន ដោយ​ម៉ាស៊ីន​មិន​អាច​​រីករាយ​នឹង​ភាព​ជោគជ័យ​​ មិត្តភាព​ ឬ​ស្នេហា​នោះ​ឡើយ។

 

 

ក្រៅ​ពី​មាន​ការ​គិត​ស្រដៀង​គ្នា​​អំពី​បច្ចេកវិទ្យា​ហើយ​ស្ថាបនិក​ទាំង​ពីរ​រូប​នេះ​ក៏​មាន​រឿង​រាវ​ជា​ច្រើន​ទៀត​ដែល​ស្រដៀង​គ្នា​ ​ជាក់​ស្ដែង​ពួក​គេ​សុទ្ធ​តែ​​ជា​ម្ចាស់​នៃ​ក្រុមហ៊ុន​​ផ្សព្វផ្សាយ​ដែល​ត្រូវ​បាន​បិទ​​នៅ​លើ​ទឹក​ដី​ប្រទេស​ចិន​ផង​ដែរ៕​​​​​​​​​​​

  ចុច​អាន៖ Mark Zuckerberg​ ​រំអិល​ខ្លួន​ចុះ​ពី​លើ​មហា​កំផែង​ចិន​

  ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ shanghaiist​​​​​​​​​​​​​

អត្ថបទពេញនិយម