ភ្ជាប់ពាក្យហើយក៏កុំទាន់អរ តិចដាច់ដោចបើមើលងាយចំណុចអស់នេះ
- 2014-10-25 15:54:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ជាប់ពាក្យហើយក៏កុំទាន់អរ តិចដាច់ដោចបើមើលងាយចំណុចអស់នេះ
ចន្លោះមិនឃើញ
គ្មានអ្នកណាចង់ភ្ជាប់ពាក្យហើយមិនទាន់ស្អីផងក៏ផ្ដាច់ពាក្យគ្នា ទៅវិញទេ ប្រាកដជាចង់ឲ្យបន្តរហូតដល់ថ្ងៃចូលរោងការ ដើម្បីទទួលពរជ័យមិនខាន។ តែពេលខ្លះមានរឿងហេតុដែលធ្វេសប្រហែស រហូតដល់អាចធ្វើឲ្យភាគីម្ខាងទៀតទ្រាំលែងបាន ក៏សុំផ្ដាច់ពាក្យតែម្ដងទៅ។ បើអញ្ចឹងមែននោះ តើអ្វីដែលគួរធ្វើ និងមិនគួរធ្វើក្រោយភ្ជាប់ពាក្យរួច?
បុគ្គលិកបម្រើការងារនៅស្ថានីយវិទ្យុទន្លេ FM 102.5 លោក ម៉ាន វឌ្ឍនា បាននិយាយថា៖ “ពេលទៅណាមកណាគួរតែប្រាប់ខាងស្រីឲ្យបានដឹងតាមដែលអាចធ្វើបាន ដើម្បីបង្ហាញថាត្រឹមជាគូដណ្ដឹងនឹងគ្នាមែន តែចេះខ្វល់ពីគ្នា ឧស្សាហ៍ទៅលេងផ្ទះនាង សួរសុខទុក្ខម្ដាយឪពុកក្មេកជាដើម”។
ឯលោក រស្មី អាយុ២៥ឆ្នាំ អ្នកលក់វ៉ែនតានៅក្រុមហ៊ុន VC Optic បានប្រាប់ថា៖ “ជាគូដណ្ដឹងនឹងគ្នា អត់ដូចជាសង្សារនឹងគ្នាឡើយ ដូច្នេះអ្វីៗត្រូវតែប្រិតប្រៀងជាងមុន ដូចជាយើងមិនត្រូវដើរលេងចូលផ្ទះយប់ជ្រៅ ផឹកស្រា លែងល្បែង ឬលួចទាក់ទងស្រីផ្សេងនោះទេ និយាយរួមធ្វើម៉េចកុំឲ្យខាងស្រីគេចាប់កំហុសបាន មិនប្រច័ណ្ឌយើង ត្រូវធ្វើខ្លួនជាមនុស្សល្អក្នុងក្រសែភ្នែកឪពុកម្ដាយក្មេក និងគូដណ្ដឹង”។
រូបតំណាង
ក្រៅពីការលើកឡើងខាងលើ សម្រាប់បុគ្គលិកបម្រើការងារនៅក្រុមហ៊ុន Wing អ៊ុន សុលីតា អាយុ២៤ឆ្នាំ ប្រាប់ថា៖ “ក្រោយភ្ជាប់ពាក្យរួច មានន័យថាទាំងពីរនាក់នោះបានក្លាយជាគូដណ្ដឹងនឹងគ្នាហើយ ដូច្នេះស្ថានភាពគឺខុសពីសង្សារ។ ខ្ញុំគិតថា ក្នុងដំណាក់កាលជាគូដណ្ដឹងនឹងគ្នា អ្វីដែលគួរធ្វើគឺមានតែដើរលេងបង្កើតអនុស្សាវរីយ៍ជាមួយគ្នា ត្រូវរកដំណោះស្រាយពេលមានបញ្ហា ហើយគិតពីអនាគត ព្រោះក្រោយភ្ជាប់ពាក្យរួច ចាស់ៗគេមិនឲ្យទុក្ខយូរពេកទេ ដូច្នេះត្រូវត្រៀមខ្លួនបង្កើតគ្រួសារ និងសន្សំលុយកាក់”។
លើស ពីនេះ កញ្ញាតូចច្រឡឹងថែមទាំងមានសម្រស់ស្រស់សោភា ធ្វើការនៅក្រុមហ៊ុនទូរសព្ទ Samsung បូផា មាលា ដែលបានភ្ជាប់ពាក្យរួចហើយ បញ្ចេញមតិថា៖ “មិនមែនគ្រាន់តែនិយាយទូរសព្ទ ឬ Chat តាមFBជាការគ្រប់គ្រាន់ទេ តែត្រូវចំណាយពេលនៅជាមួយគ្នាឲ្យបានច្រើន ត្រូវជួបមុខគ្នា និងស្វែងយល់ចិត្តគ្នាបន្ថែមទៀត។ អ្នកខ្លះគិតថា ជាគូដណ្ដឹងនឹងគ្នាហើយ មិនដឹង Care ពីគ្នាទៀតអីទេ ធ្វើមើលតែសង្សារ តែដំណាក់កាលជាគូដណ្ដឹងហើយ បើមិនចេះថែរក្សា មិនខ្វល់ខ្វាយ ទោះរៀបការរួចក៏ប្រហែលមិនអាចថែគង់ដែរ ឲ្យតែមានទស្សនៈបែបនេះ”។
ចំពោះយុវវ័យវិញ គិតយ៉ាងណាដែរ?
អាថ៌កំបាំងស៊ីជម្រៅដែលជំទង់ៗជ្រើមមានសង្សាទាំងក្មេងល្ហក់
ចំណុច៨លើដងខ្លួននារី ដែលបុរសសម្លឹងមើលពេលជួបដំបូង
អត្ថបទ៖ លឹម សុនា