Mark Zuckerberg​ ​រំអិល​ខ្លួន​ចុះ​ពី​លើ​មហា​កំផែង​ចិន​

  • 2016-03-21 23:59:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​បញ្ចប់​ការ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ China Development Forum ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន​លោក​ ​Mark Zuckerberg​ ​បាន​​ឆ្លៀត​ពេល​ទៅ​ដើរ​កម្សាន្ត​នៅ​មហា​កំផែង​ចិន និង​បាន​បង្ហោះ​រូបភាព​មួយ​ដែល​បង្ហាញ​ថា​លោក​​បាន​រំអិល​ខ្លួន​ចុះ​ពី​​ទី​នោះ​។​

 

 

ដោយ​ការ​រំអិល​នោះ​គឺ​លោក​ ​Mark Zuckerberg​ ​បាន​ជិះ​លេង​កម្សាន្ត​នូវ​ឧបករណ៍​ផ្លូវ​រំអិល​​មួយ​ប្រភេទ​ដែល​គេ​ហៅ​ Great Wall Tobogganing down។​ ​ដែល​ឧបករណ៍​កម្សាន្ត​ផ្លូវ​រំអិល​ប្រភេទ​នេះ​គឺ​ទទួល​បាន​ការ​ពេញ​និយម​បំផុត​ពី​សំណាក់​អ្នក​ទេសចរនានា​ដែល​បាន​ទៅ​ទស្សនា​តំបន់​មហា​កំផែង​ចិន​។​ ​ចំពោះ​តម្លៃ​(ក្នុង​ស្រុក​ប្រទេស​ចិន​)​ អ្នក​អាច​ចំណាយ​ប្រាក់​ ​ចាប់​ពី​ ​៦៥​ដុល្លារ​ឡើង​ទៅ​សម្រាប់​ការ​ទៅ​ទស្សនា​តំបន់​មហា​កំផែង​ដែល​ក្នុង​នោះ​បូក​ទាំង​ថ្លៃ​ជិះ​កន្ត្រក​ខ្សែ​កាប​ឡើង​មហា​កំផែង​ ​និង​ជិះ​ ​Tobogganing down​ ​ផង​ដែរ​ ​៕​

 

 

 ​Mark Zuckerberg និង Jack Ma ​ក្នុង​កិច្ច​ប្រជុំ​ China Development Forum

អានបន្ត ៖ យន្តហោះ​ខ្នាត​តូច​គ្មាន​អ្នក​បើក សម្រាប់​វិស័យ​កសិកម្ម​នា​ពេល​អនាគត

 

ប្រែ​សម្រួល ៖ រដ្ឋ ប្រភព ៖ facebook.com/zuck

អត្ថបទពេញនិយម