​​អីចឹងតើបាន​​​​​​១៤​​​ឬ​១៥​ឆ្នាំ​មិនទាន់​​ ​កញ្ជ្រោលហាម​មិន​ឈ្នះ

  • 2014-10-24 17:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​យុវវ័យ​ធ្លាប់​​សង្កេត​​អត់​​​ថា​ ក្មេង​ៗ​​ឥលូវ​ អាយុ​នៅ​តិច​ៗ​​តែ​​ ១៤​ ឬ​១៥​ឆ្នាំ ​​អីហ្នឹង ក៏​​ចេះ​មាន​ស្នេហា​ទៅ​ហើយ​ចូល​​ខ្លួន​​​ទៅ​ហើយ​​។ ខ្លះ​គ្រាន់​តែ​បាន​ជួប​មុខ​គ្នា​​មួយ​ភ្លែត​ ក៏​ជាប់​​​ចិត្ត​ស្រលាញ់​ ទាក់​ទង​​ និងសុំ​គ្នា​ធ្វើ​ជា​សង្សារ​ឲ្យ​ទំនង​​ផោះ​គេ​​។

 

ម៉េច​ក៏​​​ក្មេង​ជំទង់ៗ​​ចង់​មាន​ស្នេហា​ឆាប់​អីចឹង​ហ៎? តោះ​ទៅ​ស្ដាប់​ហ្មើល​ម៉េច​វិញ៖

 

សម្រាប់ ​កញ្ញា​ ពិសី ​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ផ្នែក​ធនាគារ​ បាន​ប្រាប់​ថា៖ “មក​ពី​តាម​គ្នា។ យុវវ័យ​ខ្លះ​ឃើញ​គេ​មាន​ស្នេហា​ ក៏​គិត​ចង់​មាន​នឹង​គេ​ដែរ តែ​ពេល​ខ្លះ​ពួក​គេ​មិន​ដឹង​ថា ​វា​ជា​អ្វី​ផង”។

 

បើ​តាម​យុវជន​ ថៃ ស្រ៊ុន ​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ជំនាញ​IT​វិញ​មិន​យល់​អញ្ចឹង​ទេ។ ស្រ៊ុន​ និយាយ​ថា៖ “ក្មេង​ៗ​ឥលូវ​ប្រើ​អារម្មណ៍​ស្រលាញ់​គ្នា​ ពួក​គេ​ក៏​មាន​មនោសញ្ចេតនា​ដូច​តែ​មនុស្ស​ធំ​ដែរ។ អារម្មណ៍​ស្រលាញ់​មនុស្ស​ម្នាក់​ពិបាក​និយាយ​ណាស់​ តែ​គេ​ចង់​នៅ​ក្បែរ ​មើល​ថែ​ទាំ​គ្នា ​និង​ចង់​ឲ្យ​មនុស្ស​ដែល​គេ​ពេញ​ចិត្ត​នោះ​ដឹង​ ដូច្នេះ​ពួក​គេ​ក៏​បង្កើត​ស្នេហា​ឡើង​មក​តែ​ម្ដង”។

 

រីឯ​យុវជន​មិនសូវ​ បាន​សំដី​ ទួរ​ សុវណ្ណ​រាជ​ រៀន​ថ្នាក់​ទី​១០​ នៅ​វិទ្យាល័យ​ទួល​ទំពូង​ បាន​ប្រាប់​ដោយ​ទឹក​មុខ​អៀន​ថា​៖ “ជួន​កាល​មក​ពី​និស្ស័យ​ ហើយ​បាន​ជួប​មុខ​គ្នា​រាល់​ថ្ងៃ​ផង​ ថែម​ទាំង​មិត្តភ័ក្ដិ​លែបខាយ​ឲ្យ​ទៀត​ ក៏​ចេះ​តែ​ចង់​មាន​ស្នេហា​ទៅ”។

 

 

ភ្នែក​សម្លឹង​​ទូរសព្ទ​ ឯ​អារម្មណ៍​អណ្ដែត​អណ្ដូង​ទៅ​តាម​បទ​ចម្រៀង​ដែល​កំពុង​ស្ដាប់​ យុវជន​ ប៊ី ​រស្មី និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ បាន​ប្រាប់​ថា​ ស្នេហា​អាច​កើត​ឡើង​ដោយសារ​កត្តា​បី​គឺ​ គេ​បង្អាប់​ ភាពយន្ត​ និង​ ខ្វះ​ភាព​កក់​ក្តៅ។

 

យុវជន​រូប​នេះ​បន្ត​ថា ៖”គេ​ថា ​ឲ្យ​ចុះ​ឡើង​ៗ​ពេក​ក៏​អាច​ស្រលាញ់​គ្នា​បាន​ដែរ។ ពេល​ខ្លះ​ ក្មេង​ៗ​ទាំង​នោះ​ មិន​ទាន់​មាន​ចិត្ត​អី​លើ​គ្នា​ផង​ តែ​ដល់​គេ​បង្អាប់​ពេក​ ក៏​បាក់​ចិត្ត​តែ​ម្ដង​ទៅ។ មួយទៀត​ភាពយន្ត​​ដែល​និយាយ​ពី​រឿង​ស្នេហា​ ពេល​គេ​មើល​ គេ​​លន្លងលន្លោច​​​​តាម​សាច់​រឿង ​នាំ​ឲ្យ​គេ​ចង់​មាន​ស្នេហា​ដែរ​។ ខ្ញុំ​គិត​ថា​ គ្រួសារ​ខ្លះ​ ម្ដាយ​ឪពុក​មិន​បាន​ផ្ដល់​ការ​ស្រលាញ់​គ្រប់គ្រាន់​ដល់​កូន។ ដល់​ម្នាក់​នោះ​ជួប​មនុស្ស​ដែល​ចេះ​យក​ចិត្ត​ទុក​ដាក់​ យល់​ចិត្ត​ថ្លើម​ ធ្វើ​ឲ្យ​គេ​នោះ​លង់​ស្រលាញ់​ បង្កើត​បាន​ជា​ស្នេហា​ភ្លាម​ទៅ”។

បើ​តាម​គំនិត​អ្នក​វិញ​ តើ​អ្វី​ជា​មូល​ហេតុ​នាំ​ឲ្យ​យុវវ័យ​វ័យ​ក្មេង​ខ្លាំង​ចង់​មាន​ស្នេហា?

ចុច​ត្រង់​នេះ​ ដើម្បី​ចូល​​បណ្ដុំ​​អត្ថបទ​ស្នេហា​ពិសេសៗ

៨​យ៉ាង​ស្រីៗ​ចំណាំ​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន​ ពេល​គេ​ស្រលាញ់​យើង

ស្តាយ៍​​​​​​​ជោគជ័យ​​​ឲ្យ​​​នាង​​​លង់​​វង្វេង​​​​​​តាម​​ Chat

៦កន្លែង​ដែល​ស្រីៗលួច​​គិត ពេល​ឃើញ​ប្រុសៗ​ដំបូង 

អត្ថបទ​៖ លឹម​ សុនា

 

អត្ថបទថ្មី